អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅខេត្ត Quang Binh

(VOVWORLD) -សម្រស់ធម្មជាតិនៅខេត្ត Quang Binh នៅតែមានភាពរហោស្ថានដដែល។ មនុស្សជាច្រើនបានប្រដូចខេត្ត Quang Binh ជាគ្រាប់ពេជ្រពណ៌បៃតងដ៏មានតម្លៃដែលមិនធ្លាប់ឆ្លងកាត់ការដុះខាត់ឡើយ។
អភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅខេត្ត Quang Binh - ảnh 1 សកម្មភាពលក់ដូរនៅផ្សាររបស់ប្រជាជននៅខេត្ត Quang Binh

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនក្នុងតំបន់ មិនត្រឹមតែបានដាំស្រូវ ដាំដំឡូងប៉ុណ្ណោះទេ ថែមទាំងឧស្សាព្យាយាមសឹក្សារៀនសូត្រភាសាអង់គ្លេសដើម្បីបម្រើភ្ញៀវទេសចរទៀតផង។ រូបសណ្ឋានទេសចរណ៍ សហគមន៍ ដូចជា Homestay និង Farmstay កំពុងទាក់ទាញភ្ញៀវទេសរជាច្រើនកុះករ។

នាពេលថ្ងៃត្រង់មួយនៅឯផ្ទះឈើ ២ ខ្នង នៅក្បែរវាលស្រែស្រូវរបស់ លោក  Hoang Nhat នៅឃុំ Hung Trach ស្រុក Bo Trach ខេត្ត Quang Binh ពោរពេញទៅដោយសម្លេងសើចយ៉ាងសប្បាយរីយរាយ។ កាលពីមុន លោក Hoang Nhat តែងតែចូលព្រៃ Phong Nha ដើម្បីរកឈើធ្នង់។ ចាប់តាំងពីរពេល ព្រៃ Phong Nha បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះមក គ្រួរសារបស់លោក Hoang Nhat បានខ្ចីប្រាក់ ដើម្បីធ្វើ Homestay។ លោកបានសំណេះសំណាលថា៖

“ ភ្ញៀវទេសចរបរទេសភាគច្រើនគឺចូលរចិត្តរស់នោជាមួយប្រជាជន ហើយពួកគាត់មិនចូលចិត្តស្នាក់នៅសណ្ឋាគារ និងផ្ទះសំណាក់ឡើយ។ ពួកគាត់ចង់សម្របខ្លួនជាមួយប្រជាជន និងទទួលជីវភាពរស់នៅយ៉ាងសាមញ្ញនៅទីនេះ ដូចជា ទៅធ្វើស្រែចំការ ភ្ជួររាស់ឬគង្វាលក្របីនិងគោផងដែរ”។

Quang Binh ជាខេត្តមួយដែលមានសក្តានុពលដ៏ធំធេងអំពីទេសចរណ៍។ នៅក្នុងខេត្តមានសួនឧទ្យានជាតិ Phong Nha – Ke Bang ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក និងល្អាងភ្នំ  Son Doong - ដែលជាល្អាងភ្នំធំបំផុតនៅលើពិភពលោក។ក្រៅពីនេះខេត្ត Quang Binh ក៏មានតំបន់ទេសចរណ៍ល្បីល្បាញ ជាច្រើនទៀតដូចជា៖ វត្ត Non ភ្នំ Than Dinh កោះ Yen បឹង Bau Sen និង Bau Tro ជាដើម។

លោកស្រី Le Thi Bich នាយិការក្រុមហ៊ុន Le Mittchel នៅឃុំ Cu Nam ស្រុក Bo Trach គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការធ្វើទេសចរណ៍សហគមន៍។ ជារៀងរាល់ថ្ងៃគ្រួសាររបស់លោកស្រីបានទទួលស្វាគមន៍ភ្ញៀវបរទេសរាប់រយនាក់មកទស្សនា និងសម្រាកលំហែកាយ។

លោកស្រី Bich តែងតែបានណែនាំឲ្យប្រជាជនក្នុងស្រុក បើកសេវាកម្ម Homestay និងរបៀបកក់បន្ទប់តាមអ៊ិនធឺណែត រួមទាំងជូនផែនទីដល់ភ្ញៀវផង។ លោកស្រីបានសំណេះសំណាលថា៖

 “ យើងខ្ញុំបានបង្កើតរូបសណ្ខានទេសចរណ៍សហគមន៍ ដើម្បីបម្រើភ្ញៀវទេសរ ដែលមកទស្សនានៅទីនេះគ្មានការធុញថប់នៅឡើយ ហើយថែមទាំងផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិផងដែរ។ ទេសភាពនៅ Phong Nha មានភាពរហោស្ថាន ហើយជីវភាពរស់នៅរបស់ប្រជាជនមានភាពសាមញ្ញដែរ។ យើងខ្ញុំមានគោលបំណងបង្កើតរូបសណ្ខានទេសចរណ៍ដោយចីរភាព ក៏ដូចជារក្សាបរិស្ថាននាពេលអនាគតផងដែរ។”

ចំណែកឯ លោក Nguyen Huu Hong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Bo Trach ខេត្ត Quang Binh បានឲ្យដឹងថា លក្ខណៈវប្បធម៌របស់ប្រជាជននៅតំបន់នីមួយៗបានបង្កើតភាពទាក់ទាញដ៏វិសេសវិសាលនៃរូបសណ្ឋាន Homestay នៅខេត្ត Quang Binh ។ លោកបានសំណេះសំណាលថា៖

 “ បន្ទាប់ពីមានគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តមក ប្រជាជនបានផ្លាស់ប្តូរការយល់ដឹង ដោយផ្ទេរប្ដូរទៅជាសកម្មភាពបម្រើទេសចរណ៍។ អាស្រ័យហេតនេះ ប្រជាជនមានប្រាក់ចំណូលស្ថិរភាព។ ថ្នាក់ដឹកនាំខេត្ត បានបញ្ជាណែនាំឲ្យផ្នែកទាក់ទិននានាដើម្បីជំរុញការឃោសនាអំពីឥរិយាបទនិងវប្បធម៌។ ជាពិសេស ស្រុកបានយកចិត្តទុកដាក់ជាពិសេសលើបញ្ហាបរិស្ថានផងដែរ ”

លោក Dang Hong Ha អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Binh បានឲ្យដឹងថា៖ ក្រៅពីប្រៀបខ្លាំងលើវិស័យទេសចរណ៍ល្អាងភ្នំ និងទេសចរណ៍សហគមន៍នោះ ខេត្ត Quang Binh កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកស្នាក់នៅ។ ម៉្យាងវិញទៀត រដ្ឋអំណាចខេត្ត ក៏បានជួយឧបត្ថម្ភទឹកប្រាក់ ពី ២៥ ដល់ ៣០ លានដុងដល់ក្រុមគ្រួរសារនីមួយៗដែលធ្វើ Homestay Farmstay ។ លោកបានឲ្យដឹងថា៖

”ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សង្គមអំពីបញ្ហាទេសចរណ៍នោះ យើងខ្ញុំ
តែងតែឃោសនា ផ្សព្វផ្សាយរូបភាព មោទនភាពអំពីខេត្ត  និងអាកប្បកិរិយារួសរាយរាក់ទាក់ដល់ប្រជាជនគ្រប់រូប។ ព្រមទាំងខិតខំប្រឹងប្រែងដើម្បីប្រជាជនគ្រប់រូបនឹងក្លាយទៅជាគ្គុទេសក៍ទេសចរណ៍”។

ដោយមានសក្តានុពលនិងឧត្តមភាពដ៏ធំធេង រួមទាំងដំណោះស្រាយព្រមៗគ្នាទាំងនេះ ទេសចរណ៍សហគមន៍បាន និងកំពុងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ខ្ពស់សម្រាប់សេដ្ឋកិច្ចគ្រួសារ ហើយថែមទាំងរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍នៅខេត្ត Quang Binh ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ