|
ឯកសារនៃការតស៊ូ១-២-៣-៤-៧៥ ការក្រលែកមើលមនុស្សសាស្ត្ររបស់អ្នកដែលទទួលជ័យជំនះ (VOV) |
Vovworld-ត្រូវនឹងចំណងជើងថា ឯកសារនៃការតស៊ូ១-២-៣-៤-៧៥ ប្រលោម
លោកបានសសេរអំពីប៉ុន្មានខែថ្ងៃចុងក្រោយនៃរដ្ឋអំណាច Nguyen Van Thieu ក្នុង
រយៈពេល៤ខែចុងក្រោយនៃសង្គ្រាម ខែមករា កុម្ភៈ មិនានិងមេសាឆ្នាំ១៩៧៥។
ជាអតីតអ្នកយកព័ត៌មាននៅសមរភូមិនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
នៅសមរភូមិភាគខាងត្បូងវៀតណាម នាដើមឆ្នាំ១៩៧៥ អ្នកនិពន្ធ Tran Mai Hanh
បានទៅតាមកងទ័ពស្នូលនានាឈានទៅរំដោះភាគច្រើនទីក្រុងទីរួមខេត្តពីក្រុង
Hue ដល់ទីក្រុង Sai Gon (សព្វថ្ងៃជាទីក្រុងហូជីមិញ) និងមានសំណាងមានវត្តមាន
ធ្វើក្សិណសាក្សីនាទីប្រវត្តិសាស្ត្រនាពេលថ្ងៃត្រង់ ថ្ងៃទី៣០មេសាឆ្នាំ១៩៧៥នៅ
វិមានឯករាជ្យ។ ចំពោះលោកនោះគឺជាសំណាងនៃប្រវត្តិសាស្ត្រនិងជាឱកាសនៃ
ជីវិត ជាកត្តាសំខាន់ដើម្បីលោកសសេរសៀវភៅពោលខាងលើ។ អ្នកនិពន្ធ Tran
Mai Hanh បានឲ្យដឹងថា៖
“គំនិតកសាងសៀវភៅនេះបានបង្កើតក្នុងចិត្តខ្ញុំតាំងពីគ្រាដំបូងនៃការរំដោះ
ទីក្រុង Sai Gon ដោយគំនិតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនីមួយៗត្រឹមតែកើតមានឡើង
តែមួយលើក។ ហេតុនេះហើយខ្ញុំខំប្រឹងប្រែងសសេរកត់ទុករាល់អ្វីៗដែលខ្លួនបាន
ឃើញ។ ខណៈដែលសសេរអក្សរ ឯកសារ គឺយើងបានដាក់ជីវិតខ្លួនទៅលើភាព
ស្មោះត្រង់នៃបណ្ដាព្រឹត្តិការណ៍ដែលបានពណ៍នា។”
ឆ្លៀតឱកាសសំណាងប្រវត្តិសាស្ត្រនោះ អ្នកកាសែតអ្នកអក្សរសាស្ត្រ Tran
Mai Hanh បានខំប្រឹងប្រែងកត់ត្រាទុកជាច្រើនប្រការដែលបានឃើញ ទន្ទឹមនឹង
នោះស្រាវជ្រាវឯកសារដើមសំងាត់អំពីសង្គ្រាមពីភាគីខាងនោះដែលដោយសារ
មានសំណាងលោកបានស្គាល់ដល់។ គោលគំនិតសសេរសៀវភៅប្រលោមលោក
របស់អ្នកនិពន្ធមានតាំងពីយូរយាមកហើយ ប៉ុន្តែត្រូវចំណាយពេលវេលា៤០ឆ្នាំ
ក្រោយនោះ សៀវភៅមាន៥០០ទំព័ររួមមាន១៩ជំពុកដោយចំណងជើងថា
ឯកសារនៃការតស៊ូ១-២-៣-៤-៧៥ ទើបបានបង្ហាញមុខមិត្តអ្នកអាន។ អ្នកនិពន្ធ
Tran Mai Hanh បានរំលឹកឡើងវិញថា៖
“ដល់ឆ្នាំ២០១២ ខ្ញុំទើបនឹងដកវណ្ណកម្មចេញសសេរឡើងវិញ។ សំណាងណាស់
ប្រសិនបើខ្ញុំបោះពុម្ភផ្សាយនាឆ្នាំ២០០២គឺវណ្ណកម្មនឹងខុស។ ពីព្រោះពេលនោះខ្ញុំ
សសេរដោយមនោសញ្ចេតនាអ្នកឈ្នះអ្នកចាញ់ ប៉ុន្តែក្រោយនេះ១០ឆ្នាំគឺខុសប្លែក
ទាំងស្រុង។ វៀតណាមនិងអាមេរិកមិនត្រឹមតែប្រក្រតីទំនាក់ទំនងប៉ុណ្ណោះទេ ថែម
ទាំងឈានទៅជាដៃគូលើគ្រប់វិស័យរបស់គ្នាទៀត។ ឯកសារជាឯកសារចាស់ ខ្ញុំ
បានដកចេញទាំងស្រុងនិងត្រូវត្រិះរិះខុសប្លែកទាំងស្រុង។”
ក្នុងការបោះពុម្ភផ្សាយឡើងវិញនាឆ្នាំ២០១៥ រោងបោះពុម្ភផ្សាយនយោបាយ
ជាតិ-ការពិត បានបំពេញបន្ថែមឯកសារចំនួន២១ដែលបានជ្រើសរើសក្នុងចំណោម
ឯកសារដែលអ្នកនិពន្ធបានស្គាល់ដល់ក្រោយទិវាទី៣០មេសាឆ្នាំ១៩៧៥។ នេះជា
ឯកសារដើមមានតំលៃបំផុត ដែលបានអ្នកនិពន្ធជ្រើសរើសក្នុងចំណោមឯកសារ
សំងាត់រាប់រយស្ដីពីសង្គ្រាមរបស់ភាគីខាងនោះដែលអ្នកនិពន្ធរក្សាទុកដើម្បី
ឧទ្ទេសនាមជាមួយមិត្តអ្នកអាន។ អ្នកកាសែតអ្នកអក្សរសាស្ត្រ Tran Mai Hanh បាន
ចែករំលែកថា៖
“ខ្ញុំបានជ្រើសរើសឯកសារចំនួន២១នេះដោយសារវាទូទៅ។ ដើមដំបូងគឺសារ
ទូរលេខចំនួន៤របស់ប្រធានាធិបតី Nickson ផ្ញើរជូន Nguyen Van Thieu នាខែមករាឆ្នាំ
១៩៧៣ផ្លាស់ប្តូរជុំវិញការដែលត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស។ វា
អះអាងថាជ័យជំនះរបស់វៀតណាមគឺមិនអាចបញ្ច្រាស់បានឡើយ។ ទី២មានសារ
ទូរលេខនិងកំណត់ទូតចំនួន៤របស់ប្រធានាធិបតី G.Pho ផ្ញើរជូនលោក Thieu
បង្ហាញថាភាគីអាមេរិកមិនអាចបន្តជ្រៀតជ្រែកទៀតបានឡើយ ត្រូវដកចេញ។
ឯកសារទី៣គឺរាល់ការសំរេចចិត្តគោលការណ៍របស់ភាគីវៀតណាមសាធារណៈរដ្ឋ
និយាយច្បាស់បរាជ័យ។”
សៀវភៅរបស់អ្នកកាសែត Tran Mai Hanh ត្រូវបានមិត្តអ្នកអានវាយតំលៃគឺ
ជោគជ័យក្នុងការដោះស្រាយបរិមាណឯកសារដ៏ធំធេង។ ចំណែកឯក្រលែកមើល
ពីជ្រុងជ្រោយសិល្បៈនោះ អ្នកអក្សរសាស្ត្រ Bui Viet Thang បានចាត់ទុកថា៖
“គេបាននិយាយថាសសេរប្រលោមលោកគឺត្រូវរកឃើញរបៀបចាប់ផ្ដើមយ៉ាងម៉េច
ឲ្យសមស្រប។ អ្នកអក្សរសាស្ត្រ Tran Mai Hanh បានជ្រើសរើសចំណុចចាប់ផ្ដើម
មួយសមស្របនោះគឺក្រោយជ័យជំនះ Phuoc Long និងបុណ្យគ្រិសម៉ាស់ចុងក្រោយ
នៃរបបនយោបាយវៀតណាមសាធារណៈរដ្ឋនាខែធ្នូឆ្នាំ១៩៧៤ ទេសភាពដ៏ទុក្ខ
ព្រួយផ្សាយសញ្ញាអំពីការផ្ដួលរំលំដែលមិនអាចជៀសវាងបានឡើយរបស់របប
នយោបាយសាធារណៈរដ្ឋក្នុងប៉ុន្មានខែក្រោយនោះ។”
នាពេលថ្មីៗនេះ ឯកសារនៃការតស៊ូ១-២-៣-៤-៧៥របស់អ្នកកាសែត Tran
Mai Hanh ទទួលបានរង្វាន់អក្សរសាស្ត្រឆ្នាំ២០១៤របស់សមាគមអ្នកអក្សរសាស្ត្រ
វៀតណាម។ ចំពោះអ្នកនិពន្ធនោះ នេះជាកាដូរនៃវាសនាដែលនាំមកឲ្យលោកក្តី
សុភមង្គលជំនឿជាក់ដើម្បីលោកបន្តការជក់ចិត្តអក្សរសាស្ត្រ ដោយកាតព្វកិច្ច
សង្គមនិងការទទួលខុសត្រូវពលរដ្ឋរបស់អ្នកកាន់ស្លាបប៉ាការ៕