” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង
VAN DO -  
(VOV) /  
(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត
ណាមទទួលបានសំបុត្រជាង២០០មកពីប្រទេសចំនួន៤២លើទូទាំងពិភពលោក។
សូមអគុណមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមកកម្មវិធីរបស់យើងខ្ញុំ។ក្នុងនាទីប្រ
អប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី” Ba Na Hills”
នៅទីក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)តាមសំណូមពររបស់មិត្តអ្នកស្តាប់
មួយចំនួន។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ថាប់។
|
” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង |
ពីមជ្ឈមណ្ឌលទីក្រុង Da Nang ចំងាយជាង៤០គីឡូម៉ែត្រ តាមទិសនិរតី ភ្នំ Ba Na
ឬបានហៅថាភ្នំ Chua មានកំពស់ ១៥០០ម៉ែត្រប្រៀបនឹងនីវ៉ូទឹកសមុទ្រ ធាតុអាកាស
ត្រជាក់ស្រួលពេញឆ្នាំ។ ចាប់ពីសតវត្សរ៍ទី២០ ជនបារាំងបានកសាងមណ្ឌលសំរាកលំហែ
កាយ នៅលើកំពូលភ្នំ Ba Na។ នាបច្ចុប្បន្ន បណ្ដាវីឡា សណ្ឋាការបានកសាងឡើងវិញ
និងប្រមូលផ្តុំក្នុងមណ្ឌលResort ដូចជា៖Ba Na By Night, Le Nim, Hoang Lan …លៗ
មកទស្សនា Ba Na លោកអ្នកនាងមិនគ្រាន់តែបានទស្សនាទិដ្ឋភាពស្អាតប៉ុណ្ណោះទេ
ថែមទាំងបានទទួលសេវាកម្មទេសចរណ៍ដ៏អស្ចារ្យទៀតផង។ នៅទីនេះ មានមណ្ឌល
លេងកំសាន្តក្នុងផ្ទះស្តង់តាអន្តរជាតិBa Na Hills Fantasy Park ដោយមានផ្តៃដី ២១
ពាន់ម៉ែត្រក្រឡា។ មណ្ឌលនេះឆ្លើយតបគ្រប់តម្រូវការអំពីការលេងកំសាន្តរបស់ជន
គ្រប់រូប។ ក្នុងសំណង់ទាំងនោះមាន រោងភាពយន្ត 4D 5D ជញ្ជាំងសិប្បនិមិត្តក្នុងផ្ទះ
ខ្ពស់បំផុត(២១ម៉ែត្រ)។ នៅមជ្ឍមណ្ឌលលេងកំសាន្តនេះ នៅមានមណ្ឌលម្ហូបអាហារ
ចំនួន៣ ដោយមានមុខម្ហូបអឺរ៉ុបនិងអាស៊ី និងមណ្ឌលលក់វត្ថុអនុស្សាវរីយ៍គ្រប់ប្រ
ភេទទៀតផង។ អ្នកនាង My Linh ភ្ញៀវទេសចរណ៍មកពីទីក្រុងហាណូយ បានអោយដឹងថា៖
“ ទោះបីជាខ្ញុំមិនទាន់បានទៅអឺរ៉ុបក្តី ប៉ុន្តែសំណង់ស្ថាប័ត្យកម្មនៅទីនេះ បានធ្វើ
អោយនាងខ្ញុំនិងភ្ញៀវទេសចរគ្រប់រូបភ្ញាក់ខ្លួន ចូលចិត្តយ៉ាងខ្លាំង។ អ្នកទាំងអស់
គ្នាមិនអាចមិនថតរូបបានទេ។”
|
” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង |
ដោយមានភាពទាក់ទាញដោយឡែករបស់ខ្លួននោះ Ba Na Hills បាននិងកំពុង
ទទួលភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ តាមការស្ថិតិនាឆ្នាំ
២០១៦កន្លងទៅ បានមានភ្ញៀវទេសចរជាងពីរលាននាក់មកទស្សនាទីនេះដែរ។ ស្ដីអំ
ពីការអភិវឌ្ឍន៍ Ba Na Hills នាពេលខាងមុខ អនុប្រធានមន្ទីរវប្បធម៌កីឡានិងទេស
ចរណ៍ទីក្រុង Da Nang លោក Tran Chi Cuong បានអោយដឹងថា៖
“ មណ្ឌលនេះត្រូវបានទស្សនាវដ្តីនិងគេហទំព័រជាច្រើនលើពិភពលោកជ្រើសតាំង
ជាទីមកដក់គួរអោយទាក់ទាញក្នុងឆ្នាំ២០១៦។ យើងខ្ញុំបានកំណត់ការវិនិយោគបណ្ដា
ផលិតផលថ្មី ក៏ដូចជាលើកកំពស់គុណភាពផលិតផលជាតម្រូវការចាំបាច់ ដើម្បីឆ្លើយ
តបនឹងគោលបំណងរបស់ភ្ញៀវទេសចរគ្រប់រូប។”
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងពេញចិត្តចំពោះព័ត៌មាន
ពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី
Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាច
ស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ
www.vovworld.vn.។
VAN DO
-VOV