“Choi chuyen” - ល្បែងប្រជាប្រិយរបស់វៀតណាម

“Choi chuyen” - ល្បែងប្រជាប្រិយរបស់វៀតណាម - ảnh 1
“Choi chuyen” - ល្បែងប្រជាប្រិយរបស់វៀតណាម (Image: vietnamtourism.vn)

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស​វិទ្យុសម្លេង
វៀត ណាមទទួលបានសំបុត្រនិងទូរសព្ទ័ចំនួន ១៣៣ របស់មិត្តអ្នកស្តាប់ជាច្រើន
លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ​ កាណាល់ផ្សាយ
ជាភាសាខ្មែរសូមឧទ្ទេសនាម ជាមួយលោកអ្នកនាងអំពី “Choi chuyen” ល្បែង
ប្រជាប្រិយរបស់វៀតណាម តាមសំណើររបស់កញ្ញា បុប្ឆា នៅរាជធានី ភ្នំ ពេញ
កម្ពុជា។

កញ្ញា បុប្ឆា​ និងលោកអ្នកនាងជាទីមេត្រី! នេះគឺជាបទចម្រៀងប្រជាប្រិយដែល
ត្រូវបាន ច្រៀងក្នុងល្បែង “Choi chuyen” ឬ ហៅថា “Danh chat”  ដែលជាល្បែង
ប្រជាប្រិយមួយ ប្រភេទល្បីឈ្មោះនៅវៀតណាម។ ក្នុងពេលទំនេរ ជាពិសេសគឺ
វិស្សមកាល ប្អូនៗនៅជនបទវៀតណាមតែងតែលែងល្បែងនេះ។ “Choi chuyen”
 រួមមានអង្កត់ឬស្សីតូចចំនួន ១០​ និងកូនបាល់មួយ​គ្រាប់ដែលអាចជាផ្លែក្រូច
ឆ្នារឬផ្លែស្លា។ ប៉ុន្តែ នាបច្ចុប្បន្ន​ផ្លែឈើទាំងនេះត្រូវបានជំនួសដោយបាល់តិន្និស។
ប្រភេទល្បែងនេះទាមទា

ឲ្យមានភាពប៉ិនប្រសប់​ចះបោះបាល់យ៉ាងម៉េចដើម្បីចាប់វាឲ្យបាន។​ ក្មេងៗពី
៤ ដល់​ ៥ នាក់ ច្រើនលេងល្បែងកំសាន្តនេះនៅទីធ្លា។ ប្អូន  Nguyen Thu Hien
នៅភូមិ Hanh Thien ស្រុក Xuan Truong ខេត្ត Nam Dinh បានឲ្យដឹងថា៖                

        «ខ្ញុំមានអាយុ ៩ ឆ្នាំ។​ ខ្ញុំលេង“Choi chuyen” និងច្រៀងចម្រៀងប្រជាប្រិយ
ពីអាយុ ៧ ឆ្នាំមក។ ខ្ញុំលេងជាមួយមិត្តខ្ញុំ ហើយឃើញគេចៀងបទចម្រៀងក្នុង
ពេលលេង ទើបខ្ញុំចង់​ច្រៀងតាម។ ខ្ញុំចូលចិត្តឃ្លាចម្រៀងទី ១០ បំផុត។»

លក្ខ័ណលេងល្បែងនេះគឹសមញ្ញាណាស់ដោយគ្រាន់តែបោះកូនបាល់ឡើងរួចរើស
 អង្កត់ឬស្សីមួយ។ ធ្វើដូចនេះរហូតដល់អង្តត់ទី ១០ ។ កុមារនឹងច្រៀងបទ
ចម្រៀងប្រជាប្រិយ ពិសេសសំរាប់អង្កត់មួយៗដូចជា ៖ «មួយមួយ កូនគ្រំ
កូនងាវ»។ អ្នកណាចាប់បាល់មិនទាន់ បាល់ធ្លាក់ អ្នកនោះត្រូវបាត់វេនរបស់
ខ្លួន ហើយអ្នកផ្សេងនឹងបន្តលេងតទៅទៀត។

“Choi chuyen” ជួយកុមារាកុមារីហ្វឹកហាត់ដៃនិងភ្នែកឲ្យមានភាពប៉ិនប្រសប់
 ម្យ៉ាង ទៀតជួយឲ្យពួកគេរៀនពាក្យថ្មីនិងសម្បូរបែបតាមរយៈការច្រៀងចម្រៀង
ប្រជាប្រិយ។ លោកស្រី Vu Hong Nhi បណ្ឌិតស្រាវជ្រាវវប្បធម៌ប្រជាប្រិយនៃសារមន្ទី
ជនជាតិវៀតណាម បានឲ្យដឹងថា៖

        «បទចម្រៀងប្រជាប្រិយជានិច្ចកាលមានពាក្យពេចន៍ស្អាតបរិសុទ្ធ រូបភាព
សម្បូរបែប និងគួរឲ្យស្រឡាញ់។ នេះក៏ជារបៀបមួយជួយកុមាររៀនសូត្រពាក្យថ្មី
ក៏ដូចជាភាសា វៀតណាម របស់ខ្លួនតាមរយៈរូបភាពតភ្ជាប់ជាមួយជីវរភាព
ប្រចាំថ្ងៃ។»

        ចំពោះកុមារនៅក្រុងឬជនបទក៏ដោយ ល្បែងកំសាន្ត “Choi chuyen” ជា
និច្ចកាលមានភាពទាក់ទាញពិសេស។

        កញ្ញា បុប្ឆា និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញ
ចិត្តជាមួយព័ត៌មានពោលខាងលើ។ សូមអស់លោកអ្នកនាងផ្ញើរសំបុត្រចែក
រំលែកជាមួយ យើងខ្ញុំអំពីល្បែងប្រជាប្រិយខ្មែរតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយ
ជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។
 សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ