O Mai - ដំណាប់-ប្រភេទម្ហូបពិសេសដោយឡែកនៅរដ្ឋធានីហាណូយ

(VOVWORLD) -ក្នុងសបា្តហ៏កន្លងទៅកាណាល់ជាតិផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួនជិត២០០របស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីលើពិភពលោក។យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់មតិនិងមនោ សញ្ចេត នារបស់លោកអ្នកដែលបានលៃទុកសំរាប់យើងខ្ញុំ។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តអ្នកស្ដាប់មួយចំនួន យើងខ្ញុំសូមឧទ្ទេសនាមអំពី៖O Mai - ដំណាប់-ប្រភេទម្ហូបពិសេសដោយឡែកនៅរដ្ឋធានីហាណូយ។

លោកអ្នកនាងជាទីមេត្រី!

ក្នុងសបា្តហ៏កន្លងទៅកាណាល់ជាតិផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួនជិត២០០របស់មិត្តអ្នកស្ដាប់មកពី គ្រប់ទិសទីលើពិភពលោក។យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការ ផ្ដល់ មតិនិងមនោសញ្ចេតនារបស់លោកអ្នកដែលបានលៃទុកសំរាប់យើងខ្ញុំ។

         ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តអ្នកស្ដាប់មួយចំនួន យើងខ្ញុំសូមឧទ្ទេសនាមអំពី៖O Mai - ដំណាប់-ប្រភេទម្ហូបពិសេសដោយឡែកនៅរដ្ឋធានីហាណូយ។

O Mai - ដំណាប់-ប្រភេទម្ហូបពិសេសដោយឡែកនៅរដ្ឋធានីហាណូយ - ảnh 1O Mai - ដំណាប់-ប្រភេទម្ហូបពិសេសដោយឡែកនៅរដ្ឋធានីហាណូយ 

ក្នុងភាសាវៀតណាម ពាក្យ “ O Mai” ជាពាក្យមួយដ៏សាមញ្ញជិតស្និទ្ធិ។ ពាក្យ “ O ” មានន័យថាពណ៌ខ្មៅ ហើយពាក្យនេះចង់និយាយអំពីរបៀបកែច្នៃផ្លែឈើពីពណ៌ធម្មជាតិទៅជាពណ៌ខ្មៅ។ ពាក្យ “Mai” ជាប្រភេទផ្លែឈើមួយប្រភេទនៅវៀតណាម ដែលបានធ្វើដំណាប់ ប៉ុន្តែ នាបច្ចុប្បន្ន ផ្លែឈើប្រភេទផ្សេងៗទៀតក៏បានហៅថា៖“ O Mai”ដែរ។

          វត្ថុធាតុដើមសំខាន់បំផុតដើម្បីធ្វើដំណាប់ជាផ្លែឈើគ្រប់ប្រភេទដូចជា៖ Mai, Mận, Sấu, ស្វាយ ខ្នុរ…លៗ ផ្លែឈើប្រភេទនីមួយៗសុទ្ធតែមានរស់ជាតិដោយឡែករបស់ខ្លួន។ ដូច្នេះ អ្នកធ្វើដំណាប់ត្រូវចេះជ្រើសរើសប្រភេទផ្លែឈើនីមួយៗ។ លោកស្រីLe Thi Tan ឆ្នាំនេះអាយុបានជាង៧០ឆ្នាំហើយ បានប្រកបមុខរបរធ្វើដំណាប់នេះពីជំនាន់ជីដូនជីតាមក បានអោយដឹងថា៖

          “ ឧទាហរណ៍ ចង់ធ្វើដំណាប់ Mo គឺត្រូវជ្រើសរើសអោយបាន Mo នៅខេត្ត Bac Kan។ នេះជាប្រភេទ Mo  ឆ្ងាញ់បំផុតនៅ ទូទាំងប្រទេសវៀតណាម។ ផ្លែនេះហាលដោយធម្មជាតិឆ្ងាញ់ជាងធ្វើពីម៉ាស៊ីន។ ឬ ខ្ញីគឺត្រូវជ្រើសរើសអោយបានខ្ញីcá’ល្ម ទើបឈ្ងុយឆ្ងាញ និងមានពណ៌លឿងស្អាត។ រីឯ ដំណាប់ Sau គឺត្រូវរកអោយបាន Sau នៅតំបន់ស្រុកស្រែទើបឆ្ងាញ់។”

O Mai - ដំណាប់-ប្រភេទម្ហូបពិសេសដោយឡែកនៅរដ្ឋធានីហាណូយ - ảnh 2O Mai - ដំណាប់-ប្រភេទម្ហូបពិសេសដោយឡែកនៅរដ្ឋធានីហាណូយ 


ពីផ្លែឈើនោះឯង ប៉ុន្តែប្រភេទនីមួយៗអាចកែច្នៃជាប្រភេទដំណាប់ផ្សេងៗ មានរស់ជាតិពិសេសដោយ ឡែកគួរអោយទាក់ទាញ ដូចជា៖ ប្រភេទជូរប្រភេទផ្អែមប្រភេទហឹរ - ជូរ - ផ្អែម - លាយជាមួយគ្នា។ ប៉ុន្តែដើម្បីមាន ពណ៌និងរសជាតិខុសគ្នា ជាអាថ៌កំបាំងផ្ទាល់របស់ខ្លួន។

          លោក Tran Viet Hung  ជនហាណូយម្នាក់ដែលបានទៅរស់នៅទីក្រុងហូជីមិញបានយូរឆ្នាំហើយ បានអោយដឹងថា៖ ពេលវិលត្រឡប់មកហាណូយម្តង់ៗ បងតែងតែទៅទិញដំណាប់នៅវិថី Hang Duong ដើម្បីជូនមិត្តភក្តិ៖

          “ ខ្ញុំតែងតែទិញដំណាប់ Sau  ដើម្បីជូនមិត្តភក្តិ។ ក្នុងតំបន់ភូមិភាគខាងត្បូងគ្មានផ្លែ Sau បានជាគេចូលចិត្តហូបណាស់។”

          លោកអ្នកនាងជាទីមេត្រី!

ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមជាមួយមិត្ត អ្នកស្តាប់អំពីដំណាប់ហាណូយ។ សង្ឈឹមថាមិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ ផ្សាយជាភាសាបរទេសជាតិ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email៖ khmer vov5@gmail.com។ លោកអ្នកនាងអាចស្ដាប់និងមើលឡើងវិញកម្មវិធីនេះនៅគេហទំព័រ៖http://vovworld.vn/។ សូមអរគុណ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ