Santa Claus - និមិត្តរូបដ៏ជិតស្និទ្ធពេលដែលបុណ្យគ្រីស្តម៉ាសមកដល់ម្តង់ៗ
ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាម
ទទួលបានសំបុត្រនឹងទូរសព្ទចំនួន 72 របស់មិត្តអ្នកស្តាប់ពីប្រទេសចំនួន 23លើ
សកលលោក។ ក្នុងសំបុត្រដែលផ្ញើមកកម្មវិធិផ្សាយជាភាសារខ្មែរនៃវិទ្យុ សំលេង
វៀតណាម មិត្តបុរាណ- និស្សិតកម្ពុជាម្នាក់នៅវៀតណាមឲដឹងថា៖មិត្តសង្កេតឃើញ
នៅវៀតណាម ក្នុងថ្ងៃបុណ្យ ណូអែល មានតាណូអែលទៅចែកជូនកាដូរដល់ប្អូនៗ
កុមារ។ដោយហេតុនេះមិត្តចង់ស្វែងយល់អំពីតាណូអែលមានប្រភពមកពីណា? នឹងតាណូអែលនៅវៀតណាមមានអ្វីខុសប្លែកពីតាណូអែលនៅបណ្តាប្រទេស
ផ្សេងៗ? សូមអរគុណចំពោះសំណួរគួរឲជក់ចិត្ររបស់មិត្ត។ដើម្បីឆ្លើយតមនឹង
សំណួររបស់មិត្ត សូមអញ្ចើញមិត្តបុរាណ នឹងអស់លោកអ្នកនាងតាមដ្ឋាន បទ
ឧទ្ទេសនាមអំពីតាណូអែល(Santa Claus)។
មិត្តបុរាណ នឹងអស់លោកអ្នកនាងជាទីមេត្រី។មិត្តធ្លាប់បានស្គាល់ស្និទ្ធស្នាលសំលេងសំណើចនេះដែរឬទេ? បាទ! នេះជា
សំណើចរបស់ Santa Claus - លោកតា១រូបមានចរិត្តមេត្តាករុណា ពុកមាត់ពុកចង្ហា
វែង សព្រោង ស្លៀកពាក់ខោអាវក្រហមដែលកុមារាកុមារីជានិច្ចកាលរង់ចាំនៅក្នុង
រាត្រីគ្រីស្តម៉ាស។ Santa Claus ក្លាយទៅជានិមិត្តរូបដ៏ជិតស្និទ្ធពេលដែលបុណ្យគ្រីស្តម៉ាសមកដល់ម្តង់ៗ Santa Claus មានប្រភពដើមពីព្រះ១អង្គ មានព្រះរាជនាម
Nicolas។ ព្រះNicolas ទ្រង់កើតនៅសតវត្សទី៤នៅទីក្រុង Lycia(ទួរគីនាសព្វថ្ងៃ)។
ក្នុងអស់១ជីវិតរបស់ខ្លួន ព្រះNicolas ជួយឧបត្ថម្ភគ្រួសារក្រីក្រ ពិសេសគឺកុមារ ។
ក៏ប៉ុន្តែរឿងស្តីពីSanta claus បានចាប់ផ្តើមជាពិតៗនៅប្រទេសអាលឺម៉ង ពេលដែលព្រះ
Nicolas ត្រូវបានហៅ Kriss Kringle ហើយក្លាយទៅជានិមិត្តរូបរបស់រដូវបុណ្យ គ្រីស្តម៉ាស។ក្រោយនោះរឿងព្រេងស្តីពី Kriss Kringle បានរីករាលដាលទៅកាន់ប្រទេសបារាំង នឹងបានជនបារាំងហៅ Pere Noel ។
|
Santa Claus នៅអឺរ៉ុបខាងលិចនិងអាមេរិកខាងកើត (រូបចត៖ Internet) |
ក្រោយនេះជនហុលឡង់យកតាមខ្លួននូវរឿងព្រេងនេះមកកាន់អាមេរីក។ នឹងតាណូអែលដែលភាសារហុលឡង់ហៅ ថា“ Sinter Klass” បានផ្ទេទៅជា Santa Claus ជាបណ្តើរៗ។ពេលនិយាយដល់ Santa claus គេគ្រប់រូបគិតភ្លាមដល់រទេះរត់លើទឹកកក់ដែលបាន
ទាញដោយសត្វប្រើស។Santa Claus ស្ពាយថង់កាដូរយ៉ាងធំ១ ចូលផ្ទះតាមបំពង់ផ្សែង
នឹងដាក់កាដូរទាំងសំងាត់ចូលក្នុងបណ្តាស្រោមជើងដែលព្យួរជិតឡអាំងភ្លើងជូនកុមារា កុមារីឆ្លាតៗ។ ខុសពី Santa Clausនៅបណ្តាប្រទេសអឺរ៉ុបខាងលីចឬ អាមេរីកខាងជើង
នៅបណ្តាប្រទេសអឺរ៉ុបខាងកើតដូចជាប្រទេសរុស្ស៊ី តាណូអែល ត្រូវបានហៅ “Ded
Moroz”។ តា Ded Moroz”ពាក់អាវព័ណ៏បៃតង់ ដៃកាន់ឈើច្រុតប្រាក់ ជីះរទេះ១ដែលទាញដោយសត្វសេះ ៣ ក្បាលរួមជាមួយចៅស្រី ពោលគឺរាជបុត្រី ព្រិល។មិនចូលផ្ទះតាមបំពង់ផ្សែងទេ តា Ded Moroz រួមជាមួយរាជបុត្រីព្រិលគោះទ្វារផ្ទះនិមួយៗនឹងជូនកាដូរដល់កុមារតូចៗ។
|
Ded Moroz និងរាជបុត្រីព្រិល(រូបចត៖ Internet) |
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តជាមួយពត៏មានដូចពោលខាងលើ។ យើងខ្ញុំសង្ឃឹម
ទទួលបានសំបុត្រ នឹងការរួមមតិរបស់មិត្តអ្នកស្តាប់តទៅទៀត។ រាល់សំបុត្រនឹងមតិ
រួមយោបល់ សូមផ្ញើទៅអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយ
ជាភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn