Viet Phu Thanh Chuong - ទីកន្លែងរក្សាទុកអត្តសញ្ញាណវប្បធម៌វៀតណាមគួរឲ្យចាប់អារម្មណ៍
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេស នៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ជាច្រើនមកពីបណ្តាប្រទេសនិងតំបន់នៅលើពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទមួយចំនួនពីមិត្តអ្នកស្ដាប់កម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើរសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពី “Viet Phu Thanh Chuong - ទីកន្លែងរក្សាទុកអត្តសញ្ញាណវប្បធម៌វៀត ណាមគួរឲ្យចាប់អារម្មណ៍”។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដោយមេត្រី។
មិត្តអ្នកអានជាទីរាប់អាន! ក្នុងយុគ្គសម័យនគរូបនីយកម្មកាន់តែរីកចម្រើន បេតិកភ័ណ្ឌដ៏មានតម្លៃរបស់វប្បធម៌សិល្បៈ និងស្មារតីវៀតណាមកំពុងរលាយសាបសូន្យ សម្បីតែកំពុងរងគ្រោះអាសន្ននឹងត្រូវបានបាត់បង់ជារៀងរហូតក៏ដោយ។ ប៉ុន្តែផ្ទុយទៅវិញ Viet Phu Thanh Chuong ត្រូវបានគេចាត់ទុកជាសារមន្ទីរមួយដែលប្រមូលផ្តុំតម្លៃវប្បធម៌សិល្បៈដ៏វិសេសវិសាលរបស់ប្រជាជាតិវៀតណាម និងក្លាយទៅជាទីកន្លែងទេសចរណ៍ដ៏ល្បីសំរាប់ភ្ញៀវទេសចរមានបំណងចង់ស្វែងយល់អំពីវប្បធម៌ ជីវភាពរស់នៅ របស់ជនវៀតណាមនៅទីក្រុងហាណូយ។
ក្លោងទ្វារ Viet Phu Thanh Chuong |
Viet Phu Thanh Chuong ស្ថិតនៅឃុំ Hien Ninh ស្រុក Soc Son តាមផ្លូវជាតិលេខ២ ដែលមានចម្ងាយពីទីក្រុងហាណូយប្រមាណ៤០គីឡូម៉ែត្រ ហើយត្រូវបានសាងសង់ នៅលើភ្នំដែលមានផ្ទៃដីប្រមាណ ១០,០០០ ម៉ែត្រការ៉េ ដោយវិចិត្រករ Thanh Chuong នាឆ្នាំ២០០១ និងសម្រេចជាស្ថាពរនៅឆ្នាំ២០០៤។ ដោយមានការទាក់ទាញយ៉ាងពិសិដ្ឋដូច្នេះ Viet Phu Thanh Chuong បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភ្ញៀវទេសចរជាច្រើនកុះករទាំងជាតិ និងអន្តរជាតិ។ ជាពិសេសនៅឯក្លោងទ្វារចេញចូលរបស់ Viet Phu Thanh Chuong ក៏ធ្វើឲ្យភ្ញៀវទេសចររំលឹកដល់ភាពស្រស់ស្អាតលក្ខណៈបុរាណរបស់ក្លោងទ្វាភូមិ Tho Ha និង Duong Lam។ ក្លោងទ្វារឈើមានទ្វារចំនួន៣ ហើយដំបូលត្រូវបាន ប្រក់ក្បឿងពណ៌ក្រហមដែលគ្របដណ្តប់ដោយស្លែខៀវស្រងាត់ ហើយនៅជំវិញក៏ត្រូវបានតុបតែងរូបសំណាកថ្មឆ្លាក់មានក្បូរក្បាច់រចនាជាច្រើនផងដែរ។ ទាំងនេះបានរំលឹកនឹកដល់ភាពជិតស្និទនិងសាមញ្ញរបស់ស្រុកស្រែវៀតណាម។ Viet Phu Thanh Chuong ជាប្រព័ន្ធស្ថាបត្យកម្មខ្នាតតូចដែលផ្តោតទៅលើសេចក្តីលំអិតនៃផ្នែកនិមួយៗ ពីផ្លូវថ្នល់ ក្លោងទ្វារ ផ្ទះជញ្ជាំងដីអិដ្ឋ ដើមឈើ បឹងផ្កាឈូក រហូតដល់វត្ថុបុរាណ រូបសំណាកព្រះពុទ្ធបដិមាជាដើមទាំងនេះបានបង្កើតឡើងជាអាគារវប្បធម៌សិល្បៈមួយពោរពេញទៅដោយភាពស្និត ស្នាលរបស់វិចិត្រករ Thanh Chuong។ វិចិត្រករ Thanh Chuong បានចែករំលែកថា៖
“ ខ្ញុំបានប្រមូលវត្ថុបុរាណទាំងនេះតាំងពីនៅ តូចៗ។ ដោយមានវត្ថុទាំងនេះក្នុងដៃ រួមជាមួយក្តីស្រឡាញ់ ការយល់ដឹង និងគំនិតច្នៃប្រឌិតរបស់ខ្លួន ខ្ញុំបានសាងសង់ Viet Phu Thanh Chuong នេះ។ ខ្ញុំបានចាត់ទុកនេះគឺជាវណ្ណកម្មមួយ ដែលមានគោលដៅអភិរក្ស លើកតម្កើងនិងអភិវឌ្ឍន៍នូវតម្លៃវប្បធម៌សិល្បៈជាប្រពៃណីរបស់វៀតណាម។”
ផ្ទះជញ្ជាំងដីអិដ្ឋ |
តាំងពី Viet Phu Thanh Chuong បើកសម្ពោធមក ជារៀងរាល់ឆ្នាំនៅទីនេះបានទទួលភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសមកទស្សនាជាច្រើនកុះករ។ ពេលដែលមកដល់នៅទីនេះ ភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តនិងបានមើលផ្ទាល់ភ្នែកនូវភាពស្រស់ស្អាតនៃវប្បធម៌វៀតណាម។ ភាពស្រស់ស្អាតនិងសាមញ្ញនៃវប្បធម៌ស្រុកស្រែនិងភាពជិតស្នីទរបស់ Viet Phu Thanh Chuong រួមជាមួយភាពរស់រាយរាក់ទាក់ លទ្ធភាពរៀបចំ និងការតុបតែងយ៉ាងប៉ិនប្រសប់របស់ម្ចាស់ Viet Phu Thanh Chuong បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងទឹកចិត្តរបស់ភ្ញៀវទេសចរពេលដែលបានមកដល់ទីនេះ។ លោកស្រី Kim Thu ភ្ញៀវទេសចរមកពីខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ បានសំណេះសំណលថា
“ បរិយាកាសនៅទីនេះពិតជាអស្ចារ្យណាស់! ពេលដែលមកដល់នៅទីនេះជាមួយគ្រួសារខ្ញុំ នាងខ្ញុំមានអារម្មណ៍ដូចឈានចូលទៅក្នុងអាគារសិល្បៈមួយ ទាំងធម្មជាតិអេកូឡូស៊ី ដើមឈើ ទាំងស្ថាបត្យកម្មនិងជីវភាពរស់នៅវប្បធម៌ សុទ្ធសឹងតែមានលក្ខណៈប្រជាប្រិយ និងសាមញ្ញ។ ចំណុចដ៏សំខាន់មួយទៀតគឺកូនចៅរបស់នាងខ្ញុំមិនត្រឹមតែទទួលបាននូវបរិយាកាសរីករាយផងតែប៉ុណ្ណោះទេ ថែមទាំងបានទស្សនាដោយផ្ទាល់ភ្នែក និងចេះគោរពតម្លៃអត្តាសញ្ញាណវប្បធម៌ប្រជាជាតិវៀតណាមទៀតផង។”
Viet Phu Thanh Chuong ក្លាយទៅជាទីកន្លែងដ៏ល្បីឈ្មោះដែលមិនអាចរំលងសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ |
កាសែតរបស់អាមេរិកដ៏ល្បីៗនៅលើពិភពលោក The New York Times បានផ្សព្វផ្សាយថា “មកដល់ Viet Phu Thanh Chuong ដើម្បីទស្សនាដោយផ្ទាល់ភ្នែកនូវស្ថាបត្យកម្មសិល្បៈដ៏ឧត្តុងឧត្តមនិងវិសេសវិសាលរបស់វៀតណាម ”។ Viet Phu Thanh Chuong បានក្លាយទៅជាទីកន្លែងមកលំហែមិនអាចរំលងសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិពីព្រោះទីនេះគឺជាទីកន្លែងរក្សាអត្តសញ្ញាណនិងព្រលឹងនៃប្រទេសវៀតណាម៕
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕