|
កំណាត់ជញ្ជាំង ១ នៃកំពែងរាជ្ជកាលស្តេច Ho (រូបថត៖Internet) |
(VOV)- ក្នុងសបា្តហ៏កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេង
វៀតណាម ទទួលបានសំបុត្រនឹងទូរសព្ទចំនួន ១៨៦ របស់មិត្តអ្នកស្តាប់ពី
ប្រទេសចំនួន ៣០ លើសកលលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួល
បានសំបុត្រចំនួន៤ ពី បណ្តាមិត្តសុខភាព រតនះ មុនី នឹង មិត្តស៊ីថា នៅរាជធានី
ភ្នំពេញ(កម្ពុជា។សូមអរគុណបណ្តាមិត្តអ្នកស្តាប់ ដែលបានផ្ញើ សំបុត្រនឹងទូរសព្វ
មកកម្មវិធី។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ តាមសំណូមពររបស់មិត្ត
សុខភាពយើងខ្ញុំសូមឧទ្ទេសនាមអំពីកំពែងរាជ្ជកាល Ho នៅខែត្រThanh Hoa។សូមអញ្ចើញមិត្តសុខភាពនឹងមិត្តអ្នកស្តាប់តាមដ្ឋាន អត្ថបទសរសេររបស់
អ្នកយកការណ៏ Manh Cuong។
កំពែងរាជ្ជកាលស្តេច Ho (ឫនៅហៅថា៖កំពែង Tay Do កំពែង Tay Giai មាន
ទីតាំងនៅលើភូមិសាស្រឃុំ Vinh Tien នឹងឃុំ Vinh Long ស្រុក Vinh Loc ទីក្រុង
Thanh Hoa-មានចំងាយពីមជ្ឈមណ្ឌលហាណូយប្រមាន ១៥០ គីឡូម៉ែត្រ។កំពែង
គឺដោយស្តេច Ho Quy Ly ទ្រង់បញ្ជាឲ្យសាងសង់ពីថ្ម បៃតងដោយមានចម្លាក់ដ៏
ល្អប្រណិតនាឆ្នាំ១៣៩៧។កំពែងមានរាងជាការ៉េ។ ក្លោងទ្វាកំពែងទាំង៤មាន
ដំបូលជាវ៉ូត។ជញ្ជាំងកំពែងមានកំពស់ពី ៥ ដល់៦ម៉ែត្រ។មានកន្លែងខ្លះខ្ពស់១០
ម៉ែត្រ។តាមសៀវភៅប្រវត្តិសាស្រ្តមានចែងថា ៖ក្នុងផ្ទៃកំពែងមានសំណង់ជា
ច្រើនដូចជាវិមាន Hoang Nguyen ព្រះរាជ ដំណាក់ Dien Tho ព្រះរាជដំណាក់
រាជបុត្រ( Dong Cung) ភ្នំ Tho Ky ដ៏ល្អ វិសេសវិសាល។ក៏ប៉ុន្តែដោយសារសង្គ្រាម
នឹងពេលវេលាបានបំផ្លិចបំផ្លាញ សំណង់នេះស្ទើតែទាំងអស់ នៅសល់តែជញ្ជាំង
កំពែងនឹងក្លោងទ្វាកំពែងទាំង៤ប៉ុណ្ណោះ។ កំពែងរាជ្ជកាលស្តេចHo ត្រូវបានរដ្ឋរៀប
ថ្នាក់ជាកេរិ៍្តតំណែល វប្បធម៏ ប្រវត្តិសាស្រ្តជាតិ។នេះជាកំពែងបុរាណតែ១គត់នៅ
វៀតណាមដែលបានសង់ ពីថ្មនឹងផ្សារភ្ជាប់ជាមួយរាជ្ជកាលស្តេច១អង្គ-ទោះជាខ្លី
ក៏ដោយ(១៤០០-១៤០៧)តែមានការផ្លាស់ប្តូរថ្មីជាច្រើនដូចជាកំណែទំរង់ការប្រឡង
ការចេញ ផ្សាយប្រាក់កាស,,,។ក្រោយរយះពេល៦ឆ្នាំដាក់ជូនឯកសាររឿង ថ្ងៃទី
២៧ មិថុនាឆ្នាំ២០១១ កំពែងរាជ្ជកាលស្តេច Ho ត្រូវបានអង្គការ UNESCO ទទួល
ស្គាល់ជាបេតិកភ័ណ្ឌវប្បធម៏ពិភពលោក។ នឹងនាថ្ងៃទី១៦មិថុនាខាងមុខ កំពែងរាជ្ជ
កាលស្តេច Ho មានកិត្តិយសដោយបានទទួលប័ណ្ណបញ្ជាក់បេតិក- ភ័ណ្ឌវប្បធម៏
ពិភពលោករបស់ UNESCO។ បងស្រី Mai Thi Hau មគ្គទេស ទេសចរណ៏នៅ
មណ្ឌលកេរិ៍្តតំណែលកំពែងរាជ្ជកាលស្តេច Hoបានឲ្យដឹងថា៖ កំពែងរាជ្ជកាល
ស្តេច Hoត្រូវបានអង្គការUNESCOទទួលស្គាល់ដោយ តំលៃលេចធ្លោដូចជា ៖បាន
សង់ពីថ្មដោយបច្ចេកទ្ទេស La Thanh-Nam Giao ។បណ្តាស្រទាប់វប្បធម៏បង្កប់ក្នុងដី រក្សាទុកនូវស្លាកស្នាមអំពីដំណាក់កាល ប្រវត្តិសាស្រ្ត វប្បធម៏អរ្យិធម៏វៀតណាម
ដោយមានចរិតលក្ខណះពិសេស ដោយឡែក។
|
សត្វនាគថ្មបានរកឃើញនៅកំពែងរាជ្ជកាល Ho (រូបថត៖ Internet) |
មិត្ត សុខភាព នឹងអស់ លោកអ្នកនាងជាទីមេត្រី! នាទីប្រអបសំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។សង្ឃឹមថា៖
អស់លោកអ្នកនាងពេញចិត្តចំពោះព័ត៍មានខាងលើនឹងបន្តផ្ញើសំបុត្រ នឹងមតិរួម
យោបល់មកកម្មវិធីតាមអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភា សារខ្មែរកាណាល់
ផ្សាយជាភាសារបរទេស DTNVN លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី
Hanoi ឬ Email : vov5khmer@yahoo.com.vn៕