(VOV World)_ ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងជិតខាងមិត្តភាព និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា បាន មានការអភិវឌ្ឈន៍យ៉ាងខ្លាំងក្លានិងស៊ីជំរៅ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ
កត្តិយុត្តស្ដីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ពីនោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិច្ច កម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងក្លា តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេស
ទាំងពីរបានកើនឡើងជារៀងរាល់ឆ្នាំ។ តាមតួលេខស្ថិតិថា៖ តំលៃប្រាក់ពាណិជ្ជកម្មនាំ ចេញរបស់វៀតណាមទៅកម្ពុជាក្នុងរយះពេល៧ខែដើមឆ្នាំ២០១៣ ទទួលបាន១,៨៧
ពាន់លានដុល្លារអាមេរិក កើន១៤,៨% បើប្រៀងនឹងរយះពេលដូចគ្នានាឆ្នាំទៅមិញ។ ក្នុងនោះ៖ ទំនិញជលផលកើន ៤៩% បន្លែនិងផ្លែឈើកើន៤៨,៧% ជាតិគីមីគឺ៤៣,១%
…។ល។ នាបច្ចុប្បន្ន បានមានក្រុមហ៊ុន សាខា ការិយាល័យដំណាងរបស់វៀតណាម
ចំនួនជាង៦០០ បានចុះបញ្ជីបង្កើតនៅកម្ពុជា ធ្វើសកម្មភាពលើច្រើនវិស័យ ដូចជា÷ពាណិជ្ជកម្ម អគ្គីសនី ទូរគមនាគមន៍ ទេសចរណ៍ ធនាគារ…។ល។
|
ក្រុមហ៊ុនវៀតណាមនៅកម្ពុជា( TTXVN) |
លោក Nguyen Xuan Tien អគ្គនាយកក្រុមហ៊ុនភាគហ៊ុន ថាំងឡង់ ជាក្រុមហ៊ុន១ដែល បានប្រកបមុខរបរអាជីវកម្មយូរឆ្នាំនៅកម្ពុជា បានអោយដឹងថា÷
“ នេះគឺជាទីផ្សារអភិវឌ្ឍន៍លឿន និងស្ថិរភាព។ រដ្ឋាភិបាលកម្ពុជាយកចិត្តទុក ដាក់ ជាច្រើនចំពោះបណ្ដាគោលនយោបាយទាក់ទាញវិនិយោគិនមកពីវៀតណាម និងមាន បណ្ដាការអនុគ្រោះ គោលនយោបាយរំដោះដីធ្លីបានឆាប់រហ័ស…។ល។”
|
កម្ពុជា-ទីផ្សារសំរាប់អង្គភាពអាជីវកម្មវៀតណាម |
ឆ្នាំ ២០១២ បរិមាណគំរោងការណ៍វិនិយោគរបស់វៀតណាមបានកើនពី៩០គំរោងនាឆ្នាំ ២០១១ ឡើង ១២៤ គំរោងនាឆ្នាំ២០១២ដោយទឹកប្រាក់សរុប ចំនួន២,៥ពាន់ លានដុល្លារអាមេរិក កើន៤,៤ដង បើប្រៀងនឹងឆ្នាំ ២០០៩ ។ និងជាវិនិយោគិន១ ក្នុង
ចំ ណោមវិនិយោគិនធំបំផុតចំនួន៥នៅកម្ពុជា។ បណ្ដាអង្គភាពអាជីវកម្មបានចាត់ទុក ថា÷សក្ដានុភាពនិងឱកាសវិនិយោគចូលមកកម្ពុជាគឺសម្បូរណាស់ ប៉ុន្តែរហូតមកដល់ ពេលនេះ ការធ្វើអាជីវកម្ម និងយុទ្ធសាស្ត្រធ្វើអាជីវកម្មនៅទីផ្សារនេះនៅមានកំហិត។ ដូច្នេះ ជាមួយការសកម្មក្នុងការកសាងផែនការវិនិយោគ អភិវឌ្ឍន៍ទីផ្សារ និងផលិត
ផល បណ្ដាអង្គភាពអាជីវកម្មវៀតណាម បានរួមសហការ ចែករំលែកការទទួលខុស ត្រូវ និងផលប្រយោជន៍ជាមួយអង្គភាពអាជីវកម្មកម្ពុជា។ ទន្ទឹមនឹងនោះ បណ្ដា អង្គ ភាពអាជីវកម្មបានស្នើរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តយកចិត្តទុកដាក់ ដោះស្រាយ រាល់ការលំបាក ដូចជា÷ វិនិយោគកសាង ជួសជុលហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ជំរុញខ្លាំងការងារកែសម្រួលបែបបទរដ្ឋបាល…។ល។
ស្ដីពីការអភិវឌ្ឍន៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ លោក
Vu Thinh Cuong - ទីប្រឹក្សារពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា បានអោយដឹងថា÷
“ វៀតណាមនិងកម្ពុជាមានទីតាំងភូមិសាស្ត្រងាយស្រួល ដោយមានខ្សែរផ្លូវ ព្រំដែនឆ្លង់កាតខេត្តចំនួន១០របស់វៀតណាម និង៩ខេត្តរបស់កម្ពុជា។ ទន្ទឹមនឹង នោះ ទំនៀមទំលាប់របស់ប្រជាជននៃប្រទេសទាំងពីរក៏ប្រហាក់ប្រហែលជាមួយគ្នា តម្រូវការអំពីទំនិញប្រើប្រាស់របស់កម្ពុជាគឺធំធេងណាស់ ទន្ទឹមនឹងនោះ តម្រូវការអំពី
គុណភាព និងបច្ចេកវិទ្យាមិនខ្ពស់ពេក សមស្របជាមួយសមត្ថភាពផលិតកម្មរបស់
វៀតណាម។ និងពិសេសគឺទំនាក់ទំនងរវាងបរ្ទេសទាំងពីរ ពីមជ្ឈឹមដល់មូល ដ្ឋាន ដ៏ជិតស្និទ្ធ ល្អប្រសើ។ ដូច្នេះ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍
យ៉ាងខ្លាំង ក្លាក្នុងរយះពេលខាងមុខនេះ។”
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ រាល់ព័ត៏មានត្រូវបាន ផ្សាយឡើងវិញនៅទំព័រ Websitewww.vovworld.vn។ យើងខ្ញុំសង្ឃឹមបន្តទទួលបាន សំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃ
កា ណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu HaNoi ឬ
Email:VOV5khmer.@yahoo.com.vn៕