ការងារអភិរក្សសត្វរុក្ខជាតិសមុទ្រនៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម

ការងារអភិរក្សសត្វរុក្ខជាតិសមុទ្រនៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម - ảnh 1
ការងារអភិរក្សសត្វរុក្ខជាតិសមុទ្រនៅស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម (VOV)

        Vovworld-ដំបន់សមុទ្រ Bai Thom ស្រុក Phu Quoc នាបច្ចុប្បន្នមានស្មៅសមុទ្រ
​ជាង​២ពាន់ហិកតាស្ថិតក្នុងមណ្ឌលអភិរក្សសត្វនិងរុក្ខាជាតិសមុទ្រ Phu Quoc។ នេះ
ជាកន្លែងស្នាក់នៅរបស់បណ្ដាប្រភេទជលផលក្នុងនោះមានសត្វ​សមុទ្រ​កម្រមាន
ដូចជាអណ្ដើតសមុទ្រពិសេសគឺ Dugong នាបច្ចុប្បន្នត្រឹមតែ​មាន​នៅដំបន់សមុទ្រ
ចំនួន២គឺ Con Dao ខេត្ត Ba Ria-Vung Tau និងស្រុក Phu Quoc ខេត្ត Kien Giang របស់
វៀតណាមតែប៉ុណ្ណោះ។ ដើម្បីអភិរក្សបណ្ដាសត្វសមុទ្រកម្រមាន​នេះ នា​ពេល​កន្លង
មកឃុំ Bai Thom បានបង្កើនការងារឃោសនា​លើកកំពស់មនសិការការពារសត្វ
សមុទ្រសំរាប់អ្នកដំបន់។ លោក Le Minh Truong អនុប្រធាន​គណៈ​កម្មាធិការ
ប្រជាជនឃុំ Bai Thom បានឲ្យដឹងថា៖

        “យើងខ្ញុំឃោសនាដល់ប្រជាជនទាំងអស់ហាមនេសាទដោយការប្រើអគ្គិសនី
ជាតិគីមី។ ធ្វើយ៉ាងម៉េចដើម្បីធានា​កន្លែងនេសាទរបស់ដំបន់ការពារបានប្រភព
ប្រយោជន៍ជលផលនិងទន្ទឹមនឹងនោះការពារបណ្ដាប្រភេទសត្វកម្រមានក្នុងត្រាំង
មាស។”

        កាលពីឆ្នាំ២០១២មក អង្គការការពារសត្វព្រៃ WAR បាន​ចុះ​ហត្ថលេខា​ជាមួយ
គណៈកម្មការគ្រប់គ្រងអភិរក្សសត្វនិងរុក្ខាជាតិសមុទ្រ Phu Quoc រួម​សហការ​អនុវត្ត
គំរោងការអភិរក្សសត្វសមុទ្រកម្រមានរួមមាន Dugong និងអណ្ដើត។ លោក Nguyen
Van Thuan កម្មាភិបាលគណៈកម្មការគ្រប់គ្រងអភិរក្សសត្វនិងរុក្ខាជាតិសមុទ្រ Phu
Quoc បានឲ្យដឹងអំពីសកម្មភាពនេះថា៖

        “ក្រៅពីសកម្មភាពជំនាញ​អង្គការ WAR បានសហការនិងជួយឧបត្ថម្ភជាថវិការ
សំរាប់​គណៈកម្មការគ្រប់គ្រងអភិរក្សសត្វនិងរុក្ខាជាតិសមុទ្ររៀបចំសកម្មភាព
ឃោសនាជាច្រើនក្នុងបំណងលើកកំពស់ការយល់ដឹងរបស់ប្រជាជនក៏ដូចជា
សហគមន៍ទៀតផង។​ នាបច្ចុប្បន្នក្លឹបអភិរក្សសត្វនិងរុក្ខាជាតិចំនួន៦កំពុងបាន
កសាងសមុទ្រនៅសាលាចំនួន៦នៅស្រុក Phu Quoc។”

        កាលពីឆ្នាំ២០១៣មក គណៈកម្មការគ្រប់គ្រងអភិរក្សសមុទ្រ Phu Quoc បាន
សហការជាមួយដំបន់នានានៅកោះ Phu Quoc ដំណើរការវគ្គដោះលែង​ចំនួន​៤ឲ្យ
អណ្ដើតសមុទ្រចំនួន១៥ក្បាលនៅបណ្ដាដំបន់សមុទ្រឃុំ Bai Thom និងទីរួមខេត្ត
An Thoi។

លោកអ្នកនាងជាទីមេត្រី!

ជាទីបញ្ចប់ យើងខ្ញុំសូមប្រកាសចំលើយនៃសំនួរ​ក្នុងខែកញ្ញាគឺ  ពិធីបុណ្យភ្ជុំបិណ
ជាពិធីបុណ្យធំមួយដែលបានរៀបចំជាប្រចាំឆ្នាំនៅកម្ពុជាក្នុងខែ​កញ្ញា។ ​យើងខ្ញុំ
សំនួរជូនពរមិត្តរត្តនានៅរាជធានីភ្នំពេញបានឆ្លើយត្រូវនឹង​សំនួរ​នេះ។ យើងខ្ញុំនៅ
បន្តទទួល​ចំឡើយ​របស់មិត្តអ្នកស្ដាប់តាមត្រាប្រៃសណី។ ជា​បន្ត​ទៅនេះសូម
អញ្ចើញ​លោក​អ្នកនាងចូលរួមឆ្លើយសំនួររបស់ខែវិច្ឆិកា។ ក្នុងខែ​តុលា កម្មវិធី
ផ្សាយជាភាសាខ្មែរបានផ្សាយអត្ថបទឧទ្ទេសនាមអំពីរោង​មហោស្រព​ហាណូយ។
សូមលោកអ្នកនាងឲ្យដឹងថា រោងមហោស្រព​ហាណូយ​បានចាប់ផ្ដើមសាងសង់
នាឆ្នាំណា? រាល់ចំលើយសំបុត្រ  email ​សូមផ្ញើ​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជា
ភាសារខ្មែរ កាណាល់ផ្សាយជា​ភាសា​​បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី​ហាណូយ ឬ Email÷ vov5khmer@​yahoo​.
com.vn
។ ចំលើយត្រូវ​និមួយៗនឹង​ទទួលបានកាដូពិសេសមួយពីកម្មវិធី​ផ្សាយ​ជា
ភាសារខ្មែរនៃ​វិទ្យុ​សម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ