PHUONG LIEN -  
|
កសិករ ឆ្នើម លោក Vo Trung Thanh នៅឃុំ Phu Huu ស្រុក Chau Thanh ខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) បានស្រាវជ្រាវដាំដុះប្រភេទក្រូចថ្លុង Nam Roi គ្មានគ្រាប់ដែលមានរាង
Ho Lo (Image: buoiholo.vn) |
លោកអ្នកនាងជាទីមេត្រី!
សំបុត្រជាច្រើនត្រូវបានផ្ញើមកកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេង
វៀតណាម ក្នុងសប្តាហ៍កន្លងទៅ។ ក្នុង email ផ្ញើមកកម្មវិធីផ្សាយជាភាសារខ្មែរ
មិត្ត ហ៊ុង មិនា ពីរាជធានី ភ្នំពេញ កម្ពុជា បានចែករំលែកថា៖ “ខ្ញុំមិនដឹងជូនការដូរអ្វី
សំរាប់មិត្តវៀតណាមរបស់ខ្លួនក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។សូមកម្មវិធីជួយ
ផ្តល់មតិចំពោះខ្ញុំក្នុងការជ្រើសរើសកាដូដែរឬទេ?”
មិត្ត ហ៊ុង មិនា ជាទីមេត្រី! ក្នុងការសម្តែងមនោសេញ្ចេតនាចំពោះមនុស្សម្នាក់ ការជូនកាដូបានក្លាយទៅជាផ្នែកវប្បធម៌របស់ប្រជាជនវៀតណាមពីយូរយាណាស់
មកហើយជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី។ការជ្រើសរើសកាដូមិនមែន
សាមញ្ញរឡើយ។ ពីព្រោះ មនុស្សភាគច្រើនសុទ្ធតែចង់បានឲ្យកាដូរបស់ ខ្លួនមាន
លក្ខណៈវិសេសវិសាលហើយ។ ដោយហេតុនេះ ក្នុងចំណោមកាដូប្រពៃណីក្នុង
ឱកាសនេះ ដូចជា៖ តែ នំ ស្កគ្រាប់ ជាដើម ការជូនកាដូដូចផ្លែឈើក៏ជាទំនោរថ្មីដែរ។
ជាពិសេស កាដូជាបណ្ដាផ្លែក្រូចថ្លុងមានរាង Ho Lo (ដូចឃ្លោក) ដែលត្រូវបានឆ្លាក់
អក្សរ “Tai, Loc” (ពោលគឺ៖ គ្រប់ប្រការ)។
តាមការយល់ររបស់ប្រជាជនវៀតណាម ផ្លែឈើ Ho Lo ជានិមត្តិរូបសំរាប់អាយុ
យឺនយូរសុខភាពល្អបរិប្តូរនិងមានសំណាងនាដើមឆ្នាំ។ ដោយអត្ថន័យនោះ កសិករ
ឆ្នើម លោក Vo Trung Thanh នៅឃុំ Phu Huu ស្រុក Chau Thanh ខេត្ត Hau Giang (ភាគខាងត្បូងវៀតណាម) បានស្រាវជ្រាវដាំដុះប្រភេទក្រូចថ្លុង Nam Roi គ្មានគ្រាប់
ដែលមានរាង Ho Lo ប្រកបដោយជោគជ័យក្នុងតំបន់។ ចែលរំលែកមូលហេតុក្នុង
ការដាំដុះប្រភេទក្រូចថ្លុងងដែលមានរាងពិសេសនេះ លោក Vo Trung Thanh បានឲ្យ
ដឹងថា៖
“ក្នុងពេលដែលទៅចម្ការដោយចៃដន្យខ្ញុំឃើញក្រូចថ្លុងមួយផ្លែដែលនៅគៀបជាប
ដើមឈើ។ ប៉ុន្តែ វានៅរីកចំរើនធម្មតា។ គុណភាពរបស់ក្រូចថ្លុងនោះនៅរក្សាភាព
ឆ្ងាញ់របស់វាដ៏ដែល។ ពីនោះ ខ្ញុំសម្រេចបង្កើតរាង Ho Lo សំរាប់ក្រូចថ្លុងដើម្បី
ជូនឲ្យមិត្តភគ្តក្នុងពិធីបុណ្យតេតប្រពៃណី។ “
ការផ្តើមគំនិតឆ្លាក់អាក្យ “Tai, Loc” លើក្រូចថ្លុងត្រូវបាននាំចេញសំដៅទាក់ទាញ
ការគួរឲ្យចាប់ចិត្តចំពោះអ្នកប្រើប្រាស់។ ការដាំដុះប្រភេទក្រូចថ្លុងនេះទាមទាឲ្យមានបច្ចេកទេសស្មុគស្មាញនិងពេលវេលាជាច្រើនណាស់។ ដោយហេតុនេះ ក្រូច
ថ្លុងមានតំលៃពី ១៥ ដល់ ៥០ ដុល្លាអាមេរិក/មួយផ្លែ។ ក្នុងពិធីបុណ្យតេតប្រពៃណី
ជារៀលរាល់ឆ្នាំជាមួយនឹងពាក្យជូនពរចូលឆ្នាំថ្មីក្រូចថ្លុងរាប់ពាន់ផ្លែត្រូវបានវិចខ្ចប់
ឲ្យយ៉ាង់ម៉ត់ចត់ហើយផ្ញើមកសាច់ញាតិនិងមិត្តភក្តក្នុងទូទាំងប្រទេស។
មិត្ត ហ៊ុង មិនា ជាទីមេត្រី! អាចនិយាយបានថា៖ ការដូរថ្លៃបំផុតចំពោះសាច់ញា
តិនិងមិត្តភក្តិគឺការដូរដែលស្តែងចេញពីមនោសញ្ចេតនាដ៏ស្មោះសររបស់ខ្លួន។
យើញខ្ញុំសង្ឃឹមថា៖ មិត្ត ហ៊ុងមិនានិងមិត្តអ្នកស្តាប់នឹងជ្រើសរើសបានការដូរដ៏
មានអត្ថន័យក្នុងពិធីបុណ្យតេតនេះ!
|
ក្រូចថ្លុងមានរាង Ho Lo (ដូចឃ្លោក) (Image: buoiholo.vn) |
ជាទីបញ្ចប់ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះយើងខ្ញុំសូមផ្ញើមកលោក
អ្នកនាងនូវសំណួរ ១ គឺ ៖ គិតដល់ខែធ្នូរឆ្នាំ២០១៣ វៀតណាមឈរលំដាប់ថ្នាក់ទី
ប៉ុន្មានក្នុងចំណោមប្រទេសវិនិយោគទុនច្រើនបំផុតនៅកម្ពុជា? រាល់ចំលើយសំបុត្រ
email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសា
បរទេស វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានី
ហាណូយ ឬ Email÷ vov5khmer@yahoo.com.vn. ចំលើយត្រូវនិមួយៗនឹងទទួល
បានការដូរពិសេសមួយពីកម្មវិធីជាភាសារខ្មែរនៃវិទ្យុសម្លេងវៀតណាម។ យើងខ្ញុំរោងចាំទទួលបានចំលើយរបស់មិត្តអ្នកស្តាប់។ សួរស្តី!
PHUONG LIEN