ការឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់


(VOVworld) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរកណាល់ផ្សាយជាភា
សាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្ត លឹម
 សាធី និងលោក Nguyen Van Den មកពី Dong Nai (ភាគខាងត្បូងវៀតណាម)។ យើងខ្ញុំសូមថ្លែងអំណគុណចំពោះការយកចិត្តទុកដាក់របស់លោកអ្នកនាងដែល
បានលៃទុកសំរាប់កម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ
នឹងឆ្លើយសំណួររបស់មិត្តអ្នកស្តាប់មួយចំនួនដែលបាន ផ្ញើមកកម្មវិធី។ សូមអញ្ជើញលោកអ្នកនាងតាមដានស្ពាប់!

ការឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1
ឈូងសមុទ្រ Ha Long (Image: quangninh.gov.vn)

 “គ្រួសារយើងខ្ញុំត្រៀមរៀបចំគំរោងទៅទស្សនាឈូងសមុទ្រ Ha Long នាដើមខែ សីហាខាងមុខនេះ។ ខែ សីហា គឺជាខែរភ្លៀងដែរឬទេ? កម្មវិធីអាចផ្តល់ព័ត៌មាន
មួយ ចំនួនអំពីឈូងសមុទ្រ Ha Long បានដែរឬទេ? ខ្ញុំសូមថ្លែងអំណគុណ។”
email ដែលមិត្តព្រះសុវណ្ណនៅរាជធានី ភ្នំ ពេញ កម្ពុជាបានផ្ញើមកកម្មវិធី។

មិត្ត ព្រះសុវណ្ណជាទីមេត្រី! ឈូងសមុទ្រ Ha Long ស្ថិតនៅទីក្រុង Ha Long ខេត្ត
Quang Ninh ភាគខាងជើងវៀតណាមដែលមានចម្ងាយ ១៧០ គីឡូម៉ែត្រពីទីក្រុង
ហាណូយ។ នេះគឺជាបេតិក​ភ័ណ្ឌមួយដែល UNESCO ទទួលស្គាល់ជាបេតិក
ភ័ណ្ឌធម្មជាតិរបស់មនុស្សលោកជាច្រើនលើកជាច្រើនសារដោយមានទិដ្ឋភាព
ធម្មជាតិស្អាតអស្ចារ្ស។ ពីទីក្រុងហាណូយទៅឈូងសមុទ្រ Ha Long មិត្តត្រូវ
ចំណោយពេលវេលា ៥ ម៉ោងសំរាប់ការចិះរថយន្ត ឬ រថភ្លើង។ បណ្ដាមិត្តកុំភ្លេច
គយគន់ទិដ្ឋភាពល្អឆើតឆាយនៃ Bai Tu Long លើនាវា ឬ លេងកំសាន្តនៅលើ
កោះ Tuan Chau។ ដើម្បី​ដឹងបន្ថែមព័ត៌មាន ជាលំអិត បណ្ដាមិត្តអាចពិនិត្យ
មើលមតិរបស់លោកស្រី Pham Thuy Nga បុគ្គលិក ទទួលបន្ទុកទូរគមនាគមន៍
Tuan Chau Resort ខេត្ត Quang Ninh នៅខាងក្រោមនេះ។

“កោះ Tuan Chau មានសកម្មភាពលេងកំសាន្តគួរឲ្យទាក់ទាញជាច្រើន។ ជា
ពិសេស គឺកម្មវិធីសម្តែងតន្ត្រីទឹកនិងក្លឹបត្រីផ្សោត។ នេះគឺជាផលិតផល
ទេសចរណ៍វិសេសវិសាលដែលភ្ញៀវទេសចរណ៍គ្រប់រូបមិនអាចរំលងបាន
ឡើយនៅពេលទៅទស្សនានៅឈូង សមុទ្រ Ha Long។ បណ្ដាត្រីផ្សោត
ឆ្លាតនិងស្និតស្នាលណាស់។”

ភ្ញៀទេចរណ៍អាចទៅទស្សនានៅឈូងសមុទ្រ Ha Long នៅរដូវទាំងអស់ក្នុង
មួយឆ្នាំ។ ប៉ុន្តែ ពេលវេលាទៅទស្សនាល្អបំផុតគឺរដូវក្តៅ (ចាប់ពីខែ មិនា ដល់
ខែ តុលា)។ បណ្ដា មិត្តក៏រំលឹកថា៖ ខ្យល់ព្យុះកើតមានឡើងនាខែ មិថុនា និង
ខែ កក្កដា នៅឈូង សមុទ្រ Bac Bo និងឈូងសមុទ្រ Ha Long ជារឿយៗ។
ដោយហេតុនេះ បណ្ដាមិត្តគប្បីពិនិត្យមើលផែនការរបស់ខ្លួនឲ្យបានម៉ត់ចត់
ឬមើលដឹងបន្ថែមព័ត៌មានលើគេហទំព័អេឡេកត្រូនិករបស់ខេត្ត Quang Ninh
តាមអស័យដ្ឋាន៖  www.quangninh.gov.vn។ មិត្ត ព្រះវុណ្ណជាទីមេត្រី!សង្ឃឹមថា
បណ្ដាព័ត៌មានពោលខាងលើអាចជួយគ្រួសាររបស់មិត្តមានដំណើរទស្សនា
អស្ចារ្សមួយ។

ការឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2
ប្រភេទស្រូវ ពូធ OM10041 (Image: canthotv.vn)

ក្នុងសំបូត្រដែលត្រូវបានផ្ញើរមកកម្មវិធី មិត្ត  Thach Huu នៅខេត្ត Soc Trang
(ភាគ ខាងត្បូងវៀតណាម) បានសរសេរថា៖ “ខ្ញុំដឹងថា៖ ប្រភេទពូជស្រូវថ្មី
មួយចំនួនដែលមានគុណភាពខ្ពស់កំពុងដាំដុះនៅតំបន់វាលទំនាបទន្លេ
Cuu Long ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក​។ កម្មវិធីអាចជូនដំណឹងឲ្យខ្ញុំឈ្មោះ
នៃប្រភេទស្រូវមួយចំនួននេះដែរឬទេ?”។

មិត្ត Thach Huu ជាទីមេត្រី! វិទ្យាស្ថានស្រាវជ្រាវស្រូវវាលទំនាបទន្លេង Cuu
Long  បាននិងកំពុងស្រាវជ្រាវបណ្ដាប្រភេទស្រូវដែលមានគុណភាពខ្ពស់
និងសមត្ថិភាព ប្រឆាំងនឹងជំងឺខ្ពស់ជាពិសេសគឺប្រភេទពូធស្រូវ OM10041
។ គុណសម្បិត្តនៃប្រភេទស្រូវនេះគឺ៖ រយៈពេលដាំដុះខ្លី (៩០-៩៥ ថ្ងៃ)
ទិន្នផលខ្ពស់ (៦-៨ តោន/ហិចតា) បាយទាន់ក្រអូចនិងសមស្របនឹងតំបន់
ផលិតកម្មផ្សេ។ បណ្ដាខេត្ត ដូចជា ខេត្ត Vinh Long ខេត្ត Kien Giang ខេត្ត
Can Tho  ។ល។ បានដាំសាកល្បងប្រភេទស្រូវ ពូធ OM10041 ប្រកប
ដោយជោគជ័យ។ ក្រៅពីនោះ នៅមានប្រភេទពូធស្រូវផ្សេងៗដែលមាន
គុណភាពល្អដូចជា៖ OM 7347 OM 5269 ជាដើម។

មិត្ត Thach Huu និងលោកអ្នកនាងជាទីមេត្រី!ជាទីបញ្ចប់​សូម​អញ្ជើញលោក
អ្នកនា​ងតាមដានស្តាប់​និងផ្ញើរ​ចំលើយ​សំនួររបស់ខែកក្កដា​​​គឺ៖​ “ក្នុងគោល
នយោបាយកិច្ចការ​បរទេស​បើកទូលាយពហុបែបរបស់វៀតណាមតើពាក្យ
ស្លោករបស់វៀ​ត​ណាមនិងកម្ពុជាគឺអ្វី?”។ រាល់ចំលើយសូមផ្ញើរមកអាស័យដ្ឋាន៖
កម្មវិធីផ្សាយ​ជា​ភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷ vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ