ការ​ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៨០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។

ប្រធានបទមួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ក្នុងសប្តាហ៍កន្លងទៅ  គឺកីឡាការិនី  ប៊ូ សំណាង ត្រូវបានលើកតម្កើងក្នុងពិធីប្រគល់រង្វាន់ “បំផុសគំនិតស៊ីហ្គេម ៣២” ដែលរៀបចំឡើងដោយកាសែត Tuoi Tre នៅទីក្រុងហូជីមិញ។ ក្នុងលិខិតផ្ញើមកកាន់កម្មវិធី មិត្តអ្នក ស្ដាប់ សុផាត មកពីរាជធានីភ្នំពេញបានសរសេរថា៖ «ទោះបីជាមិនទទួលបាន មេដាយក្នុងការប្រកួតក៏ដោយ ក៏នាងបានឈ្នះមេដាយបេះដូងរបស់អ្នកគាំទ្រ កីឡារាប់លាននាក់នៅលើពិភពលោក»។ មិត្ត ផុងសុផន បានចែករំលែកថា៖ « ប្អូនបានយកឈ្នះលើខ្លួនឯង បង្ហាញពីស្មារតីកីឡាដ៏ខ្ពង់ខ្ពស់ មិនបោះបង់ចោល បើទោះបីក្នុងស្ថានភាពលំបាកក៏ដោយ»។

ការ​ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1កីឡាការិនីចំនួនបី Nguyen Thi Oanh, Tran Mai Ngoc និងប៊ូ សំណាងទទួលពានរង្វាន់ “បំផុសគំនិតស៊ីហ្គេម ៣២” 

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!  នាយប់ថ្ងៃទី ១៨ ខែមិថុនា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធីប្រគល់ពានរង្វាន់ បំផុសគំនិតស៊ីហ្គេម ៣២ ដែលរៀបចំឡើងដោយកាសែតយុវវ័យ (Tuoi Tre) សំដៅលើកតម្កើងកីឡាករ កីឡាការិនីដែលបានបំផុសគំនិតក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣នេះ។ នៅក្នុងពិធី គណៈចាត់តាំងបានប្រគល់ពានរង្វាន់ “បំផុសគំនិត ស៊ីហ្គេម ៣២” ដល់កីឡាការិនីចំនួនបីរូបគឺ Nguyen Thi Oanh (អត្តពលកម្ម) Tran Mai Ngoc (វាយកូនឃ្លីលើតុ) និង ប៊ូ សំណាង (អត្តពលកម្ម)។ ប៊ូ សំណាង ត្រូវបានអាជ្ញាកណ្តាលនិងទស្សនិកជនបោះឆ្នោតដោយសារតែការបំផុសគំនិតយ៉ាងខ្លាំង។ បើទោះបីបានរត់ដល់ទីបញ្ចប់ក្រោយគេក្នុងវិញ្ញាសាររត់ចម្ងាយ ៥០០០ម៉ែត្រក៏ដោយ ក៏ ប៊ូ សំណាង មិនបោះបង់នោះឡើយ។ រូបភាពរបស់នាង រត់ក្រោមដំណក់ទឹកភ្លៀងលាយឡំជាមួយទឹកភ្នែក រហូតដល់ទីបញ្ចប់បានបង្ហាញពីស្មារតីកីឡា ខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីយកឈ្នះលើខ្លួនឯង។

ក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធី មិត្តអ្នកស្តាប់ សារឿន នៅខេត្តតាកែវ ចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពី អុកមនុស្សនៅវៀតណាម។

មិត្តអ្នកស្ដាប់ សារឿន និងប្រិយមិត្តជាទីមេត្រី! អុកមនុស្ស ជាល្បែងប្រជាប្រិយដ៏វិសេសវិសាលមួយក្នុងពិធីបុណ្យនានានៅវៀតណាម។ អុកមនុស្ស ជាល្បែងអុកធម្មតាដែលយកមនុស្សជំនួសកូនអុកឈើ។ អ្នកដែលទទួលតំណែងរបស់កូនអុកណាមួយនឹងស្លៀកសម្លៀកបំពាក់របស់កូនអុកនោះ ហើយមានអក្សរនៅខាងក្រោយ។ ក្ដារអុកជាធម្មតាត្រូវបានគូរនៅលើទីធ្លាធំទូលាយ។

ការ​ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ការប្រកួតអុកមនុស្សនៅទីក្រុង Nha Trang ខេត្ត Khanh Hoa

នៅពេលលេងអុក អ្នកលេងទាំងពីរនាក់នឹងលេងនៅលើក្តារអុកធម្មតា បន្ទាប់មកអាជ្ញាកណ្តាលនឹងគ្រប់គ្រងអុក ដោយប្រើឧបករណ៍បំពងសម្លេងដើម្បីប្រកាសពីទីតាំងចលនារបស់អុកទាំងសង្ខាង។ នៅពេលផ្លាស់ទី កូនអុកនឹងសំដែងរបាំឬក្បាច់គុនដ៏ប្រណិត។ នៅពេលឈ្នះបំណែក កូនអុកនៃក្រុមទាំងពីរនឹងសម្តែងការប្រយុទ្ធគ្នាដោយក្បាច់គុនឬអាវុធ។ នៅចង់បញ្ចប់ ការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លានិងប្រណិតនៅពេលដែលកូនអុកសម្តែងក្បាច់គុនដ៏ពិសេសរបស់ខ្លួនដើម្បីតបទល់នឹងគូប្រកួត។ អុកមនុស្សមិនត្រឹមតែមានភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយស្មារតីកីឡា ប្រាជ្ញា និងលើកតម្កើងស្មារតីនៃសិល្បៈក្បាច់គុន បង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិវៀតណាមពីទំព័រប្រវត្តិសាស្ត្រវីរភាពនៃការបង្កើត និងការពារប្រទេសជាតិ។

ជាបន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តស្វែងយល់អំពីដំណើរកំសាន្តស្វែករកវិទ្យាសាស្រ្តនៅខេត្ត Quy Nhon ដែលជាគោលដៅពិសេសសម្រាប់យុវវ័យដែលស្រលាញ់វិទ្យាសាស្រ្តនិងលំហអវកាស។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្តាប់ ចាន់ធី នៅសាលាសកលវិទ្យាល័យសេដ្ឋកិច្ច-សកលវិទ្យាល័យដាណាងបានបំណងចង់ស្វែលយល់ផងដែរ។

ការ​ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 3គំរូនៃប្រព័ន្ធព្រះអាទិត្យនៅមជ្ឈមណ្ឌលស្វែករកវិទ្យាសាស្រ្ត Quy Nhon

មិត្តអ្នកស្ដាប់ ចាន់ធី និងប្រិយមិត្តជាទីមាត្រី! មជ្ឈមណ្ឌលស្វែករកវិទ្យាសាស្រ្ត Quy Nhon (ExploraScience Quy Nhon) ចាប់ផ្តើមដំណើរការកាលពីឆ្នាំ ២០២២ ត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រអវកាសដំបូងគេនៅវៀតណាម និងជាមជ្ឈមណ្ឌលទីពីរនៃតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន មជ្ឈមណ្ឌលនេះគឺជាគោលដៅទេសចរណ៍វិសេសវិសាលដែលភ្ញៀវទេសចរពិតជាមិនអាចមើលរំលងបាននៅពេលមកដល់Quy Nhon - Binh Dinh។ ដំណើរស្វែងរកវិទ្យាសាស្រ្តនៅ ExploraScience Quy Nhon មានរយៈពេលពី ៣-៤ ម៉ោង រួមមានសកម្មភាពទស្សនាវិចិត្រសាលដែលមានប្រធានបទផ្សេងៗគ្នា អំពីចក្រវាឡ ប្រព័ន្ធព្រះអាទិត្យ ភពផែនដី និងធនធានធម្មជាតិ បាតុភូតធម្មជាតិ... ជាមួយនឹងគំរូវិទ្យាសាស្ត្រចំនួន ៩៤ ដែលត្រូវបានអ្នកជំនាញ ExploraScience Quy Nhon ផលិតតាមទំហំជាក់ស្តែង។ លើសពីនេះ ភ្ញៀវទេសចរក៏អាចឆ្លងបទពិសោធន៍និងទស្សនារូបភាពដ៏ស្រស់ស្អាតនៃចក្រវាល តារាសាស្ត្រ និងអាចទាក់ទងផ្ទាល់ជាមួយបាតុភូតដែលកើតឡើងនៅលើភពផែនដីដូចជា៖ ការប្រែប្រួលអាកាសធាតុ ភ្នំភ្លើង ការរញ្ជួយដី រដូវកាលនៃឆ្នាំ...។

ប្រតិកម្មទៅវិញ

ផ្សេងៗ