ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួន ២៧១មកពីប្រទេសនិងតំបន់ដែន ដីចំនួន៤០ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន៩របស់ មិត្តអ្នកស្ដាប់កម្ពុជា។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមបន្ត ឆ្លើយសំណួរមួយចំនួនដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។ 
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 មហោស្រពពន្លឺឆ្នាំ២០១៩នៅទីក្រុងហូជីមិញ

  ពីរាជធានីភ្នំពេញ មិត្ត នេង ណាហ្សា បានផ្ញើរសំបុត្រមកកម្មវិធីដោយ សម្ដែងគោលបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីមហោស្រពពន្លឺឆ្នាំ២០១៩នៅទីក្រុងហូជីមិញ។ លោកអ្នកនាងជាទីមេត្រី មហោស្រពពន្លឺឆ្នាំ២០១៩កំពុង ប្រព្រឹត្តទៅនៅតំបន់នគរ Phu My Hung ខ័ណ្ឌទី៧ ទីក្រុងហូជីមិញ ចាប់ពីថ្ងៃ ទី៥ ខែមេសា ដល់ថ្ងៃទី១៩ ខែឧសភា។ នេះជាកម្មវិធីដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន TJ Communications សំដៅផ្សព្វផ្សាយវប្បធម៌កូរ៉េខាងត្បូងនៅ វៀតណាម។ ក្នុងរយៈពេល៤៥ថ្ងៃប្រព្រឹត្តទៅ នៅក្នុងបរិវេណមហោស្រពពន្លឺឆ្នាំ ២០១៩នេះ មានដាក់ស្នាដៃចង្កៀងគោមធំសម្បើមចំនួន២០ដែលមាន កំពស់ជាង១០ម៉ែត្រ ត្រូវបានរចនាដូចជាសំណង់និងនិមិត្តរូបដ៏ល្បីល្បាញ នានាលើពិភពលោក។ ក្រៅពីនោះ គណៈចាត់តាំងក៏បានរៀបចំឈុតសម្ដែងមន្ត អាគម សៀក ចម្រៀង និងល្បែងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ។ មហោ ស្រពឆ្នាំនេះមានការចូលរួមរបស់ស្ដង់ទំនិញចំនួន១៥០ស្ដង់លើច្រើនវិស័យរបស់ បណ្ដាសហគ្រាសវៀតណាមនិងកូរ៉េខាងត្បូង។ ជាលើកដំបូងដែលត្រូវបាន រៀបចំឡើងនៅទីក្រុងហាណូយកាលពីឆ្នាំ២០១៦ មហោស្រពពន្លឺបានទាក់ទាញ ការចូលរួមទស្សនារបស់ភ្ញៀវប្រមាណ៣សែននាក់។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2 ភ្ញៀវទេសចរអន្តរជាតិមកដល់ភូមិរថភ្លើ់ងហាណូយយ៉ាងច្រើនកុះករ (រូបថត៖laodong)

        លំដាប់តទៅនេះគឺសំណួររបស់មិត្ត គីម សុផា នៅខេត្តព្រះស៊ីហនុ។ មិត្តរូប នេះបានសំណេះសំណាលថា៖ “ខ្ញុំបានលឺថា នៅទីក្រុងហាណូយមានភូមិ មួយដែលស្ថិតនៅតាមបណ្ដោយខ្សែរថភ្លើង ប៉ុន្តែទាក់ទាញភ្ញៀវទេសចរអន្តរជាតិមក ទស្សនាយ៉ាងច្រើនកុះករ។ តើលក្ខណៈ “ប្រថុយប្រថានផងហើយភ្ញោចអារម្មណ៍ផង” នៃភូមិនេះបានធ្វើអោយវាល្បីល្បាញយ៉ាងដូច្នេះដែរឬទេ? សូមមិត្តផ្ដល់ អោយខ្ញុំបានជ្រាបព័ត៌មានបន្ថែមទៀតស្ដីពីភូមិរថភ្លើងដ៏ចម្លែកនេះ”។ លោកអ្នកនាងជាទី មេត្រី ភូមិខ្សែរថភ្លើងឬវិថីខ្សែរថភ្លើងនៅទីក្រុងហាណូយមានប្រវែងតែ៥០០ ម៉ែត្រប៉ុណ្ណោះ ដោយមានផ្ទះជាប់គ្នារដឹកគ្នានៅតាមបណ្ដោយខ្សែរថភ្លើង ឆ្លងកាត់ទីក្រុងហាណូយ។ គម្លាតពីផ្ទះទៅខ្សែរថភ្លើងប្រហែលជា៣ម៉ែត្រតែ ប៉ុណ្ណោះ។ ចំពោះភ្ញៀវទេសចរអន្តរជាតិជាច្រើន បានអង្គុយផឹកកាហ្វេបណ្ដើរ មើលរថភ្លើងរត់ឆ្លងកាត់ចំពោះមុខនៅក្បែរៗខ្លួនបណ្ដើរ ពិតជាបទពិសោធន៍ចម្លែក អារម្មណ៍ មែនទែន។ នៅតាមផ្ទះនិងហាងកាហ្វេនៅភូមិខ្សែរថភ្លើងនេះ សុទ្ធតែបិទកាលវិភាគនៃរថភ្លើងដើម្បីអោយប្រជាជននិងភ្ញៀវទេសចរបានដឹង ហើយជៀសវាងរត់ឆ្លងកាត់រថភ្លើងប្រកបដោយសុវត្ថិភាព។ ជារៀងរាល់ចុងសប្ដាហ៍ មានភ្ញៀវ អន្តរជាតិមកដល់ភូមិខ្សែរថភ្លើងនេះដើម្បីថតរូបនិង check-in យ៉ាងច្រើនកុះ ករណាស់។ មុនពេលមានរថភ្លើងរត់ឆ្លងកាត់ ប្រហែលជា១៥នាទី ប្រជាជននៅទី នេះនឹងប្រញ៉ាប់ប្រញាប់ប្រមូលតុកៅអី ហើយប្រាប់ភ្ញៀវទេសចរឈរជាប់នឹង ជញ្ជាំងដើម្បីជៀសវាងគ្រោះថ្នាក់។ មានភ្ញៀវជាច្រើនបានចែករំលែកថា ប្រការ អស្ចារ្យផងហើយល្ងង់ល្ងៅទៀតផង គឺជាការទទួលបានអារម្មណ៍លែងដកពេលដែល ឃើញរថភ្លើងរត់ឆ្លងកាត់នៅក្បែរៗខ្លួន ដែលហាក់ដូចជាគ្រាន់តែលើកដៃគឺអាចប៉ះ បានហើយ។

         សំណួរចុងក្រោយក្នុងកម្មវិធីថ្ងៃនេះ គឺមកពីមិត្ត Soulavang នៅប្រទេស ឡាវដែលចង់បានស្ដាប់ការឧទ្ទេសនាមអំពីវិថីដើរថ្មើជើងនៅរដ្ឋធានីហាណូយ។ លោកអ្នកនាងជាទីមេត្រី! គិតរហូតដល់ពេលនេះ ទីក្រុងហាណូយមានតំបន់ វិថី ដើរថ្មើជើងចំនួន២។ តំបន់វិថីដើរថ្មើជើងដើមដំបូងគឺតំបន់នៅជុំវិញបឹង Hoan Kiem ខ័ណ្ឌ Hoan Kiem ហើយតំបន់វិថីទី២ដែលទើបនឹងបានបើក សម្ពោធជាផ្លូវ ការនោះគឺតំបន់វិថី Trinh Cong Son នៅជុំវិញបឹង Tay ខ័ណ្ឌ Tay Ho។ ប្រព្រឹត្ត ទៅចាប់ពីវេលាម៉ោង៧យប់ថ្ងៃសុក្ររហូតដល់ដំណាច់ថ្ងៃអាទិត្យជារៀងរាល់ សប្ដាហ៍ វិថីដើរថ្មើជើងទាំងពីរនេះបាននិងកំពុងក្លាយទៅជាចំណុចលេចធ្លោ មួយនៃផ្នែកទេសចរណ៍ហាណូយ ដោយជាទីកន្លែងដើម្បីមនុស្សម្នាជួបជុំនិង លេងកំសាន្តជាមួយគ្នា។ នៅទីនេះមានសកម្មភាពសមូហភាពគួរអោយទាក់ ទាញជាច្រើនដូចជាការលេងល្បែងកំសាន្តប្រជាប្រិយ ចូលរួមក្រុមអ្នកចម្រៀង តាមដងវិថី ទស្សនាការសម្ដែងសិល្បៈ សៀកជាដើម។ រាល់ភោជនីយដ្ឋាននិង ហាងកាហ្វេជាប់ៗគ្នាតាមដងវិថីនោះ គឺទីកន្លែងដ៏ល្អឥតខ្ចោះ ដើម្បីភ្ញៀវទេសចរ អាចសម្រាកផងខណៈដែលទស្សនាលំហូរមនុស្សដើរលេងយ៉ាងសប្បាយអ៊ូអរទៀតផង។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយ ព័ត៌មានខាងលើ។ ប្រសិនបើលោក អ្នកនាងមានសំណួរអ្វី សូមផ្ញើរមកយើង ខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភា សាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬemail៖ vov5khmer@ gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ