ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ក្នុងសប្ដាហ៍កន្លេងទៅ គណៈកម្មការផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីមែលចំនួន៣២៩ពីមិត្តអ្នកស្ដាប់នៅប្រទេសនិងតំបន់ដែនដីចំនួន៣៥ ក្នុងនោះកម្មវិធីផ្សាយជា ភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីមែលចំនួន១៤។ សូមអំគុណរចំពោះមនោ សញ្ចេតនានិងការផ្ដល់មតិយោបល់របស់លោកអ្នក។ ក្នុងនាទីប្រអប់សំបុត្រ ថ្ងៃនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនដែលបានផ្ញើរមកក្នុងសប្ដាហ៍កន្លង ទៅ។
បណ្ដាសិល្បៈករសិល្បៈការិនីសម្ដែងការច្រៀង quan ho |
មិត្តអ្នកស្ដាប់ គីម សំនៀង នៅកម្ពុជា បានដាក់សំណួរថា “ខ្ញុំចូលចិត្តសិល្បៈ ចម្រៀង quan ho របស់វៀតណាមណាស់ ហើយខ្ញុំដឹងថា ខេត្ត Bac Ninh ជា ស្រុកកំណើតនៃប្រភេទសិល្បៈនេះ។ ប៉ុន្តែខ្ញុំមិនដឹងថានៅតំបន់ណានៃខេត្ត Bac Ninh តើអ្នកអាចអោយខ្ញុំបានជ្រាបដែរឬអត់”? លោកអ្នកនាងជាទីមេត្រី តំបន់ដី Kinh Bac (រួមមានខេត្ត Bac Ninh ផ្នែកមួយនៃខេត្ត Bac Giang និងស្រុក Dong Anh រដ្ឋធានីហាណូយ) ត្រូវបានគេស្គាល់ដល់ថា ជាស្រុកកំណើតនៃសិល្បៈ ចម្រៀង quan ho។ នៅទីនេះមានភូមិ quan ho សរុប ចំនួន៤៩ ដែលក្នុងនោះ មានភូមិមិនតិចទេដែលបានអះអាងថា សិល្បៈចម្រៀង quan ho ត្រូវបានចាប់ប្រភពពីភូមិ របស់ខ្លួននោះ។ប៉ុន្តែ នៅភូមិ Diem ដែលឬហៅថាភូមិ Viem Xa ស្រុក Yen Phong ខេត្ត Bac Ninh មានទីធ្វើសក្ការបូជាគ្រូដើមនៃសិល្បៈចម្រៀង quan ho តែ ប៉ុណ្ណោះ។ អ្នកចម្រៀង Quan ho នៅភូមិ Diem មានសំនៀងពិរោះៗ ដែលកម្រមានអ្នកចម្រៀង នៅទីណាអាចប្រៀបធៀបបានឡើយ។ មាន រឿងនិទានដែលថា គ្រូដើម quan ho ជាព្រះរាជបុត្រី របស់ស្ដេច Hung។ ថ្ងៃ និទាឃរដូវមួយ ព្រះនាងបានមកកាន់ភូមិ Trang Viem (ដែលជាភូមិ Viem Xa នាសព្វថ្ងៃ) ដោយចៃដន្យ។ ដោយមានការចាប់អារម្មណ៍ខ្លាំងចំពោះទេសភាព ស្រស់បំព្រងនៅទីនេះ ព្រះនាងបញ្ជាឲ្យឈូសឆាយដី ហើយបង្រៀនប្រជាជន អោយចេះធ្វើស្រែចម្ការ ដាំមននិងចិញ្ចឹមដង្កូវនាង។ ព្រះនាងក៏បាននិពន្ធបទចម្រៀងដ៏ ពិរោះៗហើយបង្រៀនអោយ ជនក្នុងស្រុកច្រៀងតាមដើម្បីលើកទឹកចិត្តពួកគេធ្វើការប្រកបដោយក្ដីសប្បាយ រីករាយទៀតផង។ បទចម្រៀង ទាំងនេះត្រូវបានមរតកពី ជំនាន់មួយទៅជំនាន់មួយរហូតមកដល់បច្ចុប្បន្ននេះ ហើយក្លាយទៅជាសិល្បៈ ចម្រៀង quan ho នាសព្វថ្ងៃ។
ទិដ្ឋភាពនៅមណ្ឌលរមណីយដ្ឋាន Vinpearl Nha Trang |
សំណួរជាបន្តគឺមកពីមិត្តអ្នកស្ដាប់ Andres Felipe Alzat នៅកូឡុំប៊ី ដែលមាន បំណងចង់ដឹងព័ត៌មានស្ដីពី រមណីយដ្ឋាន resort សមុទ្រ ដ៏ល្បីល្បាញនានានៅ វៀតណាម។ លោកអ្នកនាងជាទីមេត្រី ដោយមានឆ្នេរសមុទ្រលាតសន្ធឹងជាង៣ ពាន់២រយគីឡូម៉ែត្រ រួមជាមួយកោះស្អាតៗនោះ វៀតណាមមានឧត្តមភាពនិង សក្ដានុភាពដ៏ធំធេងដើម្បីអភិវឌ្ឍន៍ផ្នែក ទេសចរណ៍សមុទ្រ ពិសេសគឺ ទេសចរណ៍រមណីយដ្ឋាន- resort។ តាមលទ្ធផលស្រាវជ្រាវរបស់ក្រុមប្រឹក្សា ទេសចរណ៍ពិភពលោកបានអោយដឹងថា វៀតណាមស្ថិតក្នុងក្រុម ប្រទេសទាំង ១០ដែលមានការអភិវឌ្ឍន៍ទេសចរណ៍ខ្លាំងបំផុតលើពិភពលោកក្នុង ដំណាក់ កាលពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៦។ កាលពីឆ្នាំ២០០៨ មណ្ឌល ទេសចរណ៍ រមណីយដ្ឋាន Nam Hai នៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាមត្រូវបាន ទស្សនាវដ្ដី TTG Asia របស់សឹង្ហបុរីជ្រើសរើសជាមណ្ឌលទេសចរណ៍រមណីយ ដ្ឋានល្អបំផុតនៅទ្វីបអាស៊ី។ ចំណែកឯមណ្ឌលទេសចរណ៍រមណីយដ្ឋាន InterContinental Danang Sun Peninsula មាន៣លើកជាបន្តបន្ទាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ ត្រូវបាន ពានរង្វាន់ World Travel Awards ជ្រើសរើសជាមណ្ឌល ទេសចរណ៍រមណីយដ្ឋានដ៏ល្អប្រណិតបំផុតលើពិភពលោក ដែលត្រូវបានគេចាត់ ទុកជា ពានរង្វាន់ Oscar នៃវិស័យទេសចរណ៍។ អាចនិយាយដល់មណ្ឌល រមណីយដ្ឋានដ៏ល្បីល្បាញបំផុតនៅវៀតណាមដូចជា Six Senses Con Dao Hyatt Regency Da Nang និងVinpearl Nha Trang ជាដើម។
ផ្លែគូលែនវៀតណាម |
ក្នុងផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូម ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ Miwa Tokuhiro មកពីជប៉ុន។ លោកបានសរសេរ ក្នុងសំបុត្រថា “ខ្ញុំចូលចិត្តផ្លែឈើនៅវៀតណាមណាស់ ជាពិសេសគឺផ្លែគូលែន ធៀវ។ ប្រភេទផ្លែឈើនេះមានប្រភពដើមនៅទីឯណាដែរ”? លោកអ្នកនាងជាទីមេត្រី ផ្លែគូលែន ធៀវ ត្រូវបានដាំភាគច្រើននៅស្រុក Luc Ngan ខេត្ត Bac Giang និង ស្រុក Thanh Ha ខេត្ត Hai Duong ប៉ុន្តែតាមមតិភាគច្រើនបានចាត់ទុកថា ប្រភេទ ផ្លែនេះមានប្រភពដើមនៅស្រុក Thanh Ha។ នេះជាតំបន់ដីសម្បូរទៅដោយជី ជាតិល្អដែលត្រូវបានពូនជ្រុំដោយដីល្បាប់ទន្លេជារៀងរាល់ឆ្នាំ។ ជិត២០០ឆ្នាំមុននេះ ដើម Litchi (ឈ្មោះដំបូងនៃដើមគូលែន) ត្រូវបានយកមកដាំនៅទីនេះ។ អាស្រ័យ ដោយធម្មជាតិអំណោយផល ផ្លែគូលែនបានក្លាយទៅជាប្រភេទផ្លែឈើដ៏ ពិសេសដោយឡែកនៃតំបន់នេះ។ ផ្ទៃដីដាំដើមឈើហូបផ្លែនៅទូទាំងខេត្ត Hai Duong មានចំនួន២១ពាន់ហិកតាក្នុងនោះផ្ទៃដីដាំដើមគូលែនស្រូបយកប្រមាណ ៥០% ដែលប្រមូលផ្ដុំភាគច្រើននៅស្រុក Thanh Ha។ ចាប់តាំងពីពេល អនុវត្តន៍ ការដាំគូលែនសុវត្ថិភាពតាមបទដ្ឋាន VietGAP កាលពីឆ្នាំ២០១២មក ផ្លែគូលែន Thanh Ha ត្រូវបាននាំចេញទៅកាន់ប្រទេសនិងទីផ្សារធំៗលើពិភពលោកដូចជា ចិន អាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង ជាដើម។ ពាណិជ្ជសញ្ញា ផ្លែគូ លែន ធៀវ Thanh Ha ត្រូវបានជ្រើសរើសជា “ផលិតផលគំរូលើភូមិភាគទាំង៣” កាលពីឆ្នាំ២០១៤និងស្ថិតនៅក្នុងជម្រើសកំពូលផលិតផលទាំង១០ដែលមាន គុណភាពល្អបំផុតទូទាំងប្រទេសផងដែរ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌ មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រនិងអ៊ីមែលរបស់លោកអ្នក សូម ផ្ញើរមកអាស័យដ្ឋាន កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីមែល vov5khmer@gmail.com៕