ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រ អ៊ីម៉ែលនិងទូរស័ព្ទ ចំនួន ៣៩៩ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤២ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ១២ របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែង អំណរគុណស្មោះស្ម័គ្រដល់ការចូលរួមផ្ដល់មតិមយោបល់និងមនោសញ្ចេតនារបស់ មិត្តអ្នកស្ដាប់ទាំងអស់។

លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ ទី២៣ ខែ ឧសភា គឺជាថ្ងៃដែលប្រព្រឹត្តទៅការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦នៅវៀតណាម។ ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំទទួលបានសំបុត្រនិងអ៊ីម៉ែលមួយចំនួនរបស់មិត្តអ្នកស្ដាប់ ដែលសម្ដែងនូវការយកចិត្តទុកដាក់អំពីបញ្ហានេះ។ មិត្ត ស៊ុន វិជ្ជា នៅទីក្រុងភ្នំពេញ បានសួរថា៖ “តើការបោះឆ្នោតត្រូវបានរៀបចំឡើងយ៉ាងដូចម្ដ៉េចនៅតំបន់ដែលកំពុងត្រូវ បិទខ្ទប់ខណៈដែលប្រជាជនវៀតណាមយ៉ាងច្រើនក៏កំពុងធ្វើចត្តាឡីស័កដោយសារតែផលប៉ះពាល់បណ្ដាលមកពីជម្ងឺ កូវីដ ១៩?”
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1ក្រុមបោះឆ្នោតត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតនៅតំបន់មួយដែលត្រូវបិទខ្ទប់នៅរដ្ឋធានីហាណូយ។ 
មិត្តអ្នកស្ដាប់ជាទីស្រឡាញ់រាប់អាន ដើម្បីធានាការងារបង្ការប្រឆាំងនឹង រោគរាតត្បាតក្នុងអំឡុងការបោះឆ្នោតសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជា ជននោះ ក្រសួងសុខាភិបាលបានផ្ញើរសារទូរលេខណែនាំយ៉ាងលម្អិត ជូនខេត្ត ក្រុង លើទូទាំងប្រទេស។ ក្នុងន័យនេះ ករណីរៀបចំការបោះ ឆ្នោតសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ នៅមណ្ឌលធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យ សណ្ឋាគារ ឬនៅក្នុងតំបន់បិទខ្ទប់នោះ ក្រុមបោះឆ្នោតនឹងជញ្ជូនប្រអប់ផ្ទុកសន្លឹកឆ្នោតទៅកាន់ តំបន់នីមួយៗ។ ប្រអប់សន្លឹកឆ្នោតត្រូវបានបាញ់ថ្នាំកំចាត់មេរោគ នៅមុននិង ក្រោយពីបញ្ចប់ការបោះឆ្នោត ហើយត្រូវបានបិទស្លាកព្រមាន។ សមាជិកក្រុមបោះ ឆ្នោត អ្នកឃ្លាំមើល អ្នកជញ្ជូនប្រអប់សន្លឹកឆ្នោត អ្នករាប់សន្លឹកឆ្នោត ត្រូវបានបំពាក់ ឧបករណ៍ មធ្យោបាយការពារបុគ្គលយ៉ាងពេញ លេញ។ ម្ចាស់ឆ្នោតនឹងប្រើប្រាស់ ប៊ិច បន្ទាត់ដោយឡែក ត្រូវពាក់ម៉ាស់ហើយត្រូវបានវាស់សីតុណ្ហភាពរាងកាយនិងលាងដៃ កំចាត់មេរោគមុនពេលចូលក្នុងមណ្ឌលបោះឆ្នោត ព្រមទាំងរក្សាគម្លាតសុវត្ថិភាព និង គោរពតាមបទបញ្ញត្តិផ្សេងៗទៀតរបស់ក្រសួងសុខាភិបាលផងដែរ។
ព្រឹត្តិការណ៍ផ្សេងមួយទៀតក៏ទទួលបានការយកចិត្តទុកដាក់របស់មិត្តអ្នកស្ដាប់ ក្នុងសប្ដាហ៍កន្លងទៅនោះ គឺរឿងក្ដីនៅប្រទេសបារាំងរបស់លោកស្រី Tran To Nga ជនបារាំង ដើមកំណើតវៀតណាមម្នាក់ បានដាក់ពាក្យបណ្ដឹងប្រឆាំងបណ្ដាក្រុមហ៊ុនសារធាតុគីមី ដែលបានផលិតសារធាតុគីមី ពុលពណ៌លឿងទុំ/dioxin សម្រាប់កងទ័ពអាមេរិកប្រើ ប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ មិត្ត សម្បត្តិ នៅភ្នំពេញបានផ្ញើរសំបុត្រមកកាន់កម្ម វិធី ក្នុងនោះមានសរសេរថា៖ “ខ្ញុំពិតជាសោកស្ដាយណាស់ នៅពេលដឹងថា តុលាការ បារាំងបានច្រានចោលពាក្យបណ្ដឹងរបស់លោកស្រី Nga។ សង្ឃឹមថា រាល់ការខិតខំ ប្រឹងប្រែងនាពេលខាងមុខនឹងនាំមកនូវប្រសិទ្ធភាពប្រសើរជាង”។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2លោកស្រី Tran To Nga នៅព្រឹត្តិការណ៍គាំទ្រជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅទីក្រុងប៉ារីស។ (រូបថត៖ AP)
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន! ដូចដែលយើងខ្ញុំបាន ជូនព័ត៌មានក្នុងសប្ដាហ៍កន្លងទៅ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ តុលាការជម្រះក្ដី Evry (នៅជាយទីក្រុងប៉ារីស ប្រទេស បារាំង) បានច្រានចោលបណ្ដឹងជាប្រវត្តិសាស្ត្រ របស់លោកស្រី Tran To Nga ប្រឆាំងនឹងក្រុមហ៊ុនសារធាតុគីមីអាមេរិកចំនួន១៤ ក្នុង នោះមានក្រុមហ៊ុន Monsanto & Dow Chemical ពីបទផ្គត់ផ្គង់សារធាតុគីមីពុលពណ៌ លឿងទុំ/dioxin សម្រាប់កងទ័ពអាមេរិកប្រើប្រាស់ក្នុងអំឡុងពេលសង្គ្រាមនៅវៀត ណាម។ នៅចំពោះមុខសាលក្រមនេះ លោកស្រី Tran To Nga បានបញ្ជាក់ថា នឹងមិន ដែលបោះបង់ឡើយ ហើយនឹងបន្តខិតខំខ្នះខ្នែងតស៊ូដើម្បីជនរងគ្រោះដោយសារធាតុ គីមី ពុលពណ៌លឿងទុំ/dioxin វៀតណាម ទោះជាជួបការលំបាកលំបិនយ៉ាងណាក៏ ដោយ។ សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀត ណាមក៏បានអះអាងថា នឹងជួយគាំទ្រទាំងខាងសម្ភារៈនិងស្មារតីដើម្បីលោកស្រី Tran To Nga បន្តបណ្ដឹងនេះ។ កាសែតអន្តរជាតិជាច្រើនក៏បានឡើងសម្លេងគាំទ្រចំពោះ បណ្ដឹងរបស់លោកស្រី To Nga និយាយដោយឡែក ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ របស់ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមនិយាយរួម ផងដែរ។ រហូតមកដល់សព្វថ្ងៃនេះ ប្រជាជនវៀតណាមប្រមាណ៤លាននាក់នៅតែ រងមហន្តរាយដោយសារធាតុគីមីពុលនេះ រហូតដល់ជំនាន់ទី៤ក្រោយពីសង្គ្រាម ជារៀង រាល់ឆ្នាំនៅតែមានទារកវៀតណាមប្រមាណ៦.០០០នាក់ទទួលរងភាពមិនប្រក្រតីពី កំណើតនិងរងជម្ងឺធ្ងន់ធ្ងរ។
ជាទីបញ្ចប់ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍នេះ យើងនឹងស្វែង យល់ព័ត៌មានមួយចំនួនអំពីវប្បធម៌-ទេសចរណ៍។ ក្នុងឱកាសរំលឹកខួបលើកទី១៣១ ទិវាកំណើតរបស់លោកប្រធាន ហូជីមិញ យើងខ្ញុំសូមឧទ្ទេសនាមជាមួយប្រិយមិត្តអំពី កេរ្តិ៍ដំណែលផ្ទះឈើផុតពីដីលោកអ៊ុំហូ នៅរដ្ឋធានីហាណូយ តាមសំណើររបស់មិត្ត ស្រី ពៅ ដែលកំពុងធ្វើការនៅទីក្រុងហូជីមិញ។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3ផ្ទះឈើផុតពីដីលោកអ៊ុំហូនៅក្នុងបរិវេណវិមានប្រធានរដ្ឋ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ផ្ទះឈើផុតពីដី ដែលស្ថិតនៅក្នុង មណ្ឌលកេរ្តិ៍ដំណែលវិមានប្រធានរដ្ឋ រដ្ឋធានីហាណូយ ជាគោលដៅទេសចរណ៍ដែល មិនអាចរំលងបានចំពោះអ្នកណាដែលមានបំណងចង់ស្វែងយល់ពីឆាកជីវិតរបស់ លោកប្រធានហូជីមិញ។ ផ្ទះឈើផុតពីដីនេះ ជាកន្លែងដែលលោកប្រធានហូជីមិញ ស្នាក់នៅបានយូរបំផុត ជាកន្លែងដែលលោកប្រធានទទួលមរណភាព ព្រមទាំងជា កន្លែងដែលផ្សាភ្ជាប់នឹងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ។ ផ្ទះឈើផុតពីដី ត្រូវបានកសាងឡើងនៅឆ្នាំ១៩៥៨ តាមស្ថាបត្យកម្មផ្ទះឈើផុតពីដីរបស់ជនជាតិ Tay – Thai នៅតំបន់ Viet Bac ដែលលោកប្រធានធ្លាប់បានស្នាក់នៅក្នុងអំឡុងពេលដឹកនាំ បដិវត្តន៍។ ជាន់ក្រោមទុកទំនៅ ជាកន្លែងដែលលោកប្រធានធ្វើការក្នុងរដូវក្ដៅ ហើយក៏ ជាកន្លែងដែលលោកប្រធានជួបប្រជុំជាមួយការិយាល័យនយោបាយផងដែរ។ ជាន់លើ មានបន្ទប់ចំនួន២គឺបន្ទប់ធ្វើការនិងបន្ទប់គេង។ នៅជុំវិញផ្ទះ គឺចម្ការដើមឈើបៃតង; នៅខាងមុខផ្ទះមានស្រះចិញ្ចឹមត្រីធំទូលាយ ដែលជាកន្លែងសម្រាកលំហែកាយពេញ និយមរបស់លោកប្រធាន។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួរ មួយចំនួនរបស់មិត្តអ្នកស្ដាប់ ដែលត្រូវបានផ្ញើរមកកាន់យើងខ្ញុំក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនា ក៏ដូចការមតិយោបល់ជាច្រើន ថែមទៀតពីបណ្ដាមិត្ត។ រាល់សំបុត្ររបស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail.com។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ