ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម VOV5 ទទួលសំបុត្រ អ៊ីមែល និងទូរស័ព្ទចំនួន ៣៧៤ ពីប្រទេសនិងតំបន់ដែនដីចំនួន ៣៦ ក្នុងនោះកម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដែលក្នុងសប្តាហ៍កន្លងទៅនេះ យើងខ្ញុំបានបន្តទទួលបានមតិយោបល់និងការរួមចំណែកចំពោះកម្មវិធីវិទ្យុក៏ដូចជានៅលើគេហទំព័រ VOV5។ យើងខ្ញុំសង្ឃឹមថាមិត្តអ្នកស្តាប់នឹងតែងតែរួមដំណើរយើង ចែករំលែក និងរួមចំណែកធ្វើឱ្យកម្មវិធីកាន់តែសម្បូរបែប។ ជាបន្តទៅនេះ យើងសូមឆ្លើយសំណួរដែលអ្នកស្តាប់លើកឡើងក្នុងសប្តាហ៍កន្លង មក។
ចំពោះសំណួររបស់មិត្តអ្នកស្តាប់ ហេង ប៊ុនរឿន (កម្ពុជា) ចង់ដឹងអំពីវិស័យផលិតឧបករណ៍វេជ្ជសាស្រ្ដនៅវៀតណាម៖ តើឧបករណ៍ពេទ្យដែលវៀតណាមផលិតបានអ្វីខ្លះ ហើយបាននាំចេញទៅប្រទេសណាខ្លះដែរ? យើងខ្ញុំសូមជូនចម្លើយដូចតទៅ៖ វៀតណាមមានសហគ្រាសប្រហែល ២០០ ដែលផលិតចេញនូវផលិតផលការពារជំងឺកូវីដ-១៩ ដូចជា ម៉ាសសុខាភិបាល ស្រោមដៃពេទ្យ វ៉ែនតាពេទ្យ និងសម្លៀកបំពាក់ការពារជំងឺរាតត្បាត។ ពីការជួយសហរដ្ឋអាមេរិកក្នុងការផលិតការបញ្ជាទិញដំបូងជាមួយនឹងរបាំងវេជ្ជសាស្រ្តជាង ៤០០.០០០, វៀតណាមបានអះអាងបន្ថែមអំពីសមត្ថភាពរបស់ខ្លួនក្នុងការផលិត និងនាំចេញសំភារៈបរិក្ខាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ វៀតណាមបានបរិច្ចាគឧបករណ៍វេជ្ជសាស្រ្តដល់ប្រទេសឡាវ និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើន រួមទាំងរម៉ាស់សុខាភិបាល សម្លៀកបំពាក់ការពារ ប្រព័ន្ធធ្វើតេស្ត និងឧបករណ៍ធ្វើតេស្ត កូវីដ ១៩។ វៀតណាមក៏បានបរិច្ចាគសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ដ រួមទាំងម៉ាស៊ីនដកដង្ហើម សម្លៀកបំពាក់សម្លាប់មេរោគ និងម៉ាសសុខាភិបាលសម្រាប់ប្រទេសចិនផងដែរ។ សមត្ថភាពរបស់វៀតណាមក្នុងការផលិតឧបករណ៍ធ្វើតេស្ត SARS-CoV-2 មានតម្លៃថោកក៏ត្រូវបានពិភពលោកទទួលស្គាល់។ ការដឹកជញ្ជូនឈុតការពារជាង ៥០.០០០ សម្រាប់បុគ្គលិកពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដែលផលិតនៅវៀតណាមសម្រាប់សហរដ្ឋអាមេរិកក៏ជាការបញ្ជាក់អំពីសមត្ថភាពផលិតឧបករណ៍វេជ្ជសាស្ត្ររបស់វៀតណាម។
ចំពោះសំណួររបស់មិត្តអ្នកស្តាប់ដែលសួរថា៖ តើវៀតណាមអនុវត្តបញ្ញាសិប្បនិមិត្តក្នុងវិស័យកសិកម្ម ដឹកជញ្ជូន ការអប់រំ និងឧស្សាហកម្មផ្សេងទៀតដែរឬទេ? តើមនុស្សយន្តត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសវៀតណាមទេ? យើងខ្ញុំសូមជម្រាបជូនលោកអ្នកដូចតទៅ៖ នៅក្នុងប្រទេសវៀតណាម បញ្ញាសិប្បនិមិត្ត AI ត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លាក្នុងវិស័យជាច្រើនដូចជា សុខភាព ការអប់រំ កសិកម្ម ការដឹកជញ្ជូន... កម្មវិធី AI នៅ FPT កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ រួមទាំងប្រព័ន្ធចរាចរណ៍ឆ្លាតវៃនៅទីក្រុងហូជីមិញ រថយន្តបើកបរដោយខ្លួនឯង និងផ្លាស់ទីដោយខ្លួនឯង ដើម្បីជៀសវាងឧបសគ្គ។ នៅលើពិភពលោកនិងក្នុងប្រទេសវៀតណាម បញ្ញាសិប្បនិមិត្តត្រូវបានចាត់ទុកថាជាបច្ចេកវិទ្យាស្នូលនៃឧស្សាហកម្ម ៤.០ ដូច្នេះ AI ត្រូវបានរំពឹងថានឹងជំរុញឲ្យវៀតណាមក្នុងការកសាងសហគមន៍ AI ដ៏រឹងមាំមួយ។
លិខិតរបស់អ្នកស្តាប់ម្នាក់មកពីប្រទេសឥណ្ឌា ចាប់អារម្មណ៍លើស្ថានភាពនៃការការពារ និងគ្រប់គ្រងជំងឺមហារីកនៅប្រទេសវៀតណាម។ កម្មវិធី សូមជម្រាបជូនប្រិយមិត្តអ្នកស្តាប់ដូចតទៅ៖ ថ្មីៗនេះ ការងារផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការការពារជំងឺមហារីកកាន់តែមានប្រជាប្រិយភាព ហើយប្រជាជនវៀតណាមកាន់តែចាប់អារម្មណ៍លើការការពារជំងឺមហារីក ក្នុងនោះមានការពិនិត្យជំងឺមហារីកជាមុន។ ទន្ទឹមនឹងនោះ ការវិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេសក្នុងការធ្វើរោគវិនិច្ឆ័យមហារីកកំពុងកើនឡើង ដែលជួយឱ្យរកឃើញជំងឺកាន់តែឆាប់។ ការព្យាបាលជំងឺមហារីកគឺជាការព្យាបាលរួមបញ្ចូលគ្នាដោយវិធីសាស្រ្តជាច្រើន៖ ការវះកាត់ ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយវិទ្យុសកម្ម ការថែទាំអ្នកជំងឺ អាហាររូបត្ថម្ភ ចិត្តវិទ្យាសង្គម...។ អាចនិយាយបានថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិធីសាស្រ្តនៃការព្យាបាលថ្មី បច្ចេកទេសនិងថ្នាំថ្មីក្នុងការព្យាបាលជំងឺមហារីកត្រូវបានស្រាវជ្រាវនិងមានវឌ្ឍនភាពគួរឲ្យកត់ សម្គាល់។ វៀតណាមក៏ជាប្រទេសមួយដែលធ្វើបច្ចុប្បន្នភាពការជឿនលឿនទាំងនេះយ៉ាងឆាប់។ ប្រសិនបើកាលពីមុន វៀតណាមត្រូវចំណាយពេលច្រើនឆ្នាំ ទើបហ៊ានប្រើថ្នាំថ្មីលើអ្នកជំងឺ សព្វថ្ងៃនេះ គម្លាតនេះត្រូវបានកាត់បន្ថយ។ ជាពិសេស បច្ចេកទេសព្យាបាលដោយវិទ្យុសកម្មទំនើបដូចជា VMAT, IMRT... Laparoscopic surgery, Robot, Gamma Knife radiosurgery.. ក៏ត្រូវបានដាក់ពង្រាយនៅមន្ទីរពេទ្យ K (មន្ទីរពេទ្យពិនិត្យព្យាបាលជំងឺមហារិក) ក៏ដូចជាមជ្ឈមណ្ឌលមហារីកមួយចំនួនទៀតនៅទូទាំងប្រទេស។
មិត្តអ្នកស្តាប់ជាច្រើនចង់ស្វែងយល់ពីកម្មវិធី "ការស្តារឲ្យរស់រានឡើងវិញនូវសំណល់ប្លាស្ទីក" នៅទីក្រុងហាណូយ។ យើងខ្ញុំសូមផ្តល់ព័ត៌មានដូចតទៅ៖ កម្មវិធី "ការស្តារឲ្យរស់រានឡើងវិញសំណល់ប្លាស្ទិក" មានគោលបំណងលើកកម្ពស់គំរូសេដ្ឋកិច្ចវិលជំ ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈការបែងចែកកាកសំណល់តាមប្រភព ការប្រមូល និងការកែច្នៃសំណល់ប្លាស្ទិក។ ទីមួយ សម្រាប់ការសាងសង់ប្រព័ន្ធប្រមូលសំណល់ កម្មវិធីជ្រើសរើសនិងបង្កើតភ្នាក់ងារប្រមូលផ្ដុំនៅតាមដងផ្លូវ ស្ថានីយ៍ និងបណ្តាញកម្មករឯករាជ្យនៅទីក្រុងហាណូយ បង្កើតសមាគម និងក្រុមនៅតាមតំបន់នីមួយៗ។ បន្ទាប់មក វគ្គបណ្ដុះបណ្ដាល-សកម្មភាពទំនាក់ទំនង ត្រូវបានដាក់ពង្រាយលើមុខវិជ្ជាដែលទាក់ទងដោយផ្ទាល់ទៅនឹងកម្មវិធី ដែលជាកម្មកររើសអែតចាយសេរី សមាគមអ្នកប្រមូល ស្ថានីយ៍ប្រមូល អ្នកលក់អែតចាត... ជួយពួកគេឱ្យយល់ព័ត៌មានស្តីពីការធានាលក្ខខណ្ឌការងារប្រកបដោយអនាម័យ និងសុវត្ថិភាពក្នុងដំណើរការប្រមូលសំរាមប្លាស្ទិក។ កម្មវិធីនេះនឹងប្រើប្រាស់កាកសំណល់ប្លាស្ទិកដែលបានតម្រៀប និងប្រមូលសម្រាប់ផលិតវេចខ្ចប់។ ផ្លាស្ទិចដែលមិនអាចកែច្នៃឡើងវិញបាននឹងត្រូវបានបំប្លែងទៅជាប្រេងឥន្ធនៈ។
មិត្តអ្នកស្តាប់ តុង ប៊ីរិទ្ធ ផ្ញើលិខិតពីប្រទេសកម្ពុជាសួរថា តើភាសាវៀតណាមត្រូវបានបង្រៀននៅសាកលវិទ្យាល័យល្បីៗលើពិភពលោកទេ? យើងខ្ញុំសូមជំរាបជូនទស្សនិកជន តុង ប៊ីរិទ្ធ ដូចតទៅ៖ ជាលើកដំបូងដែលសាកលវិទ្យាល័យចំណុះប្លុក Ivy League ចំនួនពីរគឺ សាកលវិទ្យាល័យ Brown និងសាកលវិទ្យាល័យ Princeton នៃសហរដ្ឋអាមេរិក បានសហការគ្នាបើកវគ្គបណ្តុះបណ្តាលភាសាវៀតណាមជាលើកដំបូងនៅក្នុងឆមាសនេះ ក្នុងទម្រង់ជា ការរៀនអនឡាញតាមរយៈ កម្មវិធី Zoom។ វគ្គបណ្តុះបណ្តាលភាសាវៀតណាមបឋមនិងមធ្យម បង្រៀនដោយសាស្ត្រាចារ្យវៀតណាមម្នាក់នៅសាកលវិទ្យាល័យ Brown។ សិស្សដែលចូលរួមក្នុងថ្នាក់នេះ ភាគច្រើនជាជនជាតិអាមេរិកដើមកំណើតវៀតណាម ឬជនបរទេសដែលមានចំណាប់អារម្មណ៍ និងចង់រៀនភាសាវៀតណាម។ មិនមែនគ្រាន់តែអំពីភាសាប៉ុណ្ណោះទ នៅទីនោះ និស្សិតក៏អាចពិភាក្សាអំពីវប្បធម៌ របៀបប្រាស្រ័យ និងគំនិតរបស់ប្រជាជនវៀតណាម ឬពិភាក្សាអំពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនវៀតណាមផងដែរ។
ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំបូកសរុបក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោ សញ្ចេតនាក៏ដូចជាការរួមមតិយោបល់របស់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់លោកអ្នកសូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីមែល៖ Vov5khmer@gmail.com៕