ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រ អ៊ីម៉ែលនិងទូរស័ព្ទចំនួន៣៣៣ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣២ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ១២ របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដល់មតិយោបល់និងមនោសញ្ចេត នារបស់មិត្តអ្នកស្ដាប់ទាំងអស់សម្រាប់កម្មវិធី។
រថយន្តចាក់ថ្នាំបង្ការ Covid-19 ចល័ត "ផលិតនៅវៀតណាម" (រូបថត៖ THACO) |
ក្នុងសប្តាហ៍កន្លងទៅនេះ រថយន្តចាក់វ៉ាក់សាំងចល័តការពារជំងឺកូវីដ ១៩ នៅវៀតណាមគឺជាព័ត៌មានដែលមិត្តអ្នកស្តាប់ជាច្រើនមានចំណាប់អារម្មណ៍ ក្នុងនោះមានមិត្តអ្នកស្តាប់កម្ពុជា គឹម សំនៀងផងដែរ។
ជាយានជំនិះជំនាញសម្រាប់បម្រើការចាក់វ៉ាក់សាំងនិងធ្វើតេស្តចល័ត ដោយសហគ្រាសក្នុងស្រុកផលិតនិងបរិច្ចាគដល់គណៈកម្មាធិការដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩។ រថយន្តនេះ មានតុសរុបចំនួន ៤ និងកៅអីអង្គុយវែងចំនួន ៨ ដែលបែងចែកជាពីរស្មើគ្នាទាំងសងខាងរថយន្ត ជួយចាក់វ៉ាក់សាំងជូនប្រជាជននៅលើរថយន្តនេះតែម្តង ចៀសវាងការប្រមូលផ្តុំមនុស្សច្រើន។ យានយន្តនេះត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងឧបករណ៍ចាក់វ៉ាក់សាំង ដូចជាទូដាក់វ៉ាក់សាំង តុ កៅអី និងឧបករណ៍ពិនិត្យគ្លីនិក ម៉ាស៊ីនភ្លើងបម្រុង។ ល។ កម្រាលរបស់យានយន្តត្រូវបានប្រើជាកន្លែងចាក់វ៉ាក់សាំង ដែលមានទីតាំងស្ថិតនៅដាច់ដោយឡែកពីគ្នាលើផ្ទៃផ្លូវនិងប្រជាជនដែលឈរតម្រង់ជួរនៅខាងក្រោម ដោយធានានូវបទបញ្ជារក្សាគម្លាតសុវត្ថិភាព។
ផ្នែកសង្ខាងនៃរថយន្តមានប្រក់តង់ធំពីរដើម្បីការពារពន្លឺព្រះអាទិត្យនិងភ្លៀងដោយធានាបាននូវការចាក់វ៉ាក់សាំងគ្រប់ស្ថានភាពអាកាសធាតុរួមទាំងភ្លៀងរលឹមតិចៗផងដែរ។ ទូទឹកកកនៅលើរថយន្តគឺស្របតាមស្តង់ដារដើម្បីការពារវ៉ាក់សាំងនៅពេលដែល វាត្រូវបានយកទៅប្រើប្រាស់ខាងក្រៅ។ ទូទឹកកកនេះសាកថ្មប្រហែល ១០ ម៉ោង ហើយរយៈពេលប្រើប្រាស់គឺ ៣០ ម៉ោង ដូច្នេះវាងាយស្រួលសម្រាប់ការការពារវ៉ាក់សាំង។ ក្រៅពីបម្រើកាចាក់វ៉ាក់សាំងយានយន្តចាក់វ៉ាក់សាំងចល័តក៏អាចត្រូវបានប្រើសម្រាប់ធ្វើតេស្តរកមេរោគកូវីដ -១៩ ផងដែរ ដើម្បីធានាបាននូវការធ្វើចត្តាឡីស័ក ដាក់តំបន់នៅដោយឡែកនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺប្រកប ដោយប្រសិទ្ធភាព។
ថងថ្នាំសម្រាប់អ្នកជំងឺ FO ដែលព្យាបាលនៅផ្ទះ (រូបថត៖ ncov.moh.gov.vn) |
រលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជននៅខេត្តភាគខាងត្បូង ជាពិសេសទីក្រុងហូជីមិញ។ ថ្វីត្បិតដូច្នេះ ប្រឈមមុខនឹងស្ថានភាពលំបាកនោះ ដំណោះស្រាយល្អៗ និងប្រការច្នៃប្រឌិតជាច្រើនត្រូវបានអនុវត្តន៍ដើម្បីរួមដំណើរជាមួយប្រជាជនជំនះពុះពារលើជំងឺរាតត្បាតដ៏កាច់សាហាវនេះ។ “ថង់ដាក់ថ្នាំសម្រាប់រួមដំណើរជាមួយអ្នកជំងឺ F0 យកឈ្នះលើជំងឺកូវីដ ១៩” ដែលជាវិធានការដើម្បីទ្រទ្រង់សុខភាពផ្លូវកាយនិងផ្លូវចិត្តដល់ប្រជាជនយកឈ្នះជំងឺកូវីដ ១៩ ។ ថង់ថ្នាំនីមួយៗរួមមាន៖ ថ្នាំបញ្ចុះកំដៅ, ថ្នាំបំបាត់ស្លេស, វីតាមីនចម្រុះ, ទឹកខ្ពល់មាត់, ទឹកអំបិលនិងម៉ាស រួមទាំងការណែនាំអំពីការប្រើប្រាស់ទៀតផង។ លើសពីនេះ ថង់ថ្នាំនីមួយៗ នឹងត្រូវបានរចនាឡើងភ្ជាប់ជាមួយលេខកូដ QR ដើម្បីឱ្យអ្នកជំងឺអាចស្កេនលេខកូដនិងចូលរួមក្រុមនៅលើកម្មវិធី Zalo “គ្រូពេទ្យរួមដំណើរជាមួយអ្នកជំងឺ F0” នៅពេលត្រូវការជំនួយ។ ដោយហេតុនេះ គ្រូពេទ្យនិងគិលានុបដ្ឋយិកានឹងតាមដានស្ថានភាពសុខភាពជាក់ស្តែងរបស់មនុស្សម្នាក់ៗ និងផ្តល់ការណែនាំនិងផ្តល់ជំនួយសមស្របសម្រាប់ការព្យាបាល។
អ្នកស្ម័គ្រចិត្តម្នាក់ត្រូវបានចាក់វ៉ាក់សាំងពិសោធន៍ ARCT-154 (រូបថត៖ vneconomy.vn) |
ទាក់ទងនឹងស្ថានភាពវ៉ាក់សាំង នៅសប្តាហ៍មុនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី ៣ របស់ វៀតណាមបានចាប់ផ្តើមការធ្វើតេស្តព្យាបាលដំណាក់កាលទី ១។ ហើយដំណាក់កាលទី ១ នេះ គ្រោងនឹងធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន១០០ នាក់។ នេះគឺជាវ៉ាក់សាំងទី ៣ បន្ទាប់ពី Nano Covax, Covivac ស្ថិតក្នុងចំណោមលទ្ធផលនៃគោលនយោបាយស្រាវជ្រាវនិងទទួលបច្ចេក វិទ្យា វ៉ាក់សាំងដើម្បីការពារកូវីដ ១៩ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម។ វ៉ាក់សាំង ARCT-154 ត្រូវបានក្រុមប្រឹក្សាសីលធម៌ផ្តល់អាជ្ញាប័ណ្ណសម្រាប់ការធ្វើតេស្តព្យាបាលនៅវៀត ណាមនៅថ្ងៃទី ២ ខែសីហា ក្នុងគោលបំណងធានាសុវត្ថិភាព ភាពស៊ាំនិងប្រសិទ្ធភាពការពារនៃវ៉ាក់សាំងតាមវិធីល្អបំផុត។ ការស្រាវជ្រាវនេះនឹងត្រូវអនុវត្តន៍ទាំង ៣ ដំណាក់កាល ១, ២, ៣ នៅវៀតណាម លើអ្នកស្ម័គ្រចិត្តដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ វ៉ាក់សាំង ARCT-154 គឺជាវ៉ាក់សាំងដែលមាន RNA ចម្លងដោយខ្លួនឯង ដើម្បីអាចបង្ការនិងទប់ទល់ជាមួយវីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់ដូចជាអាល់ហ្វា បែលតា ដែលតា និងហ្គាម៉ា ជាដើម។
ដើម្បីបន្តកម្មវិធីយើងសូមអញ្ជើញមិត្តអ្នកស្តាប់ទៅស្វែងយល់ពីសម្រស់ដ៏ស្រស់បំព្រងនៃកោះ Móng Tay។ កោះ Mong Tay មានទីតាំងស្ថិតនៅឃុំ Dương Hòa ស្រុក Kien Luong ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្រនៃខេត្ត Kien Giang មានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រប៉ែកខាងត្បូងកោះ Phu Quoc និងស្ថិតនៅចន្លោះប្រជុំកោះ Hai Tac និងប្រជុំកោះ Bà Lụa។ កន្លែងនេះត្រូវបានគេស្គាល់ថាជាកោះ Maldives របស់វៀតណាម។ ថ្វីត្បិតតែកោះនេះតូចតែវាជាទិសដៅពេញនិយមសម្រាប់អ្នកទេសចរជាច្រើននៅពេលចុះមុជទឹកមើលផ្កាថ្ម ព្រោះទឹកពណ៌ខៀវដូចត្បូងថ្មអាចមើលឃើញផ្កាថ្មនិងហ្វូងត្រីហែលជុំវិញជើងភ្ញៀវ។ កោះ Mong Tay កំពុងលេចចេញជាទិសដៅទាក់ទាញយ៉ាងខ្លាំងសម្រាប់យុវវ័យ ដោយសារតែភាពស្រស់ស្អាតរបស់វា ពោរពេញដោយភាពភ្ញាក់ផ្អើលដែលសំងំខ្លួននៅខាងក្នុង។ កោះ Mong Tay ត្រូវបានគេចាត់ទុកថាជាកន្លែងដែលគួរស្វែងយល់ម្តងក្នុងជីវិតនៅពេលទៅដល់កោះ Phu Quoc ខេត្ត Kien Giang ម្តងៗ។
កោះ Mong Tay គួរឲ្យទាក់ទាញ |
លោកអ្នកនាងនិងប្រិយមិត្តជាស្រឡាញ់រាប់អាន! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ដែលត្រូវបានយើងខ្ញុំបសំយោគឡើងវិញក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការរួមវិភាគទានជាមតិយោបល់របស់មិត្តអ្នកស្ដាប់ទាំងអស់។ សំបុត្ររបស់លោកអ្នក សូមផ្ញើរមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ Vov5khmer@gmail.com។ នាទីប្រអប់សំបុត្រសូមបញ្ចប់នៅត្រឹមនេះ។ សូមគោរពជម្រាបលា៕