ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - សប្តាហ៍កន្លងទៅ គឺជាសប្តាហ៍ដែលពោរពេញដោយព្រឹត្តិការណ៍ជុំវិញទំនាក់ទំនងវៀតណាម-កម្ពុជា ដែលទាក់ទាញការយកចិត្តទុកដាក់ តាមដាននិងមតិប្រតិកម្មជាច្រើនពីមិត្តអ្នកអាន មិត្តអ្នកស្ដាប់។
ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ ស៊ុន ផល អតីតនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ បានចែករំលែកថា៖ “នៅពេលផ្ទៀងស្ដាប់សុន្ទរកថា
របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម
លោក Pham Minh Chinh ខ្ញុំមានអារម្មណ៍ថា កាន់តែយល់ជ្រួតជ្រាបពីចំណងមិត្តភាព
សាមគ្គីភាពរវាងប្រជាជាតិយើងទាំងពីរ។ វៀតណាមបានឡើងសម្លេង នៅពេលដែលកម្ពុជាត្រូវការជួយឧបត្ថម្ភបំផុត។ ដូចសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងគ្រាលំបាកវេទនាទើបដឹងថា អ្នកណាជាមិត្ត។ សម្រាប់ខ្ញុំ វៀតណាមគឺជាមិត្តដ៏ល្អ
របស់កម្ពុជាជារៀងរហូត”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ
ហ៊ុន សែន នៅពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំ “ដំណើរឆ្ពោះទៅការផ្ដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន។ (រូបថត៖ VOV) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាថ្ងៃទី ២០ ខែមិថុនា កន្លងទៅ ក្នុង
ពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំ “ដំណើរឆ្ពោះទៅការផ្ដួលរំលំរបប
ប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាក់ថា វៀតណាមបាន
ចែករំលែកការលំបាក ហើយជួយឧបត្ថម្ភគាំទ្រដោយអស់ពីចិត្តពីថ្លើម ដើម្បីកសាងកងកម្លាំង
សម្រាប់បដិវត្តន៍កម្ពុជា; ព្រមទាំងជួយឧបត្ថម្ភ និងសម្របសម្រួលជាមួយកងកម្លាំង
កម្ពុជា ដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារ និងកសាងប្រទេសឡើងវិញ។ នៅឆ្នាំ១៩៨៩ តាមកិច្ចព្រមព្រៀងរវាងរដ្ឋទាំងពីរ វៀត
ណាមបានដកកងទ័ពស្ម័គ្រចិត្តទាំងអស់ត្រឡប់មកប្រទេសវិញ ដោយសម្រេចរួចរាល់
កាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ រុងរឿង និងកម្រមានក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងអន្តរជាតិ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្ដង
ទៀតថា សកម្មភាពរបស់វៀតណាមពិតជាត្រឹមត្រូវណាស់ កងទ័ពស្ម័គ្រចិត្តវៀតណាម
បានចូលរួមជាមួយកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ ជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពី
របបប្រល័យពូជសាសន៍ ប៉ុល ពត បានរស់រានមានជីវិតឡើងវិញ ហើយអភិវឌ្ឍន៍ប្រទេស
ជាតិ។ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់នូវការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់
ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ
យូរអង្វែង” ហើយមានបំណងចង់ពង្រឹង និងពង្រីកដោយឥតឈប់ឈរកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យ រួមគ្នារឹតបន្តឹង ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គី
ភាពមិត្តភាពប្រពៃណីដ៏ថ្លៃថ្លារវាងប្រជាជាតិទាំងពីរឲ្យ “ស្រស់បំព្រង រឹងមាំ
ជានិច្ចនិរន្ត"។ ពិធីនេះប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរ វៀតណាម-កម្ពុជា កំពុងរៀបចំសកម្មភាពយ៉ាងផុសផុល ដើម្បីអបអរសាទរខួបលើកទី៥៥ នៃការបង្កើត
ទំនាក់ទំនងការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។
ទាក់ទិននឹងព្រឹត្តិការណ៍អបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម-កម្ពុជានោះ មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅខេត្តតាកែវ បានសរសេរ
សំបុត្រទៅកាន់កម្មវិធីថា៖ “ចាប់តាំងពីពេលដែលកម្មវិធីបង្កើតនាទីថ្មីអំពីការរំលឹកខួប
រយៈ៥៥ ឆ្នាំនៃទំនាក់ទំនង វៀតណាម-កម្ពុជា ខ្ញុំតែងតែចូលអានព័ត៌មានថ្មីៗជារៀង
រាល់ថ្ងៃ។ ឆ្នាំនេះមិនរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ទៀតហើយ ដូច្នេះសកម្មភាពរំលឹកខួបធ្វើឡើងយ៉ាងផុសផុលក្រោមទ្រង់ទ្រាយនិងរូបភាពច្រើន។ សង្ឃឹមថានឹងមានព្រឹត្តិការណ៍ជាច្រើនទៀតនៅចន្លោះពេលនេះរហូតដល់ចុងឆ្នាំ”។ ក៏មានការវាយតម្លៃដូចគ្នាដែរ មិត្តអ្នកស្តាប់ គឹម ឆៃ នៅខេត្តបាត់ដំបង បានសរសេរ
ថា៖ “ក្នុងឱកាសនេះ កម្មវិធីមានខ្លឹមសារដ៏វិសេសវិសាល និងគួរឲ្យចាប់អារម្មណ៍ជា
ច្រើន។ បើអាចធ្វើទៅបាន ខ្ញុំសង្ឃឹមថា នឹងមានវីដេអូឃ្លីប ឬបទរាយការណ៍រូបថតបន្ថែមទៀតអំពីសកម្មភាពរំលឹកខួបដែលប្រព្រឹត្តទៅក្នុងអំឡុងពេលនេះ”។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ឆាយ ណាវុធ អញ្ជើញចូលរួមកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VOV) |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នាថ្ងៃទី ២៤ មិថុនា កន្លងទៅ ពិធីមិទ្ទីញ
អបអរសាទរខួបលើកទី ៥៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិង
កម្ពុជា បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅរោងមហោស្រពធំរដ្ឋធានីហាណូយ ដោយ
មានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ម៉ែន សំអន និងថ្នាក់
ដឹកនាំបក្ស រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានជាច្រើននៃប្រទេសវៀតណាម។ កម្មវិធីជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម បានតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នេះ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានយ៉ាងពេញលេញ និងលម្អិតជូនមិត្តអ្នកស្ដាប់ និងមិត្តអ្នកអាន។ ក្រៅពីនោះ យើងក៏បានផលិតកម្មវិធីផ្សាយសម្លេងពិសេសមួយនៅថ្ងៃទី២៤ ខែមិថុនា ជាមួយនឹងព័ត៌មាន និងអត្ថបទគួរឲ្យចាប់អារម្មណ៍ជាច្រើន ជាពិសេសបទ
សម្ភាសន៍ផ្តាច់មុខជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោក ឆាយ ណាវុធ ដែលក្នុងនោះលោកឯកអគ្គរាជទូតបានធ្វើការវាយតម្លៃ អត្ថាធិប្បាយ និងវិភាគ
យ៉ាងលម្អិតអំពីស្ថានភាពទំនាក់ទំនង វៀតណាម-កម្ពុជានាពេលកន្លងទៅក៏ដូចជា
ទិសដៅអភិវឌ្ឍន៍នាពេលអនាគតផងដែរ។ នៅក្នុងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា កម្ពុជា - វៀតណាម ឆ្នាំ ២០២២ យើងខ្ញុំនឹងបន្តផលិតព័ត៌មាន និងអត្ថបទជាច្រើន
បន្ថែមទៀតដែលមានខ្លឹមសារ និងទម្រង់សម្បូរបែប ដើម្បីបំពេញតម្រូវការរបស់មិត្ត
អ្នកស្តាប់ មិត្តអ្នកអាន ព្រមទាំងឆ្លុះបញ្ចាំងឲ្យបានទាន់ពេលវេលាពីព្រឹត្តិការណ៍នានា
ដែលត្រូវបានប្រទេសយើងទាំងពីររៀបចំឡើងផងដែរ។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ខាងលើនេះគឺជាមតិយោបល់
និងការចែករំលែករបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអាន ដែលបានផ្ញើរមកកាន់កម្មវិធីក្នុង
សប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូច
ជាមតិយោបល់ជាច្រើនថែមទៀតពីសំណាក់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់
ប្រិយមិត្ត សូមផ្ញើរមកកាន់យើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖vov5khmer@gmail.com៕