ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣៩៨ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ យើងខ្ញុំក៏ទទួលបានសារលិខិតរបស់មិត្តអ្នកស្តាប់ដែលឆ្លុះបញ្ចាំងពីគុណភាពរលកវិទ្យុល្អ ការរំខានតិចតួច។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងមនុស្សវៀតណាម។

នាសប្តាហ៍កន្លងទៅ រូបភាពនៃការហ្វឹកហ្វឺនត្រៀមដង្ហែរក្បួន និងព្យុហយាត្រាយោធាក្នុងឱកាសរំលឹកខួបលើកទី ៧០ឆ្នាំទិវាជ័យជំនះ Dien Bien Phu នៅខេត្ត Dien Bien កំពុងតែទាក់ទាញនៅលើបណ្តាញនងសង្គម ទាក់ទាញចំណាប់អារម្មណ៍របស់មិត្តអ្នកស្តាប់និងមិត្តអ្នកអានជាច្រើន។ មិត្តអ្នកស្តាប់ជាច្រើនបានចែករំលែកថា ទោះបីជាអាកាសធាតុស្អុះស្អាប់ក៏ដោយ ក៏ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចររាប់ពាន់នាក់ នៅតែសម្រុកចូលកីឡដ្ឋានខេត្ត Dien Bien ដើម្បីទស្សនាវគ្គហ្វឹកហាត់ក្បួនដង្ហែរ។

លោកអ្នកនាងជាទីមេត្រី។ ពិធីដង្ហែក្បួន និងព្យុហយាត្រាយោធាគឺជាជំណុចលេខធ្លោនៅក្នុងកាសខួបលើកទី ៧០ ទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ដោយបង្ហាញពីកម្លាំង និងបញ្ជាក់អំពីអត្ថន័យ ឋានៈ និងតម្លៃប្រវត្តិសាស្ត្រនៃជ័យជំនះ Dien Bien Phu ។ ចូលរួមក្នុងព្យុហយាត្រាយោធាឆ្នាំនេះ នោះមានកងកម្លាំងចំនួន៤ រួមមាន៖ កម្លាំងកាំជ្រួច, កងទ័ពអាកាស, កម្លាំងដង្ហែក្បួន; កម្លាំងដែលឈរនៅលើទីលានបង្កើតអក្សរដោយមានមនុស្សសរុបជាង១២.០០០នាក់។ ចំណុចលេចធ្លោនៃក្បួនដង្ហែរនេះគឺមានការចូលរួមពីកងកម្លាំងកាំភ្លើងធំជាមួយកាំភ្លើងធំប្រភេទ ១០៥ ចំនួន១៨ គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ១២ គ្រឿង ព្យួរទង់បក្ស និងទង់ជាតិវៀតណាម របស់កងកម្លាំងទ័ពអាកាស។ តាមការរំពឹងទុក ក្បួនដង្ហែរយោធារំលឹកខួបលើកទី ៧០ ឆ្នាំទិវាជ័យជំនះ Dien Bien Phu នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៧ ឧសភា នៅកីឡដ្ឋានខេត្ត Dien Bien។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1រូបថត៖ baohatinh.vn

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏បានទទួលសំបុត្រពីមិត្តអ្នកស្តាប់ ផុល ផានិត មកពីកម្ពុជា ដែលចែករំលែកអំពីការយកចិត្តទុកដាក់ចំពោះរូបភាពនៃមេអំបៅរាប់ពាន់ក្បាល កំពុងហោះហើរពាសពេញផ្ទៃមេឃក្នុងសួនឧទ្យានជាតិ Cuc Phuong (ខេត្ត Ninh Binh) ។ នៅក្នុងសំបុត្រភ្ញើរមកកម្មវិធី មិត្តបានសួរថា “តើរដូវមេអំបៅនៅ Cuc Phuong ចាប់ផ្តើមនៅពេលណា? មានមេអំបៅប៉ុន្មានប្រភេទ?

មិត្តអ្នកស្តាប់ ផល ផានិត និងប្រិយមិត្តជាទីមេត្រី នាពេលនេះជារៀងរាល់ឆ្នាំនៅក្នុងសួនឧទ្យានជាតិ Cuc Phuong គឺជារដូវបង្កាត់ពូជមេអំបៅ ហ្វូងមេអំបៅរាប់ពាន់ក្បាលបានប្រមូលផ្តុំគ្នានៅទីនេះ បង្កើតបានជាទិដ្ឋភាពដ៏កម្រមាន។ មេអំបៅរាប់លានក្បាល ភាគច្រើនជាពណ៌លឿង និងពណ៌ស ហោះហើរជាហ្វូង បង្កើតជាទេសភាពដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុកនិងបរទេស។ អ្នកទស្សនាអាចថតរូបជាមួយមេអំបៅនៅរាល់កំណត់ផ្លូវណាមួយ នៅពេលធ្វើដំណើរក្នុងសួនឧទ្យានជាតិ។

រដូវមេអំបៅនៅក្នុងសួនឧទ្យានជាតិ Cuc Phuong ជាធម្មតាមានរយៈពេលចាប់ពីចុងខែមេសាដល់ចុងខែឧសភា។ នេះគឺជាកន្លែងប្រមូលផ្តុំនៃមេអំបៅជាង ៤០០ ប្រភេទ។ក្រៅពីការគយគន់មេអំបៅ អ្នកទស្សនាក៏អាចទៅកាន់ Cuc Phuong នាពេលយប់ ដើម្បីគយគន់សត្វរុយផងដែរ។ លើសពីនេះទៅទៀត ក៏មានសកម្មភាពដូចជា បោះជំរុំ អុំទុក SUP តាមដងទន្លេ Buoi និងបទពិសោធន៍ធម្មជាតិព្រៃឈើរយៈពេល ២ ថ្ងៃ ១ យប់ផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2បឹង Sam Tang គួរឱ្យចាប់អារម្មណ៍ជាមួយនឹងទេសភាពធម្មជាតិដ៏បរិសុទ្ធ បឹងទឹកសាបពណ៌ខៀវថ្លា ហ៊ុំព័ទ្ធដោយព្រៃភ្នំ។ រូបថត៖ Chu Duc Giang

បន្តកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមដល់មិត្តអ្នកស្តាប់ទាំងអស់ អំពីបឹង Sam Tang ដែលជាកន្លែងសម្រាកលំហែកាយនៅជិតទីក្រុងហាណូយ និងជាកន្លែងថតរូប Check-in ដែលមិនធ្លាប់មានសម្រាប់ភ្ញៀវទេសចរនៅពេលមកកាន់ខេត្ត Hoa Binh។ ទីនេះ គួរឱ្យចាប់អារម្មណ៍ជាមួយនឹងទេសភាពធម្មជាតិដ៏បរិសុទ្ធ បឹងទឹកសាបពណ៌ខៀវថ្លា ហ៊ុំព័ទ្ធដោយព្រៃភ្នំ។ នេះក៏ជាគោលដៅដែលមិត្ត គឹម សុផន មកពីភ្នំពេញ កម្ពុជាចង់ស្វែងយល់ផងដែរ។

មិត្ត គឹម សុផន និងប្រិយមិត្តជាទីមេត្រី។ បឹង Sam Tang ឬត្រូវបានហៅថា Xam Tang គឺជាបឹងទឹកសាបធម្មជាតិដែលមានទីតាំងនៅឃុំ Noong Luong ស្រុក Mai Chau ខេត្ត Hoa Binh ។ បឹងនេះមានចម្ងាយប្រហែល ២០  គីឡូម៉ែត្រពីទីក្រុង Mai Chau និងប្រហែល ១៤០ គីឡូម៉ែត្រពីទីក្រុងហាណូយ។ បឹងនេះត្រូវបានហ៊ុំព័ទ្ធដោយភ្នំថ្មកំបោរដ៏សម្បើមអស្ចារ្យ។ ផ្ទៃទឹកមានភាពស្ងប់ស្ងាត់ និងខៀវថ្លា។ អាកាសធាតិនៅទីនេះស្រស់បំពង់ និងត្រជាក់ណាស់ ពិតជាស័ក្តិសមណាស់សម្រាប់អ្នកដែលចង់គេចផុតពីសំឡេងរំខាន និងភាពអ៊ូអរនៃទីក្រុង។

បឹង Sam Tang ជាកន្លែងដ៏ស័ក្តិសមសម្រាប់ដំណើរកម្សាន្តសម្រាក់លំហែកាយជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារនៅចុងសប្តាហ៍។ នៅទីនេះមិនទាន់មានការអភិវឌ្ឍទេសចរណ៍ កន្លែងលេងកម្សាន្តនិងសេវាស្នាក់នៅមានតិចតួចណាស់។ ដូច្នេះ នៅពេលមកដល់ទីនេះ ភ្ញៀវទេសចរនឹងមានពេលវេលាច្រើនរីករាយជាមួយទេសភាពធម្មជាតិ។

 

ប្រតិកម្មទៅវិញ

ផ្សេងៗ