ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួនជាង ៤៣៥  ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍ស្តីអំពីប្រទេសជាតិនិងប្រជាជនវៀតណាម។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំបានចុះផ្សាយអត្ថបទជាច្រើនស្តីពីសកម្មភាពអបអរសាទរទិវាអន្តរជាតិនារី ៨ មិនា នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស ក្នុងនោះរួមទាំង “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ៨ ខែមីនានៅទូទាំងប្រទេស។ មិត្តអ្នកស្តាប់ជាច្រើនបានផ្ញើមកកម្មវិធី នូវការកោតសរសើរសម្រស់នារីវៀតណាម នៅពេលស្លៀកពាក់សំលៀកបំពាក់អាវផាយប្រពៃណី។ មិត្តអ្នកស្តាប់ លឹម សុខជាតិ មកពីខេត្តតាកែវ កម្ពុជា បានសរសេរថា "ស្អាតណាស់! នារីវៀតណាម មើលទៅឆើតឆាយនិងស្រស់ស្អាតណាស់ នៅពេលស្លៀកពាក់អាវផាយ"។ រីឯមិត្តអ្នកស្តាប់ រស់ ចន្ត្រា ភ្ញៀបទេសចរកម្ពុជាម្នាក់បានចែករំលែកថា ខ្លួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្តែងរបាំប្រជាប្រិយ និងក្បួនដើរដង្ហែរអាវផាយរបស់ប្រជាជនជាង ១.៥០០ នាក់នៅក្នុងខេត្ត Hoa Binh ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1ការសម្តែងរបាំប្រជាប្រិយនិងក្បួនដើរដង្ហែអាវផាយ របស់កម្មាភិបាលនិងសមាជិកសមាគមនារីខេត្ត Hoa Binh ជាង ១.៥០០នាក់។ រូបថត៖ baohoabinh.com

លោកអ្នកនាងជាទីមេត្រី។ ភ្លាមៗបន្ទាប់ពីបានបើកដំណើរការនៅថ្ងៃទី ១ ខែមីនា “សប្តាហ៍អាវផាយ” ឆ្នាំ ២០២៤ បានទទួលការជួយជ្រោមជ្រែងពីខេត្តក្រុងជាច្រើនទូទាំងប្រទេស។ សកម្មភាពជាបន្តបន្ទាប់ត្រូវបានធ្វើឡើងដើម្បីរួមចំណែក លើកតម្កើងតម្លៃអាវផាយ; ជម្រុញក្តីស្រលាញ់ មោទនភាព និងទំនួលខុសត្រូវក្នុងការថែរក្សានិងលើកកំពស់តម្លៃបេតិកភណ្ឌអាវផាយនៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ក៏ជាឱកាសដើម្បីឧទ្ទេសនាមអំពីវប្បធម៌ ប្រទេសជាតិនិងប្រជាជនវៀតណាម ទៅកាន់មិត្តភ័ក្តិទាំងជាតិនិងអន្តរជាតិ។

សកម្មភាពមួយចំនួនដូចជា៖ ការជិះកង់ដើរដង្ហែនៅពេលស្លៀកពាកអាវផាយនៅទីក្រុង Da Nang; ការប្រកួតរបាំប្រជាប្រិយ និងចលនា “ជូនអាវផាយ - ផ្តល់ក្តីស្រលាញ់” នៅខេត្ត Gia Lai ។ល។ ហើយលេចធ្លោក្នុងចំណោមនោះ គឺជាការសម្តែងរបាំប្រជាប្រិយនិងក្បួនដើរដង្ហែអាវផាយ របស់កម្មាភិបាលនិងសមាជិកសមាគមនារីខេត្ត Hoa Binh ជាង ១.៥០០នាក់។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១ ខែមីនា នៅទីលាន Hoa Binh ហើយបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏បានទទួលសំបុត្រពីមិត្តអ្នកស្តាប់ អ៊ូន ចន្ធី ដែលមានបំណងចង់ស្វែងយល់ពីដំណើរការធ្វើចានពីស្លឹកឈើ។ មិត្ត បានសួរថា "តើយើងត្រូវប្រើសារធាតុគីមីដើម្បីធ្វើចានពីស្លឹកឈើដែរឬទេ? តើស្លឹកប្រភេទណាខ្លះអាចយកមកធ្វើផលិតផលស្រដៀងគ្នានេះ?”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ផលិតផលចានធ្វ់ពីស្លឹកឈើ។

មិត្ត អ៊ូន ចន្ធី និងប្រិយមិត្តជាទីមេត្រី ការធ្វើចានពីស្លឹកឈើគឺជាវិធីសាស្រ្តច្នៃប្រឌិតប្រកបដោយនិរន្តរភាពក្នុងការជំនួសវត្ថុធាតុដើមប្រពៃណី។ ការប្រើប្រាស់ស្លឹកឈើដើម្បីបង្កើតចាន មិនត្រឹមតែរួមចំណែកដល់ការការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទស្សនវិស័យថ្មីថ្មោងលើសិល្បៈធ្វើម្ហូបអាហារនិងការរចនាផងដែរ។ ដំណើរការផលិតមិនប្រើសារធាតុគីមីនោះទេ ដូច្នេះវាមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ដែលធ្វើឱ្យផលិតផលនេះក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន។

ស្លឹកឈើមួយចំនួន ដូចជាស្លឹកឬស្សី ស្លឹកដូង ច្រើនតែប្រើសម្រាប់ធ្វើចាន ព្រោះវាមានភាពបត់បែននិងធន់។ ស្លឹកឈើត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ចាប់ពីការសម្ងួត លាងទឹក ការកៀបកំដៅ កំចាត់មេរោគ និងការពិនិត្យគុណភាព មុនពេលទៅដល់ដៃអ្នកប្រើប្រាស់។ ពែងនិងចានដែលធ្វើពីស្លឹកអាចប្រើឡើងវិញបានរហូតដល់ ១០ ដង គឺជាផលិតផលដ៏ល្អសម្រាប់ជំនួសឲ្យ ថាសនិងចានប្លាស្ទិក រួមចំណែកកាត់បន្ថយកាកសំណល់ប្លាស្ទិកទៅលើបរិស្ថាន។

ជាបន្តទៅនេះ សូមអញ្ជើញលោកអ្នកនាង និងប្រិយមិត្តស្វែងយល់ពីសារមន្ទីរនៃជំនឿសក្ការៈបូជាព្រះម៉ែ នៅស្រុក Soc Son ទីក្រុងហាណូយ ដែលជាសំណង់ស្ថាបត្យកម្មប្លែកមួយដែលត្រូវបានបង្កើតឡើងពីក្បឿងបុរាណចំនួន ៥ លាន។ នេះក៏ជាកន្លែងដែលមិត្តអ្នក ស្ដាប់ សូ ស្រីនាង មកពី រាជធានីភ្នំពេញ មានបំណងចង់ឲ្យកម្មវិធីឧទ្ទេសនាមផងដែរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 3សារមន្ទីរនៃជំនឿសក្ការៈបូជាព្រះម៉ែ លាក់ខ្លួននៅក្នុងចំការដើមឈើហូបផ្លែដែលមានអាយុជាង ៥០ឆ្នាំ ស្ថិតនៅភូមិមួយក្បែររដ្ឋធានីហាណូយ។ 

មិត្តអ្នកស្ដាប់ ស៊ូ ស្រីនាងនិងប្រិយមិត្តជាទីមេត្រី។ សារមន្ទីរនៃជំនឿសក្ការៈបូជាព្រះម៉ែ គឺជាគម្រោងវប្បធម៌មួយដែលវិនិយោគដោយសិល្បករ Xuan Hinh ដោយផ្អែកលើការរចនារបស់ស្ថាបត្យករ Nguyen Ha ។ សារមន្ទីរត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ៥០០០ ម៉ែត្រការ៉េ ដោយលាក់ខ្លួននៅក្នុងចំការដើមឈើហូបផ្លែដែលមានអាយុជាង ៥០ឆ្នាំ ស្ថិតនៅភូមិមួយក្បែររដ្ឋធានីហាណូយ។ ជាមួយនឹងស្ថាបត្យកម្មសហសម័យ ដែលបំផ្ទុកលក្ខណៈវប្បធម៌វៀតណាមតាមរយៈការប្រើប្រាស់សម្ភារៈប្រពៃណី សារមន្ទីរនៃជំនឿសក្ការៈបូជាព្រះម៉ែ ត្រូវបានស្គាល់ថាជាគម្រោងអភិរក្សជំនឿប្រពៃណីនៃវប្បធម៌វៀតណាម។ សារមន្ទីរនេះ មិនត្រឹមតែមានស្ថាបត្យកម្មពិសេសប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សាទុកសិល្បៈប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយស្រឡាញ់វប្បធម៌វៀតណាមទៀតផង។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 4ទិដ្ឋភាពមួយចំនួននៃសារមន្ទីរនៃជំនឿសក្ការៈបូជាព្រះម៉ែ ។

ជាពិសេស សារមន្ទីរនៃជំនឿសក្ការៈបូជាព្រះម៉ែត្រូវបានសាងសង់ឡើងពីក្បឿងបុរាណជាង ៥ លានត្រូវបានបង្ហោះនិងលើកតម្កើងក្នុងចំណោមសំណង់ស្ថាបត្យកម្មល្អបំផុតប្រចាំឆ្នាំ ២០២៣ នៅទស្សនាវដ្តី Domus ដែលជាទស្សនាវ ដ្តីរចនានិងស្ថាបត្យកម្មដ៏មានកិត្យានុភាពនៅលើពិភពលោក។

ប្រតិកម្មទៅវិញ

ផ្សេងៗ