ការបូកសរុបមតិយោបល់របស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាមមានសេចក្តីសោមនស្សរីករាយដែលបានទទួលសំបុត្រនិងអ៊ីមែលមួយចំនួនពីអ្នកស្តាប់និងអ្នកអានកម្ពុជា ដែលបានផ្ញើមកកាន់កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរនៃវិទ្យុសម្លេងវៀត ណាម។ សូមអរគុណចំពោះការស្រឡាញ់រាប់អាននិងមតិយោបល់រួមចំណែករបស់លោកអ្នក។
ក្នុងសំបុត្រផ្ញើមកកម្មវិធី និស្សិតកម្ពុជានៅទីក្រុងហាណូយ រតនា បានចែក រំលែកថា៖ “ខ្ញុំតែងតែស្តាប់កម្មវិធីបទចម្រៀងនិងនាទីព័ត៌មានតាមរយៈកម្មវិធីផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម។ សូមអបអរសាទរចំពោះកម្មវិធីដែលនាំមកជូនអ្នកស្តាប់នូវព័ត៌មានជាច្រើន និងបទចម្រៀងប្រពៃណីរបស់វៀតណាម។ អស្ចារ្យណាស់!” ហើយចំពោះមិត្តអ្នកស្តាប់ ស្រីពេជ្រ បានចែករំលែកថា៖ “ខ្ញុំពិតជាចូលចិត្តអានព័ត៌មានទាក់ទងនឹងវិស័យសេដ្ឋកិច្ច ប្រទេសរបស់អ្នកមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ”។
មិត្តអ្នកស្តាប់ Jannaran មកពីប្រទេសថៃបានសរសេរថា “ខ្ញុំបានអានព័ត៌មានថា ក្រសួងសុខាភិបាលវៀតណាមបានបន្ធូបន្ថយវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺរាត ត្បតកូវីដ ១៥ សម្រាប់អ្នកទេសចរ ដើម្បីរៀបចំបើកដំណើរការឡើងវិញទាំងស្រុងបន្ទាប់ពីរយៈពេល ២ ឆ្នាំ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩មក។ នេះពិតជាព័ត៌មានល្អសម្រាប់អ្នកណាដែលចង់មកប្រទេសវៀតណាម។ ខ្ញុំក៏សង្ឃឹមដែរថា ខ្ញុំនឹងអាចមកលេងប្រទេសវៀតណាមម្ដងទៀត ដែលច្រើនឆ្នាំមុនខ្ញុំបានត្រឹមតែទៅកាន់ទីក្រុងហូជីមិញប៉ុណ្ណោះ។
លិខិតឆ្លងដែនវ៉ាក់សាំងរបស់ប្រជាជននឹងរួមបញ្ចូលព័ត៌មានចំនួន ១១ (ប្រភព៖ https://ehealth.gov.vn/) |
ព័ត៌មានដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមិត្តអ្នកអានក្នុងសប្តាហ៍មុន គឺចាប់ពីថ្ងៃទី ១៥ មេសា វៀតណាមនឹងចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” ដល់ប្រជាពលរដ្ឋ។ រហូតមកដល់ពេលនេះ ការរៀបចំចេញ «លិខិតឆ្លងដែនវ៉ាក់សាំង» បានបញ្ចប់ជាស្ថាពរ។ អ្នកដែលត្រូវបានចាក់ថ្នាំបង្ការ ប្រកាសព័ត៌មានត្រឹមត្រូវ និងត្រូវបានមូលដ្ឋានចាក់វ៉ាក់សាំងដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ព័ត៌ មានដែលបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវជាមួយមូលដ្ឋានទិន្នន័យជាតិ នឹងត្រូវបានផ្តល់ លិខិតឆ្លងដែនវ៉ាក់សាំង ដោយមិនចាំបាច់អនុវត្តនីតិវិធីបន្ថែមទៀត។ "លិខិតឆ្លងដែនវ៉ាក់សាំង" នឹងត្រូវបានបង្ហាញនៅលើកម្មវិធីសៀវភៅសុខភាពអេឡិចត្រូ និក PC-Covid ឬរកមើលនៅលើវិបផតថលនៃក្រសួងសុខាភិបាល។
បេតិកភណ្ឌធម្មជាតិពិភពលោក - ឈូងសមុទ្រហាឡុង (ប្រភព៖ https://www.vntrip.vn/) |
មកពីប្រទេសឡាវ យ៉ត ខាំឡា សួរថា តើពេលណាទៅដើរលេងឆ្នេរខ្សាច់នៅខេត្ត Quang Ninh គឺល្អបំផុត។ យើងខ្ញុំសូមជម្រាបជូនលោកអ្នកដូចតទៅ៖ អាកាសធាតុនៅខេត្ត Quang Ninh មានលក្ខណៈដោយឡែកនៃខេត្តជាប់មាត់សមុទ្រភ្នំ។ រដូវកាលនីមួយៗ កន្លែងនេះមានភាពស្រស់ស្អាតប្លែកពីគេ សម្រាប់អ្នកទេសចរទៅទស្សនានិងស្វែងយល់។ រដូវក្តៅគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកទៅលេងឆ្នេរសមុទ្រក្នុងខេត្ត Quang Ninh។ អាកាសធាតុនៅខេត្ត Quang Ninh នាពេលនេះគឺត្រជាក់សស្រួលណាស់។ ពន្លឺថ្ងៃ ផ្ទៃមេឃពណ៌ខៀវស្រឡះ និងសកម្មភាពវប្បធម៌ប្លែកៗរាប់មិនអស់ ដូចជាពិធីបុណ្យ Yen Tu តន្ត្រីរដូវក្តៅ សប្តាហ៍ទេសចរណ៍ Ha Long... នឹងធ្វើឱ្យអ្នកលង់អារម្មណ៍ជាពុំខាន។ នៅពេលនេះ អ្នកអាចទៅលេងសមុទ្រដ៏មនោរម្យដូចជាឆ្នេរសមុទ្រ Tra Co កោះ Tuan Chau ឈូងសមុទ្រ Ha Long...។ ទោះជាយ៉ាងនេះក្តី នៅខែរដូវក្តៅ Quang Ninh ពេលខ្លះនៅតែមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះអ្នកគួរតែតាមដានការព្យាករណ៍អាកាសធាតុផងណា។ ចំណែកឯរដូវរងានៅខេត្ត Quang Ninh គឺត្រជាក់ខ្លាំង មានពពកច្រើន អាចមានភ្លៀងធ្លាក់។ នេះជាពេលវេលាដ៏ល្អសម្រាប់អ្នកដើម្បីទទួលបានបទពិសោធន៍សកម្មភាពក្រៅផ្ទះដោយមិនបាច់បារម្ភពីកម្ដៅថ្ងៃ។ អាកាសធាតុដ៏រីករាយគឺសមរម្យសម្រាប់អ្នកទៅទស្សនា នៅតំបន់ទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញដូចជា វត្ត Ba Vang, វត្ត Yen Tu, វត្ត Cai Bau, ប្រាសាទ Cua Ong, ប្រាសាទ Cặp Tien... ជាដើម។ អាកាសធាតុសុទ្ធតែមានភាពស្រស់ស្អាតនិងទាក់ទាញរៀងៗខ្លួន។ អាស្រ័យលើតម្រូវការនិងចំណាប់អារម្មណ៍របស់អ្នក អ្នកអាចជ្រើសរើសពេលវេលាដ៏ត្រឹមត្រូវដើម្បីទស្សនាទឹកដីដ៏ស្រស់ស្អាតនេះផងណា។
បន្តកម្មវិធី យើងខ្ញុំសូមណែនាំជូនលោកអ្នកនូវទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកទស្សនានោះគឺ ផ្ទាំងថ្មចោត Da Dia - សម្រស់ដ៏វិសេសវិសាលនៃខេត្ត Phu Yen។
ផ្ទាំងថ្មចោត Da Dia មានទីតាំងនៅឃុំ An Ninh Dong ស្រុក Tuy An មានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រប៉ែក ភាគខាងជើងនៃកណ្តាលទីក្រុង Tuy Hoa។ ជាមួយនឹងសម្រស់ធម្មជាតិនិងរចនាសម្ព័នដ៏ពិសេសរបស់វា នេះត្រូវបានចាត់ទុកថាជាស្នាដៃដ៏អស្ចារ្យនៃផ្ទាំងថ្មដែលធម្មជាតិបានប្រទានជូននៅលើទឹកដីនេះ ហើយបានក្លាយទៅជាគ្រាប់ពេជ្រទេសចរណ៍ Phu Yen។ មិនត្រឹមតែទាក់ទាញ ដោយទម្រង់ថ្មដែលមានរាងប្លែកពីគេប៉ុណ្ណោះទេ ផ្ទាំងថ្មចោត Da Dia ក៏ទាក់ទាគញអារម្មណ៍អ្នកទស្សនាដោយពណ៌ដែលផ្លាស់ប្តូរជាបន្តបន្ទាប់នៅពេលថ្ងៃ តាមពន្លឺព្រះអាទិត្យ។ នៅពេលព្រឹកព្រលឹម ផ្ទាំងថ្មខ្មៅត្រូវបានគ្របដណ្ដប់ដោយពន្លឺពណ៌មាសដ៏ភ្លឺថ្លានៃកាំរស្មីចែងចាំងដំបូង។ ហើយនៅពេលថ្ងៃអសង្គត់ កាំរស្មីពណ៌ក្រហមនៃពន្លឺនៅពេលរសៀល លាបពណ៌ថ្មពណ៌ផ្កាឈូក។ ដូច្នេះរាល់ពេលនៅ ផ្ទាំងថ្មចោត Da Dia នឹងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ប្លែកណាស់។ លក្ខណៈពិសេសមួយដែលទាក់ទាញអ្នកទេសចរនិងអ្នកថតរូបគឺបណ្តុំនៃសារ៉ាយសមុទ្រដែលមើលទៅដូចជាផ្កាដែលមានពណ៌ភ្លឺចាំងស្រស់ស្អាតជាច្រើន។ ដើម្បីថត "ផ្កាសារ៉ាយ" អ្នកទស្សនាត្រូវទៅទាន់ពេលវេលាទឹកនាច។ ផ្ទាំងថ្មចោត Da Dia ត្រូវបានទទួលស្គាល់ជាវត្ថុបុរាណទេសភាពជាតិក្នុងឆ្នាំ ១៩៩៨ ហើយដាក់ឱ្យដំណើរការដោយគណៈកម្មាធិការប្រជាជនខេត្ត Phu Yen។ ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ក្នុងឱកាសទិវាអន្តរជាតិ Francophone នៅប្រទេសឈីលី ស្ថានទូតវៀតណាមប្រចាំនៅប្រទេសឈីលីបានជ្រើសរើសបញ្ចាំងភាពយន្ត "ខ្ញុំឃើញផ្កាលឿងនៅលើស្មៅបៃតង" ដោយអ្នកដឹកនាំរឿង Victor Vu ជាមួយនឹងអក្សររត់ពីក្រោមអេក្រង់ជាភាសាអេស្ប៉ាញ។ ខ្សែភាពយន្តនេះថតទេសភាពនៅផ្ទាំងថ្មចោត Da Dia ហើយត្រូវបានអ្នកទេសចរជាច្រើនស្គាល់ដល់ផងដែរ៕