ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ាន-គោលដៅអភិវឌ្ឍន៍​ប្រភពធនធានមនុស្សគុណភាពខ្ពស់របស់អាស៊ាន

          (VOV5)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៨៤របស់មិត្តអ្នកស្ដាប់ មកពីប្រទេស
និងតំបន់ដែនដី​ចំនួន៣៦​ លើទូទាំងពិភពលោក។ សូមថ្លែងអំណរគុណចំពោះបណ្ដា
មិត្តអ្នក​ស្ដាប់ដែលបានផ្ញើសំបុត្រនិងទូរស័ព្ទមកយើងខ្ញុំ។

ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ាន-គោលដៅអភិវឌ្ឍន៍​ប្រភពធនធានមនុស្សគុណភាពខ្ពស់របស់អាស៊ាន - ảnh 1
ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ាន -គោលដៅអភិវឌ្ឍន៍​ប្រភពធនធានមនុស្សគុណភាពខ្ពស់របស់អាស៊ាន

          ក្នុងនាទីប្រអប់សំបុត្រ មិត្តអនកស្ដាប់នេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយអស់​លោកអ្នកនាងអំពី៖ ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ាន -គោលដៅអភិវឌ្ឍន៍​ប្រភពធនធានមនុស្សគុណភាពខ្ពស់របស់អាស៊ាន។​

          ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ានលើកទី១០ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣-
២៨  តុលា នៅរដ្ឋធានីហាណូយនេះប្រទេសវៀតណាម​។ ការប្រឡងលើកនេះ​ទាក់ទាញការចូលរួម​របស់បេក្ខជនចំនួន៣០០នាក់ ​មកពីប្រទេសជាសមាជិកអា
ស៊ានទាំង១០ ។ ​គោលដៅនៃការប្រឡងលើកនេះគឺលើកកំពស់ថ្វីដៃសំរាប់ជនវ័យ
ក្មេងក្នុង​តំបន់ ដើម្បីឆ្លើយតបបាន បទដ្ឋានរួមរបស់ពិភពលោក។ ដើម្បីទទួលបាន
គោលដៅនេះ ​គណៈចាត់តាំងបានជ្រើសរើសមុខរបរចំនួន២៥ និងបែងចែកជា៥
ក្រុម រួមមាន៖ ​ផ្សា​ដំណេះស្រាយផ្នែក Sortwave បច្ចេកវិទ្យាព័ត៍មាន អេឡិកត្រូនិក​ សេវាកម្មភោជនីយដ្ឋាន…លៗ។ នេះសុទ្ធតែជាបណ្ដាមុខរបរសំខាន់ៗ របស់​ខឿនសេដ្ឋកិច្ចទាំងឡាយនិងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសនិ
មួយៗ។ បើទោះបីបេក្ខជននៅមានអាយុវ័យក្មេងក្តី ប៉ុន្តែពួកគេបានចុះឈ្មោះចូល រួមការប្រឡងនេះ គឺសរអោយឃើញថា៖ គេបានក្តាប់ជាប់រាល់បច្ចេកទេសជាសារ
វ័ន្ត ឬអាចនិយាយបានថា គេទទួលបានការបណ្ដុះបណ្ដាលប្រកបដោយល្អប្រសើរ។ ​វិស័យមួយទៀតដែលត្រូវនិយាយ នោះគឺការដែលគណៈចាត់តាំងបានជ្រើសរើស
វិញ្ញាសារ​ពិបាក ​បណ្ដា​មធ្យោបាយទំនើប បច្ចេកវិទ្យាថ្មីបំផុត ដើម្បីបណ្ដាបក្ខជន
សាក​ល្បង។ ពីព្រោះ នាបច្ចុប្បន្ន បណ្ដាការរីកចំរើនខាងវិទ្យាសាស្ត្របានបង្កើត
ឡើងការ ផ្លាស់ប្តូរថ្មីអំពី​រចនា​សម្ព័ន្ធខឿនសេដ្ឋកិច្ច សង្គមកិច្ច។ ដូច្នេះ ការអភិវឌ្ឍន៍​ពលករមានថ្វីដៃជាកត្តាសំខាន់​ក្នុងចំណោមកក្តាសំខាន់ៗ ក្នុងការអភិវឌ្ឍន៍​សេដ្ឋកិច្ច
 សង្គម។

ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ាន-គោលដៅអភិវឌ្ឍន៍​ប្រភពធនធានមនុស្សគុណភាពខ្ពស់របស់អាស៊ាន - ảnh 2
ការប្រឡងថ្វីដៃជំនាញមុខរបរអាស៊ាន -គោលដៅអភិវឌ្ឍន៍​ប្រភពធនធានមនុស្សគុណភាពខ្ពស់របស់អាស៊ាន

          ទោះបីជាមានសុទិដ្ឋនិយមអំពីកំរិតចំណេះដឹងរបស់បេក្ខជនក្តី ប៉ុន្តែក្រលែក
មើល ជាទូទៅ ថ្វីដៃរបស់បណ្ដាពលករនៅក្នុងតំបន់អាស៊ាន នៅមានកំហិតនៅ
ឡើយ។ ប្រការនេះបានជះឥទ្ធិពលមិនតិចតូចដល់លទ្ធផលរបស់ប្រទេសនិមួយៗ។ ក្នុងរបាយការណ៍ស្ដីពីនិន្នាការការងារធ្វើ និងពលករអាស៊ាន ២០១២ អង្គការពលករ
អន្តរជាតិបាននាំចេញការព្រមានថា៖ កម្លាំងពលកម្មរបស់អាស៊ាននៅទាបជាងបើ
ប្រៀបធៀបនឹងចិននិងឥណ្ឌា។ តាមបណ្ដាអ្នកជំនាញការថា៖ បណ្ដាប្រទេសអាស៊ាន ត្រូវបង្កើនការបណ្ដុះបណ្ដាល វិជ្ជាជីវះ ដោយគោលដៅលើកកំពស់សមត្ថភាពក្នុង ការងារធ្វើ និងបង្កើនលទ្ធកម្មរបស់ពលករ ជួយប្រទេសជាសមាជិកលើកកំពស់លទ្ធ
កម្ម​ក្នុងនោះមានការទទួលស្គាល់ថ្វីដៃរបស់គ្នា ក្នុងអាស៊ានបង្កើនការចូលរួមរបស់ ផ្នែកឯកជនក្នុងការរៀបចំ​ការប្រឡងជំនាញ…លៗ លោក Duong Duc Lan - អគ្គនា
យករង ​នាយកដ្ឋានបណ្ដុះបណ្ដាវិជ្ជាជីវះ វៀត​ណាមបានថ្លែងថា៖

          “ នាពេលខាងមុខនេះ បណ្ដាប្រទេសជាសមាជិកអាស៊ាន ត្រូវបង្កើន​សមត្ថ ភាពប្រកួតប្រជែង។ ដូច្នេះ ត្រូវអភិវឌ្ឍន៍ជួរពលករមានថ្វៃដៃខ្ពស់។ នេះគឺជា​អាទិ ភាពរបស់បណ្ដាប្រទេសអាស៊ាន​។ ប្រការដែលបាន​យកចិត្តទុកដាក់ នោះគឺដល់
ឆ្នាំ២០១៥ ​សហគមន៍រួមអាស៊ានត្រូវបានបង្កើតឡើង​។​ ប្រការនេះមានន័យថា៖
 យើង នឹងមានទីផ្សារពលកររួមអាស៊ាន។ ដើម្បីបង្កើតបានទីផ្សារនេះ ពលករនៃ បណ្ដាប្រទេសត្រូវមានជំនាញ សមត្ថភាព និងត្រូវ​ទទួលស្គាល់គ្នា។”

          ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ជាកក្តាមួយក្នុងចំណោមកក្តាដែល សំរេចកំណត់គុណភាពប្រកួតប្រជែងរបស់ប្រទេសនិមួយៗ​។ការវិនិយោគចូលក្នុង
វិស័យ បណ្ដុះបណ្ដាលវិជ្ជាជីវះ សំរាប់​ពលករ ជាកក្តាសំខាន់ ក្នុងការអភិវឌ្ឍន៍ ចីរភាពរបស់តំបន់អាស៊ានក្នុងអនាគត។

          លោកអ្នកនាងជាទីមេត្រី!

          ជាបន្តទៅនេះសូមអញ្ចើញ​លោក​អ្នកនាងចូលរួមឆ្លើយសំនួររ​បស់ខែតុលា​។
 ក្នុង​ខែកញ្ញា នៅកម្ពុជាមានពិធីបុណ្យ​ធំមួយដែលបានរៀបចំជាប្រចាំឆ្នាំ។ មិត្ត​អ្នក​​ស្ដាប់ចូរឲ្យដឹងអំពីឈ្មោះរបស់ពិធីបុណ្យនេះ។រាល់ចំលើយសំបុត្រ email ​សូមផ្ញើ
​មក​អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជា​ភាសា​​បរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ​ HoanKiem​ រដ្ឋធានី​ហាណូយ
 ឬ Email÷ vov5khmer@​yahoo.com.vn។ ចំលើយត្រូវ​និមួយៗ​​នឹង​ទទួលបានកាដូ ពិសេសមួយពីកម្មវិធី​ផ្សាយ​ជាភាសារខ្មែរនៃ​វិទ្យុ​សម្លេង​វៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ