ការប្រឡងសំនៀងអាស៊ាន+៣៖ ស្វែងរកអ្នកមានទេពកោសល្យវ័យក្មេងក្នុងសហគមន៍អាស៊ាន

(VOVWORLD) - ការប្រឡង “សំនៀងអាស៊ាន+៣” ឆ្នាំ២០១៩ សម្រាប់អ្នកចម្រៀងវ័យក្មេង ជំនាញប្រភេទចម្រៀងប៉ុប មានអាយុក្នុងចន្លោះ ពី១៨ ដល់៣៥ឆ្នាំមកពីប្រទេស ទាំង១០ក្នុងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែកក្កដា នៅទីក្រុងហាឡុង ខេត្ត Quang Ninh ភាគ ខាងជើងវៀតណាម។ 
ការប្រឡងសំនៀងអាស៊ាន+៣៖ ស្វែងរកអ្នកមានទេពកោសល្យវ័យក្មេងក្នុងសហគមន៍អាស៊ាន - ảnh 1 ទិដ្ឋភាពនៅសន្និសីទកាសែតឧទ្ទេសនាមអំពីការប្រឡងសំនៀងអាស៊ាន+៣

  គណៈមេប្រយោគបានជ្រើសរើសបេក្ខជនឆ្នើមបំផុតចំនួន ២២រូបដើម្បីចូលរួមប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី២៧និងថ្ងៃទី២៨ ខែកក្កដា។ នេះជាព័ត៌មានដែលត្រូវបានប្រកាសនៅសន្និ សីទកាសែតឧទ្ទេសនាមអំពីការប្រឡង “សំនៀងអាស៊ាន+៣” ឆ្នាំ ២០១៩ ដែល ត្រូវបានវិទ្យុសម្លេងវៀតណាម រៀបចំឡើងនាថ្ងៃទី២២ ខែកក្កដា នៅទីក្រុង ហាណូយ។

        ថ្លែងនៅទីនេះ លោក Ngo Minh Hien អគ្គនាយករងវិទ្យុសម្លេងវៀតណាម ប្រធានគណៈចាត់តាំងបានអោយដឹងថា៖

        “វិទ្យុសម្លេងវៀតណាមមានគោលបំណងរៀបចំ ទីលានលេងមួយដែលប្រទេសអាស៊ាននានាអាចជួបប្រាស្រ័យគ្នាតាមរយៈតូរ្យតន្ត្រី។ តាមនោះ រួម ចំណែកបង្កើនទំនាក់ទំនងសន្តិភាព មិត្តភាព រវាងប្រទេសអាស៊ាននានា ព្រម ទាំងបង្ហាញនូវតួនាទីនិងឋានៈរបស់វៀតណាមក្នុងអាស៊ានផងដែរ។ ការប្រឡងសំនៀងអាស៊ាន+៣ មិនត្រឹមតែមានអត្ថន័យខាងវប្បធម៌កំសាន្តប៉ុណ្ណោះទេ ថែម ទាំងខាងនយោបាយការទូតទៀតផង”។

        ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រៅពីឈុតសម្ដែងរបស់បណ្ដាបេក្ខជននោះ គឺទស្សនិក ជនក៏បានកំសាន្ត ឈុតសម្ដែងរបស់តារាចម្រៀងជាភ្ញៀវមកពីចិន កូរ៉េខាងត្បូងនិង ជប៉ុន ទៀតផង។ ប្រការនេះនឹងបង្កើតឡើងលំហបរិយាកាសតូរ្យតន្ត្រីចម្រុះពណ៌ តាមរយៈភាសាខុសគ្នាជាច្រើន។

        ព័ត៌មានទាំងអស់ស្ដីពីការប្រឡងនេះត្រូវបានធ្វើបច្ចុប្បន្នកម្មយ៉ាងញឹកញាប់លើគេហទំព័រ http://aseansongcontest.com (ភាសាអង់គ្លេស)។

        ការប្រឡងសំនៀងអាស៊ាន+៣ ត្រូវបានវិទ្យុសម្លេងវៀតណាមរៀបចំឡើង ជាលើកដំបូងនាឆ្នាំ២០១៧ នៅទីក្រុង Sam Son ខេត្ត Thanh Hoa សំដៅបង្កើត ឡើងទីលានលេងរួម ស្វែងរកនិងជួយឧបត្ថម្ភដល់ការអភិវឌ្ឍរបស់អ្នកមានទេព កោសល្យវ័យក្មេងក្នុងវិស័យតូរ្យតន្ត្រីក្នុងសហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ