ការប្រឡងហាត់ប្រាណពេលព្រឹកពេលចន្លោះម៉ោងនិងក្បាច់គុនសំរាប់សិស្សបឋមសិក្សានៅវៀតណាម
PHUONGLIEN -  
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការផ្សាយភាសាបរទេសវិទ្យុសម្លេងវៀតណាមទទួលសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធី ផ្សាយជាភាសាខ្មែរសូមឧទ្ទេសនាមដល់អស់លោកអ្នកនាងអំពីការប្រឡងហាត់ប្រាណពេលព្រឹកពេលចន្លោះម៉ោងនិងក្បាច់គុនសំរាប់សិស្សបថមសិក្សានៅវៀតណាម។
ការប្រឡងហាត់ប្រាណនៅខេត្ត Bac Giang មានការចូលរួមរបស់ ១០ ក្រុមមកពីសាលាបឋមសិក្សាក្នុងទូទាំងខេត្ត។ (tuoitrethudo.vn) |
លោកអ្នកនាងជាទីមេត្រី! ការប្រឡងហាត់ប្រាណពេលព្រឹកពាក់កណ្ដាលម៉ោងនិងក្បាច់គុនសំរាប់សិស្សបឋមសិក្សាស្ថិតនៅគំរោងការណ៍មេស្តីពីការ អភិវឌ្ឍកំលាំងកាយរបស់ជនវៀតណាមដំណាក់កាល ២០១១-២០២០។ គិតតាំង ឆ្នាំ ២០១១ សកម្មភាពនេះត្រូវបានអនុវត្តនៅសាលាបឋមសិក្សាចំនួន ១០ នៅ ទីក្រុងហាណូយនិង ៦៣ សាលានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ដោយមានសិស្សចំនួន ៧០ ពាន់នាក់ចូលរួមហាត់ប្រាណមុនពេលម៉ោងរៀននិង ម៉ោងសំរាក។ គិតតាំងពីខែមិនាឆ្នាំ ២០១៨ កម្មវិធីនេះត្រូវបានអនុវត្តនៅសាលា បឋមសិក្សាចំនួន ២៧៤ នៅខេត្ត Bac Giang (ភាគខាងជើងវៀតណាម) រួម ជាមួយសិស្សចំនួន ១៤៥ ពាន់នាក់ចូលរួម។
ការប្រឡងហាត់ប្រាណនៅខេត្ត Bac Giang មានការចូលរួមរបស់ ១០ ក្រុមមកពីសាលាបឋមសិក្សាក្នុងទូទាំងខេត្ត។ នេះគឺជាក្រុមប្រកួត ពូកែបំផុតទាំង ១០ ក្នុងចំណោមក្រុមចំនួន ១៥០ ដែលត្រូវបានជ្រើសរើសពីវគ្គ ប្រឡងថ្នាក់ស្រុក។ ក្រុមនិមួយៗត្រូវសំដែងការប្រឡងហាត់ប្រាណពេលព្រឹក ពេលចន្លោះម៉ោងនិងក្បាច់គុនប្រពៃណី។ ប្អូន Dang Thuy Linh សិស្សនៃ សាលាបឋមសិក្សា Tan Dinh ស្រុក Lang Giang ខេត្ត Bac Giang បានចែករំ លែកថា៖ V6 18/06 HTTG THUY LINH
«នាងខ្ញុំសប្បាយរីករាយណាស់ពេលដែលចូលរួមការប្រឡងនេះ។ ខ្ញុំហ្វឹក ហាត់ក្បាច់គុននេះអស់រយៈពេល ១ ឆ្នាំហើយ ឃើញថា សុខាភាពល្អណាស់។ ក្បាច់គុនមិនពិបាករៀនទេ។ ខ្ញុំអាចរៀនមួយបទក្នុងរយៈពេល ១ សប្តាហ៍តែប៉ុណ្ណោះ។»
ការប្រឡងហាត់ប្រាណនៅខេត្ត Bac Giang មានការចូលរួមរបស់ ១០ ក្រុមមកពីសាលាបឋមសិក្សាក្នុងទូទាំងខេត្ត។ |
ការប្រឡងមិនត្រឹមតែជាពិធីបុណ្យនៃសិស្សនិងគ្រួបង្រៀន ប៉ុណ្ណោះទេ ថែមទាំង របស់ឪពុកម្តាយនៅខេត្ត Bac Giang ទៀតផង។ ឃើញចៅហ្វឹក ហាត់ឧស្សាហ៍ព្យាយាម លោកយាយ Nguyen Thi Lieu នៅស្រុក Hiep Hoa ខេត្ត Bac Giang បានឲ្យដឹងថា៖
«ចៅរបស់ខ្ញុំរៀននៅថ្នាក់ទី ៤ មានអាយុ ៩ ឆ្នាំហើត។ ចៅហ្វឹកហាត់នៅស្រុកដណ្តើមបានរង្វាន់លេខ ១ ហើយត្រូវបានជ្រើសរើសប្រកួតនៅថ្នាក់ខេត្តទៀតហើយ។ នាងខ្ញុំឃើញ ពួកមានសុខភាពល្អជាង! មិនទាន់ដឹងថាចៅៗដណ្តើមថ្នាក់អ្វីទេប៉ុន្តែមានសុខភាពល្អដូច្នេះប្រទេសយើងកាន់តែអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។»
ការប្រឡងហាត់ប្រាណនៅខេត្ត Bac Giang មានការចូលរួមរបស់ ១០ ក្រុមមកពីសាលាបឋមសិក្សាក្នុងទូទាំងខេត្ត។ |
ទោះបីជាត្រូវបានអនុវត្តក្នុងរយៈពេល ២ ឆ្នាំក្តី ប៉ុន្តែ កម្មវិធីនេះបានក្លាយទៅ ជាទីលានលែងកំសាន្តមានអត្ថប្រយោជន៍សំរាប់សិស្សថ្នាក់បឋមសិក្សា។ នាពេលខាងមុខ សកម្មភាពនេះនឹងត្រូវបានអនុវត្តដ៏ទូលំទូលាយថែមទៀតក្នុងទូទាំងប្រទេសវៀតណាម។លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មាធិការផ្សាយភាសាបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONGLIEN