ក្រុមចែកចាយប​បរសម្បុរសធម៌ ហាណូយ

(VOV World)_ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេស នៃវិទ្យុ សំ លេងវៀតណាម ទទួលបានសំបុត្រ និងទូរសព្ទ ចំនួន​២២១ របស់ មិត្តអ្នកស្តាប់មក ពី ប្រទេសចំនួន៣២ លើសកលលោក។ សូមថ្លែង​គុណលោក អ្នក នាងដែលបានផ្ញើសំ
បុត្រ និងទូរស័ព្ទមក​យើងខ្ញុំ។ ក្នុងនាទី ប្រអប់ សំបុត្រមិត្តអ្នកស្ដាប់​ យើងខ្ញុំសូមឧទ្ទេស នាម ជាមួយមិត្តអ្នកស្ដាប់​អំពីសកម្មភាពមនុស្សធម៌១ ដែលទទួលបាន​ការយកចិត្តទុក
ដាក់ ជាច្រើនពី សហគមន៍ របស់ក្រុមចែកចាយប​បរសម្បុរសធម៌ ហាណូយ។  ​​ 

ក្រុមចែកចាយប​បរសម្បុរសធម៌ ហាណូយ - ảnh 1
ក្រុមចែកចាយប​បរសម្បុរសធម៌ ហាណូយ 

 ម៉ោង៦ ព្រឹកថ្ងៃសៅរ៍ នៅមន្ទីពេទ្យ ១០៣ រដ្ឋធានីហាណូយ មនុស្សរាប់រយនាក់រួម ទាំងអ្នកជំងឺ និងសមាជិកគ្រួសារអ្នកជំងឺ បានមានវត្តមានរង់ចាំអាហារពេលព្រឹកបបរ សម្បុរសធម៌។ អ្នកខ្លះកាន់ចាន អ្នកខ្លះកាន់ស្រាក់ …ល។ អ្នកខ្លះសើចដោយ ការសប្បាយ ​អ្នកខ្លះយំដោយការរំភើបចិត្ត ​ប៉ុន្តែទាំងអស់នោះមានមូលហេតុតែមួយគឺគេ ទទួលបាន ការជួយឧបត្ថម្ភទាន់ពេលវេលាក្នុងស្ថានភាពលំបាក។

           បណ្ដាចានបបរក្ដៅៗបានជួយអ្នកជំងឺនិងសមាជិកគ្រួសាររបស់គេមានភាពកក់
ក្តៅ  ជឿជាក់ឆ្លងកាត់​លើអាកាសធាតុ​​ត្រជាក់​នៃ​រដូវ​និងផ្តល់បន្ថែមកម្លាំងជួយដល់ អ្នក
ជំងឺមាន ជីវិតរស់រានឡើងវិញ​។ ​បង Cuong ជាជនមួយរូបដែល​មានកូនកំពុងសំរាក់ ព្យា
បាលជំងឺ​នៅមន្ទីពេទ្យនេះបានសំណេះសំណាលថា៖

            “ខ្ញុំសូមថ្លែងអំណរគុណចំពោះបណ្ដាសម្បុរសជន ដែលបានលៃទុក ការជួយ ឧបត្ថម្ភនេះសំរាប់អ្នកជំងឺក្រីក្រ ដើម្បីយើងខ្ញុំមានអាហារពេលព្រឹកនេះដ៏ឆ្ងាញ់ និងមាន
ជីវជាតិច្រើន។ ទទួលបានការយកចិត្តទុកដាក់នេះ  ស្មារតីរបស់ខ្ញុំល្អជាង និងការព្រួយ បារម្មណ៍របស់ខ្ញុំរលាយបាត់អស់​។”

ជាជន១រូបដែលមានការផ្តើមគំនិត បង្កើតក្រុមចែកចាយបបរនេះ បងស្រី Le Xuan Hiep -ប្រធានក្រុមចែកចាយបបរ បានអោយដឹងថា៖ ក្រោយពីរយះពេល  ១ឆ្នាំធ្វើ សកម្មភាព​នេះទទួលបានការគាំទ្រជាច្រើន របស់បណ្ដាមុខសញ្ញា ក្នុងសង្គម៖

            “ យើងខ្ញុំទទួលបានការលើកទឹកចិត្ត រួមវិភាគទានជាច្រើនពីបណ្ដាសម្បុរសជន 
មិត្តភក្តិ …ជាដើម។”

            ដើម្បីផ្តល់បបរ ពីម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ប្រចាំ
សប្ដាហ៍  ការងារត្រៀមរៀបចំត្រូវបានចាប់ផ្តើមពីយប់ថ្ងៃម្សិលមិញ។ បងស្រី Hiep  
បាន អោយដឹងថា៖

            “ នាយប់ មុនថ្ងៃផ្តល់បបរ យើងខ្ញុំទាំងអស់គ្នា រួមគ្នាហាន់ល្ពៅ ការ៉ូត ហើយដាំ
ជាមួយឆ្អិង។ សាចឆាជាមួយខ្ទឹមបារាំង ។​ ម៉ោង៤និង៣០នាទី មិត្តមកដល់ ដាំបបរ។  បន្ទាប់នោះ ឡានដឹកបបរទៅកាន់មន្ទីពេទ្យ ដើម្បីផ្តល់អោយអ្នក ជំងឺ។”

           ​ចាត់ទុកនេះគឺជាសកម្មភាពសម្បុរសធម៌ ពោពេញទៅដោយអត្តសញ្ញាណមនុស្ស
សាស្ត្រ បណ្ដាសមាជិកក្នុងក្រុមចែកចាយបបរសម្បុរសធម៌ ជា និច្ចកាលខំប្រឹងប្រែងធ្វើ អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីអ្នកជំងឺ ​។ ក្នុងបរិយាកាសនោះ គេរៀន បានមេរៀន  និងបទពោសោធន៍ជាច្រើន។ មិត្ត Nguyen Van Thanh និស្សិត  មហាវិទ្យាល័យជាតិ ហា ណូយ បានអោយដឹងថា៖

            “ ប្អូនរៀនបានប្រការជាច្រើន ក្នុងការងារនេះ។ នោះគឺសេចក្ដី ស្រឡាញ់ និង​ឆ័ន្ទះ របស់មនុស្ស។ ខ្ញុំសប្បាយរីករាយណាស់ ដែលបាន ធ្វើការងារ១ពោពេញទៅដោយ អត្ថន័យ បានចែករំឡែកការលំបាកជាមួយអ្នកជំងឺ។”

            លោកអ្នកនាងជាទីមេត្រី!

            បណ្ដាសកម្មភាពរបស់បងស្រី Le Xuan Hiepនិងបណ្ដា សមាជិក ក្នុងក្រុមចែក ចាយបបរសម្បុរសធម៌ ហាណូយ មិនគ្រាន់តែផ្តល់កម្លាំងសំរាប់បណ្ដាអ្នកជំងឺជឿជាក់
ឆ្លងកាត់លើជំងឺប៉ុណ្ណោះទេ ថែមទាំងជាពន្លឺបំភ្លឺផ្លូវសំរាប់ ជំនាន់ក្រោយ​រស់នៅប្រកបទៅ ដោយសច្ចះធម៌។ មិត្តអ្នកស្តាប់ជាទីមេត្រី-  ប្រសិនបើអ្នកណាមាន​អ្វីចង់ចែករំឡែក​ រួមដៃជាមួយ ក្រុម ចែកចាយបបរសម្បុរសធម៌ ហាណូយ ជួយឧបត្ថម្ភបណ្ដាអ្នកជំងឺ មានស្ថានភាពលំបាក។ សូមទាក់ទាងជាមួយយើងខ្ញុំ តាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយ ជាភាសាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស (VOV5)_វិទ្យុសម្លេងវៀតណាម លេខ
 ៤៥ វិថីBa Trieu រដ្ឋធានីហាណូយ ឬ Email: VOV5khmer@yahoo.com.vn  សូម អរគុណ  និងជួបជាមួយអស់លោកអ្នកនាងក្នុងសង្ដាហ៍ក្រោយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ