ក្រុមធ្វើម្ហូបអាហារ របស់ កម្ពុជា ក្នុងការប្រកួតថ្វីដៃជំនាញអាស៊ានលើកទី១០
HOANG HAI -  
(VOV 5) /  
|
ការប្រកួតថ្វីដៃជំនាញ(រូបថត អិនធឺណែត) |
Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេង
វៀតណាមទទួលបានសំបុត្រ Email និងទូរសព្ទ ចំនួន១៩១របស់មិត្តអ្នកស្តាប់មក
ពីប្រទេសចំនួន៣៦លើសកលលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួល
បានសំបុត្រចំនួន២របស់មិត្តអ្នកស្តាប់នៅខែត្រសៀមរាប កម្ពុជា។ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមជាមួយអស់លោកអ្នកនាង
អំពីក្រុមធ្វើម្ហូបអាហាររបស់ កម្ពុជា ក្នុងការប្រកួតថ្វីដៃជំនាញអាស៊ានលើកទី១០
ដែលទើបនឹងបានប្រព្រិត្តទៅនៅទីក្រុងហាណូយនៃប្រទេសវៀតណាម ។ដោយមាន
បេក្ខជនប្រឡងទាំង១៥នាក់ក្រុមកម្ពុជាចូលរួមវិញ្ញាសារទាំង៨ក្នុងនោះមានវិញ្ញាសារ
ធ្វើម្ហូបអាហារផង។ប្អូនសមពិសីអាយុ១៩ឆ្នាំអោយដឹងថា៖”ខ្ញុំសប្បាយរីករាយយ៉ាង
ក្រៃលែងដោយសារបានចូលរួមការប្រកួតលើកនេះ។គ្រួសារខ្ញុំគឺក្រីក្រណាស់និង
គ្មានលក្ខណះអោយខ្ញុំទៅសាលារៀនទេ។ប៉ុន្តែខ្ញុំមានភ័ពសំណាងដោយបានចូលរួម
ការសិក្សារៀនសូត្រនៅក្នុងអង្គការសំណើចដើម្បីកុមារ។ខ្ញុំមានមោទនភាពដោយ
បានចូលរួមការប្រកួតនេះ។ “
|
ការប្រកួតធ្វើម្ហូបអាហារ(រូបថត អិនធឺណែត)
|
ពន្លឺភ្នែកភ្លឺថ្លារសៅសម្បត្តិឆ្នាំនេះ អាយុ២០ឆ្នាំជឿជាក់ទៅលើទៅលើលទ្ឋភាពរបស់
ខ្លួនទោះបីជានេះជាលើកដំបូងចូលរួមការប្រកួតនេះក្តី។គាត់ចាត់ទុកថា៖នេះជា
ឱកាសល្អសំរាប់រៀនសូតនិងសាកល្បងកំលាំងរបស់ខ្លួន។គាត់រៀបរាប់ថា៖“ របរ
ធ្វើម្ហូបអាហារកាន់តែបានអភិវឌ្ឍន៍នៅប្រទេសកម្ពុជាដោយសារភ្ញៀវទេសចរណ៍
មានការកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ដោយហេតុនេះចំនួនភោជនីយដ្ឋានក៍មានការ
កើនឡើងផងដែរ។នេះជាឱកាសល្អសំរាប់ប្អូនៗពង្រីកឲ្យអស់លទ្ឋភាពរបស់ខ្លួន
និងជាងនេះទៅទៀតគឺជំរុញខ្លាំងផ្នែកទេសចរណ៍នៃប្រទេសជាតិ។ “
ក៍តាមសៅសម្បត្តិដែរថា៖ការប្រកួតជំនាញលើកនេះនៅជាឱកាសដើម្បីឧទ្ទសនាម
ជាមួយមិត្តភក្តិក្នុងតំបន់អំពីវប្បធម៌ម្ហូបអាហារជាពិសេសរបស់កម្ពុជាព្រទាំងរៀន
សូត្រនិងបំប៉នលទ្ឋកម្មពីមិត្តភក្តិមកពីប្រទេសផ្សេងៗទៀតផង។សៅសម្បត្តិអោយ
ដឹងថែមទៀតថា៖“ខ្ញុំមានអារម្មណ៍សោមនស្សដោយបានគយគន់ម្ហូបអាហារពិសេស
របស់ប្រទេសផ្សេងៗ ។ពីនោះមានបន្ថែមបទពិសោធន៍ក្នុងការរៀបម្ហូបអាហារ។ “
ដោយបទពិសោធន៍ដ៍ថ្លៃថ្លាដែលទទួលបានពីការប្រកួតលើកនេះសម ពិសីចែក
រំលែកគោលដៅរបស់ខ្លួនក្នុងអនាគតថា៖“ដំបូងបង្អស់ប្អូនខិតខំប្រឹងប្រែងរៀន
ភាសាអង់គ្មេសឲ្យបានល្អពីព្រោះថានេះជាឧបករណ៍ដែលជួយប្អូនរៀនបានរបៀប
ធ្វើម្ហូបអាហាររបស់បណ្តាចុងភៅល្បីឈ្មោះ។ពីនោះប្អូននឹងស្វែងរករបៀបធ្វើជា
ពិសេសដោយឡែកដោយខ្លួនឯង។ “
លោកអ្នកនាងជាទីមេត្រី
ជាទីបញ្ចប់ យើងខ្ញុំសូមអញ្ចើញលោកអ្នកនាងចូលរួមឆ្លើយសំនួររបស់ខែវិច្ឆិកា។
ក្នុងខែតុលាកម្មវិធីផ្សាយជាភាសាខ្មែរបានផ្សាយអត្ថបទឧទ្ទេសនាមអំពីរោង
មហោស្រពហាណូយ។ សូមលោកអ្នកនាងឲ្យដឹងថា រោងមហោស្រពហាណូយបាន
ចាប់ផ្ដើមសាងសង់នាឆ្នាំណា? រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖
កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ HoanKiem រដ្ឋធានីហាណូយ ឬ Email÷ vov5khmer
@yahoo.com.vn។ ចំលើយត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធី
ផ្សាយជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម៕
HOANG HAI
-VOV 5