ខេត្ត Dien Bien អភិវឌ្ឃន៍ទេសចរណ៍សហគមន៍


ខេត្ត Dien Bien អភិវឌ្ឃន៍ទេសចរណ៍សហគមន៍ - ảnh 1
ខេត្ត Dien Bien អភិវឌ្ឃន៍ទេសចរណ៍សហគមន៍ (Image: VNA)


(VOVworld) - ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសារបរទេសនៃ
វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រចំនួន២១៤របស់មិត្តអ្នកស្ដាប់មក
ពីប្រទេសនិងតំបន់ដែនដីចំនួន៤១។ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរ
ទទួលបានសំបុត្រចំនួន២របស់មិត្តអ្នកស្ដាប់មកពីខេត្តសៀមរាបនិងរាជ
ធានីភ្នំពេញរបស់កម្ពុជា។តាមសំណូមពររបស់មិត្ត សៀក មេគង្គ នៃខេត្ត
សៀមរាបក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ​យើងខ្ញុំសូម
ឧទ្ទេសនាមអំពីរូបសណ្ឋានអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅខេត្តព្រៃភ្នំ
Dien Bien ភាគខាងជើងវៀតណាម។

ខេត្ត​ Dien Bien ជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ វប្បធម៌នៃតំបន់ភ្នំប៉ែកពាយ័ព្យ
វៀតណាម ដោយមានកេរ្តិ៍ដំណែលជ័យជំនះ Dien Bien Phu ដ៏ល្បីល្បាញ
លើពិភពលោករួមជាមួយអត្តសញ្ញាណវប្បធម៌វិសេសវិសាលសប្បូរបែប
របស់សហគមន៍ជនជាតិទាំង ២១។ទីនេះមានសក្ដានុភាពជាច្រើនដើម្បី
អភិវឌ្ឍន៍រូបសណ្ឋានទេសចរណ៍សហគមន៍។

កាលពីឆ្នាំ២០០៤ ខេត្តបានចាប់ផ្ដើមកសាងរូបសណ្ឋានទេសចរណ៍សហគមន៍
នៅភូមិវប្បធម៌ចំនួន៨នៃស្រុក Dien Bien និងទីក្រុង Dien Bien តាមរបៀបរដ្ឋនិង
ប្រជាជនរួមធ្វើ។បណ្ដាភូមិទាំងនេះ សុទ្ធតែបង្កើតក្រុម១រួមមានមនុស្សពី១៥ដល់
២០នាក់ ដែលធ្វើជាមគ្គុទ្ទេសទេសចរណ៍ បម្រើម្ហូបអាហារ សំដែងសិល្បៈនិងធា
នាសន្តិសុខសំរាប់ភ្ញៀវ។ប្អូនស្រី Lo Thi Hien សមាជិក១ក្នុងក្រុមសំដែងសិល្បៈ
នៃភូមិ Ten A បានឲ្យដឹងថា៖

“ភ្ញៀវទេសចរណ៍មកកាន់ទីនេះ សុទ្ធតែចូលចិត្តឈុតសំដែងសិល្បៈដែលមាន
លក្ខណៈអត្តសញ្ញាណវប្បធម៌ជនជាតិដូចជារបាំមួក របាំកន្សែង Pieu ជាពិសេស
គឺរបាំបង្គោលឫស្សីបានធ្វើឲ្យភ្ញៀវទេសចរណ៍ចាប់អារម្មណ៍យ៉ាងខ្លាំង”។

ពេល​ធ្វើដំណើរមកដល់ភូមិជនជាតិ Thai នៅស្រុក Dien Bien ភ្ញៀវទេសចរណ៍
នឹងមានឱកាសចូលរួមសកម្មភាពប្រចាំថ្ងៃជាមួយប្រជាជនដូចជាស្ទូងស្រូវ ត្បាញចរបាប់ទទួលទានបណ្ដាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់របស់ព្រៃភ្នំ
ដូចជា៖ត្រីជ្រោះអាំងសាច់អាំងជាដើម។នាពេលយប់​ភ្ញៀវទេសចរណ៍ជួបគ្នាជុំវិញ
ពន្លឺភ្នាក់ភ្លើងទស្សនាកម្មវិធីសំដែងសិល្បៈដ៏វិសេសវិសាលដោយមានបទចម្រៀង
និងរបាំពិសេសដោយឡែករបស់ជនជាតិ Thai។គ្រួសារបងស្រី Lo Thi Mien នៅ
ភូមិ Ten A បានចូលរួមធ្វើសេវាកម្មនេះក្នុងរយៈពេល៥ឆ្នាំដោយគ្រាន់តែធ្វើម្ហូប
អាហាររបស់ជនជាតិ Thai។ បងស្រីបាន Mien បានឲ្យដឹងថា នារដូវទេសចរណ៍ គាត់ត្រូវគៀងគរបន្ថែមគ្រួសារចំនួន៣ឫ៤ទៀតចូលរួម។

“ភ្ញៀវទេសចរណ៍ចូលចិត្តម្ហូបអាហារជនជាតិណាស់ ជាពិសេសគឺម្ហូបអាហារអាំង។
ភ្ញៀវជាច្រើនមកពីគ្រប់ទិសទី មានអ្នកខ្លះមកពីភាគខាងត្បូង មានអ្នកខ្លះទៀតមក
កាន់ទីនេះ៧ដងហើយ គេនៅចាំខ្ញុំ ពេលក្រលែកឃើញខ្ញុំ គេស្គាល់ភ្លាម។”

រួមជាមួយតំបន់ផ្សេងៗទៀតនៃតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ខេត្ត Dien Bien កំពុងធ្វើអាជីវកម្មសក្ដានុភាពនិងឧត្តមភាពនៅតំបន់ដើម្បីអភិវឌ្ឍន៍រូបសណ្ឋាន
ទេសចរណ៍សហគមន៍ជាជំហានៗ។នេះជាទិសដៅដ៏ត្រឹមត្រូវដោយសារមិន
ត្រឹមតែសំដៅលើកកំពស់ជីវភាពរស់នៅសំរាប់ជនរួមជាតិជាជនជាតិភាគតិច
ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សនិងពង្រីកតំលៃប្រពៃណីដ៏វិសេសវិសាល
របស់ប្រជាជននៅទីនេះទៀតផង។


ខេត្ត Dien Bien អភិវឌ្ឃន៍ទេសចរណ៍សហគមន៍ - ảnh 2
ខេត្ត Dien Bien អភិវឌ្ឃន៍ទេសចរណ៍សហគមន៍ (Image: vietnamtourism.vn)

លោកអ្នកនាងជាទីមេត្រី! ទាក់ទិនដល់ការប្រឡង “មិត្តយល់ដឹងអ្វីអំពីវៀតណាម” ក្រោយរយៈពេលពីរខែបំផុសការប្រឡងរហូតមកដល់ពេលនេះ វិទ្យុសម្លេងវៀត
ណាម ទទួលបានអត្ថបទចូលរួមប្រឡងជាង ១ រយអត្តបទរបស់មិត្តអ្នកស្តាប់មក
ពីគ្រប់ទិសទីលើពិភពលោក។ក្នុងអត្ថបទចូលរួមប្រឡងនីមួយៗ មិត្តអ្នកស្តាប់បាន
សម្តែងនូវការយល់ដឹងចំពោះទឹកដីមនុស្សវៀតណាម​ព្រមទាំងបង្ហាញនូវការរៀបចំ ឯកសារប្រឡងដ៏ល្អិតល្អន់។ពីខេត្ត Hebei ចិន មិត្តអ្នកស្តាប់ Shan Jin Hai បាន ចែក
រំលែកថា “ពេលចូលរួម ម្តងៗ ការប្រលងសុទ្ធតែបានបន្សល់ទុកមក នូវចំណះដឹង
និងអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ។ដើម្បីបំពេញឲ្យបានគ្រប់ជ្រុងជ្រោយអត្ថបទប្រឡង ខ្ញុំបានប្រមែប្រមូលឯកសារយ៉ាងច្រើនហើយចងក្រងឡើងវិញ។តាមរយៈនោះ ខ្ញុំបានយល់ដឹងច្បាស់អំពីប្រទេសវៀតណាម១ ទាំងខាងនយោបាយវប្បធម៌និង
ប្រវត្តិសាស្រ្ត។សូមជូនពរឲ្យការប្រឡងនេះទទួលបានជោគជ័យ”។

ក្នុងបំណងជួយមិត្តអ្នកស្តាប់យល់ច្បាស់អំពីការប្រឡងនេះក៏ដូចជា រចនាសម្ព័ន្ធ
ពានរង្វាន់ វិទ្យុសម្លេងវៀតណាមបានលៃទុកនាទីមួយដោយឡែក សម្រាប់ការ
ប្រឡងនេះលើគេហទំព័រ vov.vovworld.vn។ទន្ទឹមនឹងនោះ ជារៀងរាល់សប្តាហ៍ក្
នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ VOV5 នឹងឧទ្ទេសនាមអត្ថបទមួយចំនួន ទាក់ទិនដល់ការប្រឡងនេះ។គណៈចាត់តាំងនឹងទទួលអត្ថបទប្រឡងរហូតដល់
ថ្ងៃទី៣០មិថុនាឆ្នាំ២០១៥។

ជាបន្តទៅនេះយើងខ្ញុំសូមអញ្ជើញមិត្តអ្នកស្ដាប់ចូលរួមឆ្លើយសំណួរខែមេសា៖”
ពិធីរំលឹកគុណបញ្ដាស្ដេច Hung របស់ប្រជាជនវៀតណាមប្រព្រឹត្តទៅក្នុងពេល
វេលាណាក្នុងឆ្នាំ?”។រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធី
ផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមលេខ
៤៥ Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឫ Email៖vov5khmer@yahoo.com.vn៕

ប្រតិកម្មទៅវិញ

ផ្សេងៗ