ខេត្ត Hoc Mon - ទីកន្លែងបង្ហោះខ្លែងគួរឲ្យចាប់អារម្មណ៍នៅទីក្រុងហូជីមិញ

ខេត្ត  Hoc Mon - ទីកន្លែងបង្ហោះខ្លែងគួរឲ្យចាប់អារម្មណ៍នៅទីក្រុងហូជីមិញ  - ảnh 1
ខេត្ត Hoc Mon - ទីកន្លែងបង្ហោះខ្លែងគួរឲ្យចាប់អារម្មណ៍នៅទីក្រុងហូជីមិញ (Image: afamily)

(VOVworld) -  ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស
នៃ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email និងទូរស័ន្ទចំនួន
១៨៥ របស់មិត្ត អ្នកស្តាប់ជាច្រើនលើពិភពលោក។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយជាភាសារខ្មែរសូម
ឧទ្ទេសនាមដល់អស់លោកអ្នកនាងទីកន្លែង បង្ហោះខ្លែងគួរឲ្យចាប់
អារម្មណ៍នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) តាមសំណើរ
របស់លោក​ គឹម ឆៃ និសិត្យឆ្នាំទី ១ មហាវិទ្យាល័យវេជ្ជាសាស្ត្រទី
ក្រុងហូជីមិញ។

        លោក គឹម ឆៃ និងប្រិយមិត្តជាទីមេត្រី! 

ចំពោះប្រជាជនវៀតណាម ល្បែងបង្ហោះខ្លែងជានិច្ចកាលតភ្ជាប់ជាមួយ
​កុមារភាពរបស់ម្នាក់ៗ។ ប៉ុន្តែ នាសព្វថ្ងៃ បណ្ដាអាគារខ្ពស់នៅទីក្រុងធំៗ
ដូចជា ហាណូយនិងទីក្រុងហូជីមិញបានស្រូបយកបរិយាកាសសំរាប់
ល្បែងកំសាន្តនេះហើយ។ គ្រាន់តែ ស្ថិតនៅចម្ងាយ ៥ គីឡូម៉ែត្រពីទីក្រុង
ហូជីមិញតែប៉ុណ្ណោះ នៅខេត្ត  Hoc Mon នារសៀលរាល់ថ្ងៃមានខ្លែងរាប់
រយហោះហើរលើផ្ទៃមេយ។

វាលស្រែដែលមានប្រវែង ១ គីឡូម៉ែងនិងទទឹង ៣០០ ម៉ែត្រ ស្ថិតនៅពាក់
កណ្ដាលរវាងផ្លូវជាតិ ២២ និងផ្លូវស្របនៅខេត្ត Hoc Mon ត្រូវបានចាត់ទុក
ជាទី កន្លែងទាក់ទាញប្រជាជនរាប់រយនាក់មកបង្ហោះខ្លែងនាចុងសប្តាហ៍។
 អ្នកបង្ហោះ ខ្លែងមានមនុស្សទាំងចាស់ទាំងក្មេង ប៉ុន្តែ​ ភាគច្រើនជាសិស្សនុស្ស។
លោក Nguyen Quoc Khanh ប្រជាជនមួយរូបនៅខេត្ត Hoc Mon ទីក្រុងហូជីមិញ
 បានចែករំលែកថា៖

        «នាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យប្រចាំសប្តាហ៍ ខ្ញុំនាំកូនប្រុសនិងប្រពន្ធខ្ញុំទៅវាល
 បង្ហោះខ្លែង។ ទីមួយគឺកូនប្រុសខ្ញុំចូលចិត្តបង្ហោះខ្លែងណាស់។ ទីពីរគឺ​ ការ
បង្ហោះខ្លែង ជួយខ្ញុំកំសាន្តបន្ទាប់ពីមួយសប្តាហ៍ធ្ងើការដ៏មមាញឹត។»

        វាលបង្ហោះខ្លែងនៅជាទីសាកបង្ហោះខ្លែងដែលមានទ្រង់ទ្រាយធំ ឬ រូបភាព
ពិសេសរបស់សមាជិកនានានៃក្លឹបបង្ហោះខ្លែងខេត្ត Hoc Mon ផងដែរ។ ទៅតាម
ពេលវេលា ខ្លែងក្រដាស់ត្រូវបានជំនួសឲ្យខ្លែងក្រណាត់ឬនីឡុង ដោយមានរូភាព
សម្បូរបែបនិងពណ៌រចម្រុះ។ ក្រៅពីខ្លែងធម្មតា នៅមានខ្លែងមាន រូបភាពនិងទ្រង់
ទ្រាយធំពិសេសដូចជា៖ ខ្លែងពស់ ខ្លែងយ៉ឺហី​ ឬ ខ្លែងខ្លុយដែល មានសម្លេងស្អាត
ក្នុងពេលបង្ហោះខ្ពស់។

        វាលបង្ហោះខ្លែងមិនត្រឹមតែជាទីកន្លែងប្រមូលផ្តុំអ្នកចូលចិត្តប្រភេទល្បែង
កំសាន្តនេះ ប៉ុណ្ណោះទេ ថែមទាំង គឺជាទីកន្លែងាយស្រួលធ្វើអាជីវកម្មសំរាប់អ្នក
ដាក់ លក់ខ្លែងទៀតផង។ ខ្លែងគ្រប់ប្រភេទត្រូវបានលក់ រួមជាមួយគ្នានោះគឺជា
សេវ៉ាកម្មជ្រើស រើសខ្លែង​ ណែនាំបង្ហើរខ្លែងល្អណាស់។ លោក Tran Van Binh
អ្នកលក់ខ្លែងមួយរូបនៅខេត្ត Hoc Mon ទីក្រុងហូជីមិញ បានចែករំលែបទពិសោធ
ន៍មួយចំនួន សំរាប់អ្នកចាប់ផ្តើមបង្ហោះខ្លែង។

        «អ្នកចាប់ផ្តើមគប្បីជ្រើសរើសខ្លែងមធ្យមដើម្បីងាយបង្ហោះ។ តំលៃខ្លែងមួយ
 គ្រឿងពី ២៥​ ពាន់ដល់ ១០០ ពាន់ដុង។ ក្នុងពេលមានខ្យល់ខ្លាំង ពេលនោះបង្ហើរ
 ខ្លែងធំៗងាយស្រួលជាង។ ខ្សែបង្ហោះខ្លែងមានប្រភេទជាច្រើន។ មានខ្សែមាន
 ប្រវែង ១០០ ម៉ែត្រ ដែលមានតំលៃ ១០ ពាន់ដុង រីឯ ខ្សែតិចជាងមានតំលៃពី ៧
ដល់ ៨ ពាន់ដុង តែប៉ុណ្ណោះ។ ប្រសិនបើ ខ្សែវែងណាស់ នោះគឺខ្លែង មិនអាចហោះ
ហើរខ្ពស់ទេ។ ក្នុងករណី យើងប្រើប្រាស់ខ្សែមានប្រវែងសមស្រប ខ្លែងនឹងហោះ
ហើរខ្ពស់។»

        លោក គឹម ឆៃ និងមិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងពេញ
ចិត្តជាមួយព័ត៌មានពោលខាងលើ។ សូមអស់លោកអ្នកនាងផ្ញើរសំបុត្រតាម
អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី
 Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។ កម្មវិធីប្រអប់
សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ