ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

          (VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់
ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិង email
ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនា
ទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួ
របស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណង
ស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។  

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island - ảnh 1
ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

           ក្នុងចំណោមទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island​ ស្នូលចំនួន ៣ គឺ៖
ខេត្ត Ninh Binh ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) និងខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) ខេត្ត Quang Binh ទទួលបានការយកចិត្តទុក ដាក់ជាច្រើនបំផុត។
​ ប្រសិនបើ ក្រុមអ្នក​ដឹកនាំខ្សែភាពយន្តជ្រើសរើសមជ្ឈមណ្ឌល ទេសចរណ៍ Trang An  
Tam Coc – Bich Dong និងមជ្ឈមណ្ឌលទេសចរណ៍ អេកូឡូហ្ស៊ី Van Long ដោយសារ
ទេសភាពរ៉ូម៉ង់ទិកនៃភ្នំនិងវាលស្រែខៀវ ស្រងាត់ នោះគឺខេត្ត Quang Binh ត្រូវបាន
ជ្រើសរើសដោយភាពស្រស់ដោយដោយភាពស្អាតដ៏ វិសេសវិសាលនៃប្រព័ន្ធរូងភ្នំធម្ម
ជាតិដូចជា៖ បឹង Yen Phu ភូមិ Yen Phu ឬហៅ ថា «ភូមិថ្ម» Hang Chuot (រូង​កណ្តុរ)
និងច្រកភ្នំ Da Deo។​ មូលហេតុអ្វីដែល

ធ្វើឲ្យអ្នកដឹកនាំខ្សែភាពយន្តអាមេរិក Kong: Skull Island លោក Jordan Vogt-
Roberts សម្រេចជ្រើសខេត្ត Quang Binh​ ជាទីកន្លែងថតវណ្ណកម្មរបស់ខ្លួន? ចែករំលែក
ក្នុងបទសម្ភាសជាមួយកាសែតវៀតណាម VNExpress លោក Jordan Vogt-Roberts បាន
ឲ្យដឹងថា៖

          «ខ្ញុំសប្បាយណាស់ក្នុងពេលដែលក្រុមផលិតខ្សែភាពយន្តជ្រើសបាន ទីកន្លែងនៅ
វៀតណាម។ ហើយខ្ញុំអាចបង្ហាញអោយទស្សនិកជនឃើញថា៖ទេសភាពនៅទីនេះស្រស់
​ស្អាតយ៉ាងម៉េច។ ខ្ញុំសង្ឃឹមថា៖ ទស្សនិកជនទស្សនាភាពយន្តនេះ ហើយ ឃើញថា៖
ទេសភាពក្នុងនេះមិនត្រូវបានធ្វើក្នុងកំព្យូទ័រទេ។ បន្ទាប់នោះ គេនឹង សួរថា៖ ទីកន្លែង
អ្វីដែលមានសោភ័ណ្ឌភាពគួរឲ្យចាប់អារម្មណ៍ដូច្នេះ? នៅខាង ក្រោយរាល់ទេសភាព
នោះគឺភាពស្អាតអស្ចារ្សរបស់មុនស្សនិងវប្បធម៌របស់វៀតណាម។»

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island - ảnh 2
ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ភូមិ Yen Phu (ឬហៅថាភូមិថ្មដុះ) នៅខេត្ត Quang Binh​ ត្រូវបានអ្នកដឹកនាំភាព
យន្ត លោក Jordan Vogt-Roberts ស្ងើចសរសើរជាទីតាំងដូចសុបិន។ បណ្ដា ផ្កាថ្មកំបោ
រធំតូចស្ថិតនៅជុំវិញផ្ទះលំនៅក្នុងភូមិដែលបង្កើតឡើងសោភ័ណ្ឌភាព ពិសេស។

          បឹង Yen Phu ក៏ជាទីកន្លែងថតខ្សែភាពយន្តសំខាន់មួយទៀត។ ដោយមាន រម
ណីយដ្ឋានសុខសានណដែលព្រៃព្រឹក្សាព័ទ្ធជុំវិញ នៅខាងក្រោមគឺបឹងទឹក ថ្លាយង់ នេះ
នឹងជាទីកន្លែងមកដល់គួរឲ្យទាក់ទាញចំពោះយុវជនស្រឡាញ់ទេសច រណ៍នាពេលអនាគត។

          ស្ថិតនៅចម្ងាយ ១៧ គីឡូម៉ែត្រពីផ្លូវជាតិហូជីមិញ ក្នុងមជ្ឈណ្ឌលសួន

ឧទ្យានជាតិ Phong Nha - Ke Bang ច្រក់ភ្នំ Da Deo នៅឃុំ Thuong Hoa ស្រុក Minh Hoa
ខេត្ត Quang Binh មានសោភ័ណភាពស្អាតដ៏មហិមានិងអាថ៍កំបាំង។

          រូងភ្នំកណ្តុរនៅឃុំ Tan Hoa ត្រូវបានជ្រើសរើសធ្វើជាជំរកលាក់ខ្លួន​របស់ King
 Kong រស់នៅ។ រូងកណ្ដុរចំណុះប្រព័ន្ធរូងភ្នំ Tu Lan ដែលនៅរក្សាបានភាពស្អាតនៃធម្ម
ជាតិ។ នៅខាងមុខ​រូងភ្នំគឺជាជ្រោះតូចមួយដែលធ្វើឲ្យទេសភាពនៅទីនេះកាន់ តែ
អាថ៍កំបាំងថែមទៀត។ ក្រុមផលិតភាពយន្តអាមេរិកបានវិនិយិគចំនួនប្រាក់ជាង ១
ពាន់ លានដុងដើម្បីកសាងផ្លូវមួយដែលតភ្ជាប់ឃុំ Yen Tho ទៅរូងភ្នំកណ្តុរដើម្បីការធ្វើ
 ដំណើរងាយស្រួលជាង។ នេះក៏ជាកាដូមួយដែលក្រុមផលិតភាពយន្តជូនឲ្យប្រជាពលរដ្ឋ
ទីនេះ។

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island - ảnh 3
អ្នកដឹកនាំខ្សែភាពយន្តអាមេរិក Kong: Skull Island លោក Jordan Vogt-Roberts

យល់ច្បាស់នូវភាពល្បីឈ្មោះរបស់ Kong: Skull Island ចំពោះជំនាន់យុវជន នាបច្ចុ
ប្បន្ន ក្រុមហ៊ុនទេសចរណ៍មួយចំនួនបានមានទួរទេសចរណ៍ទស្សនានៅ បណ្ដាទីកន្លែង
ដែលថតខ្សែភាពយន្តពោលខាងលើ។ ទួរនិមួយៗមានតំលៃពី ៨០០ ពាន់ដល់ ១ លានដុង។

          លោក Khambeng Inthavong និងលោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា លោក
អ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាង
ផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិជាភាសារបរទេស
វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@
yahoo.com.vn។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ