លោកអ្នកនាងជាទីមេត្រី!
ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម ទទួល
បានសំបុត្រនិងទូរស័ព្ទជិត២០០ ពីប្រទេសនិងតំបន់ដែនដីជាច្រើនលើពិភពលោក។
សូមអរគុណលោកអ្នកនាងដែលបានផ្ញើសំបុត្រនិងទូរស័ព្ទដល់យើងខ្ញុំ។
ក្នុងនាទីប្រអប់សំបុត្រ នាពេលនេះ តាមសំណូមពររបស់មិត្តសុភក្តិរាជធានីភ្នំពេញ (កម្ពុជា) យើងខ្ញុំសូមឧទ្ទេសនាមអំពីរូបសណ្ឋានបណ្ដុះបណ្ដាលមុខវិជ្ជាជីវះសំរាប់
ពលករនៅខេត្ត Soc Trang (ភាគខាងត្បូងវៀតណាម) ជាតំបន់មានជនរួមជាតិខ្មែ
រស់នៅ។សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់៖
លោកអ្នកនាងជាទីមេត្រី!
អនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្ដីអំពី៖ជួយ
ឧបត្ថម្ភដោះស្រាយបញ្ហាដីស្នាក់នៅ ដីផលិតកម្ម និងលើកស្ទួយជីវភាពរស់នៅសំរាប់
ប្រជាជននៅតំបន់វាលសណ្តទន្លេ Cuu Long ។ ឆ្នាំកន្លងទៅ រួមជាមួយការផ្តល់ដីស្នាក់
នៅសំរាប់គ្រួសារជាង១៤០០គ្រួ និងផ្តល់ដីផលិតកម្មសំរាប់គ្រួសារក្រីក្រចំនួន៣៦០
គ្រួក្នុងនោះ ខេត្ត Soc Trang បានបណ្ដុះបណ្ដាលនិងដោះស្រាយបញ្ហាការងារធ្វើ សំរាប់
ពលករចំនួន១៧០០នាក់ទៀតផង។ដោយមានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពី
រដ្ឋាភិបាល គ្រួសារខ្មែរជាច្រើនបានមានការងារធ្វើ ស្ថិរភាពជីវភាពរស់នៅ។
|
ខេត្ត Soc Trang បានបណ្ដុះបណ្ដាលនិងដោះស្រាយបញ្ហាការងារធ្វើ សំរាប់ពលករ |
មុននេះ៥ឆ្នាំ គ្រួសារលោក Quach Van Then ជនជាតិខ្មែរ នៅសង្កាត់ទី២ទីរួម
ស្រុក Vinh Chau ខេត្ត Soc Trang បានជួបការលំបាកជាច្រើន ប្រាក់ចំណូលភាគច្រើន
គឺត្រូវពឹងផ្អែកទៅលើមុខរបររត់ម៉ូតូឌុប។ឃើញស្ថានភាពលំបាកនេះ រដ្ឋអំណាចមូល
ដ្ឋាននេះបានជ្រើសតាំងលោកទៅរៀនវិជ្ជាជីវះ នៅសាលាជាន់ខ្ពស់បណ្ដុះបណ្ដាលវិជ្ជាជី
វះ Soc Trang ។ ក្រោយរយៈពេលមួយឆ្នាំសិក្សារ ចេញពីសាលានេះ លោកបានសម្រេច
ចិត្តបើកហាងជួសជុលម៉ូតូ។
នាបច្ចុប្បន្ន ហាងរបស់លោក Quach Van Then បានក្លាយទៅជាហាងជួសជុលម៉ូ
តូមួយដ៏ល្បីឈ្មោះ និងទទួលអតិថិជនមកជាច្រើន។ មិនត្រឹមតែនាំមកនូវចំណូលស្ថិរ
ភាពសំរាប់គ្រួសារប៉ុណ្ណោះទេ នាបច្ចុប្បន្ន ហាងនេះរបស់លោក នៅបង្កើតការងារធ្វើសំ
រាប់ពលករផ្សេងៗជាច្រើន ដោយមានប្រាក់ចំណូលជាង៣លានដុង/ខែ។ លោក Quach
Van Then បានអោយដឹងថា៖
“ តាមថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវះនេះ យើងខ្ញុំបានបើកហាងជួលជុលម៉ូតូដើម្បីរក
ស៊ី ហើយតាមនោះអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះខ្ញុំក៏ប្រមូលផ្តុំបងប្អូនមក
ធ្វើការជាមួយខ្ញុំផងដែរ។”
|
ខេត្ត Soc Trang បានបណ្ដុះបណ្ដាលនិងដោះស្រាយបញ្ហាការងារធ្វើ សំរាប់ពលករ |
ដោយមានទឹកប្រាក់ចំនួនជាង៣,៥ពាន់លានដុងពីមជ្ឈឹម ខេត្ត Soc Trang បាន
កសាងផែនការបណ្ដុះបណ្ដាលអោយពលករជាង១៧០០នាក់ជាជនរួមជាតិខ្មែរ។ក្នុងពេល
ចូលរួមការសិក្សានេះ គេបានលើកលេងថ្លៃសិក្សាទាំងឡាយ។ បន្ទាប់ពីពេលបញ្ចប់ការវគ្គ
បណ្ដុះបណ្ដាលពលករភាគច្រើនមានការងារធ្វើស្ថិរភាពនៅក្នុងតំបន់ឧស្សាហកម្ម នៅ
ក្នុងនិងក្រៅខេត្ត។
លោក Vo Minh Chien លេខាធិការគណៈកម្មាធិការបក្សខេត្ត Soc Trang បាន
អោយដឹងថា៖ ការកាត់បន្ថយភាពក្រីក្រដោយរបៀបបណ្ដុះបណ្ដាលវិជ្ជាជីវះ និងឧទ្ទេស
នាមការងារធ្វើនេះ ជារបៀបមួយនាំមកនូវប្រសិទ្ធិភាពខ្ពស់ និងស្ថិរភាព។ដូច្នេះ ខេត្ត
Soc Trang នឹងបន្តអនុវត្តកម្មវិធីនេះ ដើម្បីជួយឧបត្ថម្ភជនរួមជាតិខ្មែរមានជីវភាពរស់
នៅស្ថិរភាព នាពេលខាងមុខនេះ៖
“ គណៈកម្មាធិការបក្សខេត្តយកចិត្តទុកដាក់ និងបង្កលក្ខណះងាយស្រួលបំផុត
ដើម្បីជនរួមជាតិខ្មែរ បានបណ្ដុះបណ្ដាលវិជ្ជាជីវះ។ បន្ទាប់នោះ បង្កលក្ខណះងាយស្រួល
អោយជនរួមជាតិខ្មែរ មានការងារធ្វើនៅក្នុងតំបន់ឧស្សាហកម្ម ឬទៅធ្វើការនៅឯបរទេស។”
ក្រៅពីបណ្ដាយុវជនដែលមានការងារនៅក្នុងតំបន់នេះ យុវជនជាជនជាតិខ្មែរ
នៅមានការងារធ្វើនៅឯបរទេសទៀតផង ហើយពីនោះគេមានឱកាសជួយឧបត្ថម្ភគ្រួ
សារខ្លួនទៀតផង។ លោក Tran Lieu នៅឃុំ Lieu Tu ស្រុក Tran De មានកូនទៅធ្វើការ
នៅឯបរទេស បានអោយដឹងថា៖ ចាប់ពីពេលកូនទៅធ្វើការនោះ បានជួយឧបត្ថម្ភគ្រួ
សារសងបំណុល និងមានទុនធ្វើអាជីវកម្ម។ លោក Tran Lieu បានអោយដឹងថា៖
“ រដ្ឋយកចិត្តទុកដាក់ជាច្រើនដល់ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ ជួយឧបត្ថម្ភ
លើកស្ទួយជីវភាពរស់នៅ។ មុននេះ កូនចៅជនរួមជាតិខ្មែរខ្វះការងារធ្វើ បច្ចេកទេស
ប៉ុន្តែដល់ឥឡូវនេះ កេបានទៅបណ្ដុះបណ្ដាលវិជ្ជាជីវះ ហើយមានការងារធ្វើស្ថិរភាពទៀតផង។”
តាមគណៈកម្មាធិការជនជាតិខេត្តSoc Trang ថា៖ដោយបានអុវត្តល្អកម្មវិធីគោល
ដៅជាតិអំពីការងារកាត់បន្ថយភាពក្រីក្រនេះ គិតជាមធ្យម ក្នុងមួយឆ្នាំ ខេត្ត Soc Trang
បានជួយឧបត្ថម្ភគ្រួសារជាងពីរពាន់គ្រួរួចផុតពីភាពក្រីក្រ កសាងជីវភាពរស់នៅនិរន្តរភាព។
មិត្ត សុភក្តិនិងមិត្តអ្នកស្ដាប់ជាទីមេត្រី សង្ឃឹមថាមិត្តពេញចិត្តជាមួយពត័
មានពោលខាងលើ។ រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជា
ភាសាខ្មែរកាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។នាទីប្រអប់សំបុត្រ
មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕