គំនូរអង្ករសិល្បៈ

(VOVWORLD) -ជាឃ្លាំងមួយនៃខឿនអរិយធម៌ស្រូវទឹក បានជាគ្រាប់អង្ករមានភាពស្និទ្ធិស្នាលជាមួយប្រជាជនវៀតណាមគ្រប់រូប។ កាលពីបុរមបុរាណមក គ្រាប់អង្ករគឺជាគ្រឿងផ្សំនៃម្ហូបអាហារប្រជាជាតិជាច្រើនមុខ។ នាសព្វថ្ងៃនេះ គ្រាប់អង្ករបានក្លាយទៅជាប្រភពគំនិតច្នៃប្រឌិត ដើម្បីបង្កើតឡើងគំនូរអង្ករដ៏វិសេសវិលាសរបស់លិប្បករ។
គំនូរអង្ករសិល្បៈ - ảnh 1គំនូរអង្ករវៀតណាម 

គំនូរអង្ករគឺជាប្រភេទគំនូសិល្បៈដ៏ពិសេសដោយឡែក និងសាមញ្ញ ដែលត្រូវបានសិប្បករឆ្នើមៗរចនាពីគ្រាប់អង្ករ ដើម្បីបង្កើតគំនូរអង្ករស្រស់ស្អាតដូចជា គំនូររូបមនុស្ស គំនូស្ថាបត្យកម្ម គំនូររូបភាព ដែលពោរពេញទៅដោយអត្ថសញ្ញាណស្រុកកំណើត និងមនុស្សវៀតណាម។

គំនូរអង្ករសិល្បៈនីមួយៗគឺជាស្នាដៃដែលកើតចេញពីការច្នៃប្រឌិតរបស់ សិប្បករ ពីការជ្រើសរើសធាតុផ្សំ ប្រើគ្រាប់អង្ករមានជ្រលក់ពណ៌ផ្សេងៗគ្នាទៅបិទតំរៀបម្ដងមួយគ្រាប់ៗរហូតដល់ចេញទៅជារូបរាង។ និយាយអំពីវិធីធ្វើគំនូរអង្ករសិល្បៈនេះ សិប្បករ Duong Huu Cuong ម្ចាស់ហាងគំនូរអង្ករ Ngoc Linh នៅទីក្រុងហូជីមិញបានចែករំលែកថា៖

“វិធីធ្វើគំនូរអង្ករមិនសូវពិបាកប៉ុន្មានទេ ប៉ុន្តែដើម្បីធ្វើគំនូរអង្ករដ៏ស្រស់ស្អាតគឺទាមទាឲ្យសិប្បករត្រូវមានចំណង់ចំណូលចិត្ត និងមនោសញ្ចេតនារបស់ខ្លួនចំពោះផ្ទាំងគំនូរ។ ដើម្បីធ្វើគំនូរអង្ករនីមួយៗគឺត្រូវចំណាយពេលវេលាពី ៣ ថ្ងៃ ដល់ ១ ខែ។ ទន្ទឹមនឹងនេះ គំនូរអង្ករអាចប្រើប្រាស់បានក្នុងរយៈពេល ១០ ឆ្នាំផងដែរ”។

គំនូរអង្ករសិល្បៈ - ảnh 2 គំនូរអង្ករវៀតណាម 

តាមរយៈគំនូរអង្ករនីមួយៗ អតិថិជនអាចឃើញភាពស្រស់ស្អាត តាំងពីគ្រាទស្សនាដំបូង។ គំនូរអង្ករមិនត្រឹមតែជួយតុបតែងលំអផ្ទះសម្បែងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពសាមញ្ញ និងរួសរាយរាក់ទាក់របស់ម្ចាស់ផ្ទះទៀតផង។ លោកស្រី Yen Trang អតិថិជនមួយរូបមកពីខេត្ត Ninh Binh បានចែករំលែកថា៖

"នាងខ្ញុំស្រឡាញ់គំនូរអង្ករវៀតណាមណាស់ ព្រោះ ថាវាមិនត្រឹមតែ មានភាពវិសេសវិសាលអំពីវត្ថុធាតុដើមប៉ុណ្ណោះទេ ថែមទាំងវិធីធ្វើទៀតផង។ នាងខ្ញុំពិតជាកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់សិប្បករណាស់។ តាមរយៈសេចក្ដីស្នេហាស្រុកកំណើត និងប្រទេសជាតិនោះ សិប្បករបានបង្កើតឡើងស្នាដៃអំពីទឹកដីដ៏ពិសិដ្ឋ និងថ្លៃថ្លាទៀតផង។

គំនូរអង្ករសិល្បៈ - ảnh 3គំនូរអង្ករវៀតណាមទាក់ទាញចាប់ណាប់អារម្មណ៍របស់ទស្សនិកជន

ទោះបីជាត្រូវប្រកួតប្រជែងជាមួយគំនូរសិល្បៈជាច្រើនប្រភេទដទៃទៀតក៏ដោយ ប៉ុន្តែគំនូរអង្ករវៀតណាមនៅតែបញ្ជាក់នូវតម្លៃដ៏ពិសេសដោយឡែករបស់ខ្លួនផងដែរ។

លោកអ្នកនាងជាទីមេត្រី!

សង្ឃឹមថា លោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ