Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស នៃ វិទ្យុសំលេង
វៀតណាម ទទួលបាន សំបុត្រ នឹងទូរស័ព្ទចំនួន១៧១របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន៣៤លើសកលលោក។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រពីមិត្ត៖ ម៉ក់ងយ តិចសំណាង មាសវណ្ណថា កែវ ពេជ្រនិមល… នៅកម្ពុជា។ សូមអរគុណអស់
លោក អ្នកនាងដែលបានផ្ញើសំបុត្រ និងហៅទូរស័ព្ទដល់កម្មវិធីយើងខ្ញុំ។
លោកអ្នកនាងជាទីមេត្រី!
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះ តាមសំណូមពររបស់មិត្ត កែវ ពេជ្រ
និមល យើងខ្ញុំសូមឧទ្ទេសនាមអំពី៖ គំរោងការណ៍មេអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់ត្រីកោណ
អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ ២០២០។ សូមអញ្ចើញលោកអ្នកនាងតាម
ដានស្តាប់៖
|
យុវជននៃបណ្ដាខេត្តនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(http://www.vnu.edu.vn) |
មិត្ត កែវ ពេជ្រនិមល និងលោកអ្នកនាងជាទីមេត្រី!
តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំង៣កម្ពុជា-ឡាវ-វៀតណាម តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម រួមមានបណ្ដាខេត្ត៖ Kontum, Daklak, Dak Nong, និង
Binh Phuoc របស់វៀតណាម Attapu , Champaxac , Sekong របស់លាវ និងរតនគីរី ស្ទឹង ត្រែង មណ្ឌលគីរី របស់កម្ពុជា។
ក្នុងសន្និសីទ លើកទី ៤ នៃគណះកម្មាធិការកិច្ចការបរទេស រដ្ឋសភានៃប្រទេស
ទាំង៣ កម្ពុជា ឡាវ និងវៀតណាម អំពី៖ តួនាទី របស់រដ្ឋសភាក្នុងការជួយឧបត្ថម្ភតំបន់
ត្រីកោណអភិវឌ្ឍន៍ ដែលត្រូវបានរៀបចំឡើង នៅខេត្ត Nghe An (ភាគកណ្ដាលវៀត
ណាម) ក្នុងខែសីហា កន្លងទៅ បណ្ដាដំណាងបានពិភាក្សាអំពីរបាយការណ៍នៃគណះ កម្មាធិការសម្របសម្រួលរួមអំពី តំបន់ត្រីកោណអភិវឌ្ឍន៍ និងសភាពការណ៍ សហប្រ
តិ បត្តិការរវាងគណកម្មាធិការ កិច្ចការបរទេស រដ្ឋសភានៃប្រទេសទាំង៣ ឡាវ-កម្ពុជា-វៀតណាម ក្នុងទំនាក់ទំនងទ្វេភាគី និង ពហុភាគី។
|
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែន( internet) |
ស្ដីអំពីតួនាទីរបស់ តំបន់ត្រីកោណអភិវឌ្ឍន៍ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែនបានអះអាងថា៖
“ គោលដៅរួមធំបំផុតរបស់ឡាវ វៀតណាម និងកម្ពុជាគឺកសាង តំបន់ត្រីកោណ អភិវឌ្ឍន៍ នេះ។ ដូច្នេះ អាចនិយាយថា៖នេះគឺជារបត់អភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិពី
ទិស ឦសាន និងនេះក៏ត្រូវបានចាត់ទុកជា៖”តំបន់កន្ទុយនាគ”។ តំបន់នេះដ៏សែនសំ
ខាន់ ពីព្រោះ នៅទីនេះ អាចអភិវឌ្ឍន៍ កសិកម្ម - ឧស្សាហកម្ម រ៉ែនិងពិសេសគឺ អាចក
សាង វារីអគ្គីសនីដើម្បីផ្គត់ផ្គង់អោយតំបន់ផ្សេងៗ។ តំបន់នេះនឹងរួមចំណែកលុបបំបាត់ ចោលគម្លាតអភិវឌ្ឍន៍រវាងទីក្រុង និងជនបទ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន
ផងដែរ។”
ដោយទៅលើ ការមូលមតិជាឯកឆ័ន្ទរបស់ប្រទេសទាំង ៣ អំពីគោលដៅកំណើន៖
គឺដល់ឆ្នាំ២០២០ ល្បឿនកំណើននៅតំបន់ត្រីកោណអភិវឌ្ឍន៍ គ្រោងទទួលបាន១០-
១១% /ឆ្នាំ។ GDP មធ្យមគិតតាមមនុស្សម្នាក់ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កើនពី៨៣៨ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១០ ឡើងដល់១៣០០ដុល្លារអាមេរិកឆ្នាំ២០១៥និង២០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០។
តំបន់ត្រីកោណអភិវឌ្ឍន៍ ក៏បានដាក់ចេញគោលដៅអភិវឌ្ឍន៍ ពាណិជ្ជកម្ម ការ
ផ្លាស់ប្តូរទំនិញ ស្ថិរភាពទីផ្សារនិងតំលៃ បង្កលក្ខណះអភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម សហប្រតិបត្តិការពន្លឿនពាណិជ្ជកម្ម តាមរយះការរៀបចំផ្សារណាត់ តាំង ពិព័រណ៍ ទំនិញរបស់តំបន់និមួយៗក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ផ្តល់អាទិភាពក្នុងការអភិ
វឌ្ឍន៍ ផ្នែកឧស្សាហកម្ម កែច្នៃកសិផល រុក្ខផល ជំរុញការកែច្នៃកាហ្វេ កៅស៊ូ ស្វាយ
ច័ន្ទី…។ល។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ សិប្បកម្ម
តូច ឧស្សាហកម្ម ភូមិរបរប្រពៃណី អភិវឌ្ឍន៍ឧស្សាហកម្មវារីអគ្គីសនី…ជាដើម។
គោលនយោបាយអនុគ្រោះចំពោះការវិនិយោគផ្ទាល់ពីបរទេស ចំពោះប្រទេស
និមួយៗក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវផ្អែកទៅលើ ស្មារតីសហប្រតិបត្តិការ មិត្ត ភាព បង្កបរិយាកាសងាយស្រួលអោយវិនិយោគិនទាំងឡាយ ទាំងក្នុងការបំពេញ
បែបបទ និងអនុវត្តរាល់គំរោងការណ៍ FDI របស់កម្ពុជា - ឡាវ និងវៀតណាម ចូល ប្រទេសនិមួយៗ ក្នុងតំបន់នេះ។ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ គោលនយោបាយអនុគ្រោះជាច្រើន ត្រូវបានអនុវត្តដូចជា៖វៀតណាម កំពុងអនុវត្ត គោលនយោបាយ អនុគ្រោះកាត់បន្ថយពន្ធនាំចូលត្រឹម ០% ចំពោះមុខ ទំនិញ ចំនួន ៤០របស់កម្ពុជា…ជាដើម។
មិត្ត កែវ ពេជ្រនិមល និងលោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តចំពោះព័ត៍មានខាងលើ។នាទីប្រអប់សំបុត្រមិត្តអ្នក
ស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ រាល់សំបុត្រនិងការរួមមតិសូមផ្ញើ៖កម្ម
វិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម
លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕