គូលែន Thanh Ha - មោទនភាពរបស់ប្រជាពលរដ្ឋខេត្ត Hai Duong

(VOVworld) - នាសបា្តហ៏កន្លងទៅក្នុងចំណោមសំបុត្រទាំង១៨១ដែលបានផ្ញើរ
មកកាណាល់ផ្សាយជាភាសារបរទេសនៃវិទ្យុសំលេងវៀតណាមពីគ្រប់ទិសទីលើ
ពិភពលោក កម្មវិធីផ្សាយជាភាសារខ្មែរទទួលបានសំបុត្រចំនួន​​២ពីមិត្តអ្នកស្ដាប់
កម្ពុជា​។សូមអរគុណបណ្តាប្រិយមិត្តអ្នកស្តាប់ ដែលបានផ្ញើរសំបុត្រមកកម្មវិធី។
ក្នុងសំបុត្ររបស់ខ្លួន មិត្ត ហែម មាលី ដែលកំពុងរស់នៅនិងធ្វើការនៅទីក្រុង
ហូជីមិញ បានសំណេះសំណាលថា៖ ខ្ញុំដឹងថា ឥឡូវនេះកំពុងជារដូវគូលែននៅ
វៀតណាម។ខ្ញុំមានឧកាសញ៉ាំគូលែនថៀវវៀតណាមហើយនិងចូលចិត្តណាស់។
 វាមានរស់ជាតិផ្អែម ទន់ និងក្រអូបខុសពីប្រភេទគូលែនផ្សេងៗទៀត។តើកម្មវិធី
អាចផ្ដល់បន្ថែមនូវព័ត៌មានអំពីផ្លែនេះសំរាប់ខ្ញុំបានទេ? តាម សំណូមពររបស់មិត្ត
 ហែម មាលី ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាម
ជាមួយលោកអ្នកនាងអំពីគូលែនថៀវ Thanh Ha ជា មោទនភាពរបស់ប្រជាពលរដ្ឋ
ខេត្ត Hai Duong​ ភាគខាងជើងវៀតណាម។
គូលែន Thanh Ha - មោទនភាពរបស់ប្រជាពលរដ្ឋខេត្ត Hai Duong - ảnh 1
គូលែន Thanh Ha មានសម្បុរស្អាត សម្បកស្តើង សាច់ក្រាស់ និងគ្រាប់តូច។រីឯរស់ជាតិ
គឺផ្អែមនិងក្រអូប

តាំងពីយូរណាស់មកហើយ តំបន់ដី Thanh Ha ជាតំបន់ដីល្បាប់ដ៏មានជីជាតិ
ត្រូវបានពូនជ្រុំដោយទន្លេជារៀងរាល់ឆ្នាំ។ជិត២០០ឆ្នាំមុននេះ ដើមគូលែនដំបូង
ត្រូវ បានយកមកដាំនៅទីនេះ។ដោយធម្មជាតិអំណោយផល ផ្លែគូលែនបានក្លាយ
ទៅជាប្រភេទផ្លែឈើដ៏ល្បីល្បាញនៃតំបន់នេះ។លោក Nguyen Hung Ton ម្ចាស់
ហាងលក់ផ្លែឈើមួយនៅទីក្រុងហាណូយ បានឲ្យដឹងថា ចាប់តាំងពីពេលបើក
ហាងលក់ផ្លែឈើមុននេះ៥ឆ្នាំមក លោកតែងតែនាំផ្លែគូលែនពីស្រុក Thanh Ha មក
ដាក់លក់នៅហាងរបស់ខ្លួន៖
“នៅវៀតណាម មានប្រភេទគូលែនថៀវជាច្រើនដូចជាគូលែនថៀវ Luc Ngan
 នៅខេត្ត Bac Giang និងគូលែនថៀវ Thanh Ha នៅខេត្ត Hai Duong។ប៉ុន្តែតាមខ្ញុំថា
គូលែន Thanh Ha មានគុណភាពល្អជាងគេ។ទីមួយគឺដោយសារសម្បុរស្អាត
សម្បកស្តើង សាច់ក្រាស់ គ្រាប់តូចហើយពិសេសគឺកម្រមានដង្កូវ”។
ផ្ទៃដីដាំដើមឈើហូបផ្លែនៅទូទាំងខេត្ត Hai Duong មានចំនួន២១ពាន់ហិចតា
ដោយមានប្រៀប ខ្លាំងគឺដើមគូលែន ដើមត្របែក និងដើមទៀប។ក្នុងនោះផ្ទៃដីដាំ
ដើមគូលែនស្រូប យក៥០%ផ្ទៃដីសរុប ដែលភាគច្រើនប្រមូលផ្ដុំនៅស្រុក Thanh
Ha។ចាប់តាំងពីពេល អនុវត្តន៍រូបសណ្ឋានដាំគូលែនសុវត្ថិភាពតាមបទដ្ឋាន
VietGAP កាលពីឆ្នាំ ២០១២មក តម្រូវការផ្លែគូលែន Thanh Ha កាន់តែបើកទូលាយ
ពីមួយថ្ងៃទៅ មួយថ្ងៃ។ជារៀងរាល់ឆ្នាំ មាន២៥%នៃបិរមាណគូលែន Thanh Ha ត្រូវ
បាននាំ ចេញទៅប្រទេសចិន ១០%ត្រូវបានលក់ក្នុងផ្សារទំនើបនៅទូទាំងប្រទេស
ហើយ៥%ត្រូវបាននាំចេញទៅកាន់ទីផ្សារមានបទដ្ឋានខ្ពស់ដូចជាអាមេរិក អូស្ត្រាលី
 អឺរ៉ុប ជប៉ុនជាដើម។លោក Nguyen Duc Nhan ប្រធានក្រុមដាំគូលែននាំចេញនៅ
ស្រុក Thanh Ha បានឲ្យដឹងថា៖
“មុននេះ យើងខ្ញុំដាំគូលែនតាមទំលាប់ចាស់ អ្នកណាចង់ធ្វើយ៉ាងម៉េចគឺធ្វើ។
ប៉ុន្តែ បច្ចុប្បន្ននេះ យើងធ្វើតាមដំណើរការ VietGAP ដោយយល់ស្របគ្នាថា លែង
ប្រើប្រាស់ថ្នាំគីមីដើម្បីធានាអនាម័យសុវត្ថិភាពស្បៀងអាហារ លើកកំពស់គុណ
ភាពរបស់ផ្លែគូលែន។យើងខ្ញុំប្ដេជ្ញាចិត្តអប់រំប្រជាកសិករអនុវត្តន៍ប្រការនេះឲ្យ
បាន”។
គូលែន Thanh Ha - មោទនភាពរបស់ប្រជាពលរដ្ឋខេត្ត Hai Duong - ảnh 2
ពាណិជ្ជសញ្ញាគូលែន Thanh Ha ត្រូវបានប្រជាពលរដ្ឋចូលចិត្តយ៉ាងខ្លាំង

ផ្លែគូលែនបានក្លាយទៅជាប្រៀបខ្លាំងមួយនៃតំបន់ដី Thanh Ha ដោយនាំមកនូវ
ប្រភពចំណូលសំខាន់សំរាប់ប្រជាពលរដ្ឋនៅទីនេះ។ក្នុងរដូវគូលែនឆ្នាំ២០១៦នេះ
 ប្រសិនបើគិតតាមតំលៃ១ហ្មឺន៩ពាន់ដុងក្នុង១គីឡូនោះ គឺអ្នកដាំគូលែននៅស្រុក
Thanh Ha បង្កើតបានចំណូលសរុបប្រមាណ២៣០ពាន់លានដុង។ក្នុងនោះមាន
គ្រួសារជាច្រើនទទួលបានចំណូលជាង១រយលានដុង។ពាណិជ្ជសញ្ញាគូលែន
Thanh Ha ត្រូវបានស្គាល់ទាំងក្នុងនិងក្រៅប្រទេស។ក្នុងឆ្នាំ២០១៤ គូលែន Thanh
Haទទួលបានកិត្តិនាមជា “អាហារពិសេសបីភូមិភាគ” ហើយ ស្ថិតក្នុងចំណោម
១០ “ផលិតផលមានកិត្យានុភាពនិងគុណភាពល្អបំផុត”។រីឯក្នុងឆ្នាំ២០១៥ ទទួល
បានកិត្តិនាមជា ពាណិជ្ជសញ្ញាមាស និង Logo – Slogan គួរឲ្យចាប់ អារម្មណ៍។
លោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្ត
ជាមួយព័ត៌មានពោលខាង លើ។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យ
ដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង
វៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។លោកអ្នកនាងក៏អាចផ្ញើរយោបល់ឬស្ដាប់នាទីនេះ
ឡើងវិញនៅលើគេហទំព័រ vovworld.vn ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ