ចលនាកសាងជនបទថ្មីនៅភូមិ ឃុំមួយចំនួនដែលមាន​ជនរួមជាតិជាជនជាតិខ្មែរណាមបូរស់នៅ

លោកអ្នកនាងជាទីមេត្រី! 

         ក្នុងនាទីប្រអប់សំបុត្រមិតអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្ត​វស្សា  ក៏ដូចជាមិត្តអ្នកស្ដាប់ផ្សេងៗ យើងខ្ញុំនឹងឧទ្ទេសនាមជាមួយអស់​លោកអ្នកនាង អំពី ចលនាកសាងជនបទថ្មី នៅភូមិ ឃុំមួយចំនួនដែលមាន​ជនរួមជាតិជាជនជាតិខ្មែរ ណាមបូរស់នៅជាច្រើនកុះករ។​

ចលនាកសាងជនបទថ្មីនៅភូមិ ឃុំមួយចំនួនដែលមាន​ជនរួមជាតិជាជនជាតិខ្មែរណាមបូរស់នៅ  - ảnh 1
ជីវភាពរស់នៅរបស់ជនរួមជាតិ​ខ្មែរណាមបូក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី

          ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ របស់ជនរួមជាតិ​ខ្មែរណាមបូយើងខ្ញុំមាន​ឱកាសវិល​ត្រ
ឡប់ មកឃុំក្រីក្រ Ba Trinh ស្រុក Ke Sach ខេត្ត Soc Trang (ភាគខាងត្បូងវៀតណាម)។ នេះគឺជាឃុំមួយក្នុងចំណោមឃុំត្រូវបានជ្រើសរើស ធ្វើជាគំរូរអំពីការកសាងជនបទថ្មី។
  ភូមិទី៤ ​មានទេសភាពដ៏ស្រស់ត្រកាលរបស់បណ្ដាចំការ​ដើមឈើហូបបន្លែ​នៅអម
សង្ខាង ផ្លូវដែលទើបនឹងបានចាក់បេតុង។ មើលទៅឆ្ងាយៗ នោះគឺបណ្ដាចំការបន្លែរ​ បឹងត្រី និងវាលស្រែស្រូវល្វឹងល្វើយជិតមកដល់ថ្ងៃ​ប្រមូល​ផល​។ ហើយជួនកាល​នឹង
ឃើញធំក្លិន​ក្រអូ​បរបស់ផ្លែធុរេនទៀតផង។ លោកស្រី Thach Thanh Phuong ជាអ្នក
ភូមិ១នាក់​បានអោយដឹងថា៖​ ឥឡូវនេះ​ការធ្វើស្រែមានភាពងាយស្រួលណាស់ ​មានទឹកធ្វើស្រែពេញមួយឆ្នាំ ធារាសាស្ត្រដ៏ល្អ អគ្គីសនីបានមកដល់គ្រប់គ្រួសារ
 កូនចៅសុទ្ធតែបានទៅរៀនសូត្រ៖

          “ ក្នុងឆ្នាំកន្លងទៅ តំបន់ជួបប្រទះនឹង​ការលំបាក​ច្រើន​ ក្នុងការអភិវឌ្ឍន៍សេដ្ឋ​កិច្ច​ ប៉ុន្តែ ដោយមានការជួយឧបត្ថម្ភពីបក្ស រដ្ឋ សំរាប់តំបន់ជនរួមជាតិជាជនជាតិភាគតិច
 ដូចជា៖ កសាងផ្ទះសម្បែង ជួយឧបត្ថម្ភក្នុងការផលិត​កម្ម​…។ល។ ដូច្នេះ ក្នុងឆ្នាំកន្លង
ទៅ​ ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ​ណាមបូបានមានការរីកចំរើនជាច្រើន។”

ចលនាកសាងជនបទថ្មីនៅភូមិ ឃុំមួយចំនួនដែលមាន​ជនរួមជាតិជាជនជាតិខ្មែរណាមបូរស់នៅ  - ảnh 2
ជីវភាពរស់នៅរបស់ជនរួមជាតិ​ខ្មែរណាមបូក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី

          តាមរបាយការណ៍ថា៖ នាបច្ចុប្បន្ន ឃុំ Ba Trinh សម្រេចបានបទដ្ឋាន​ចំនួន១១​ អំពីការកសាងជនបទថ្មីហើយ ខំប្រឹងប្រែងដល់ឆ្នាំ ​២០១៥​ ​នឹង​សម្រេចបទដ្ឋានទាំង
១៩​។

          រួមជាមួយឃុំBa Trinh ឃុំ Truong Khanh ស្រុក​Long Phu  ក៏បាន​ខេត្តSoc Trang ជ្រើសរើសជាគំរូរអំពីការកសាងកម្មវិធីនេះដែរ។ ​នេះគឺជា​ឃុំ​មានជនរួមជាតិ​ខ្មែរចំនួន​៥៣%កំពុងរស់នៅ។ ជាឃុំកសិ​កម្ម​មួយ បានជារដ្ឋអំណាចតំបន់បានយកចិត្តទុក
ដាក់​ជាច្រើន ​ដល់ការងារ​៖​ ធារាសាស្ត្រ រចនាសម្ព័ន្ធពលករ របៀបផលិតកម្ម…។ល។ ដើម្បីអនុវត្តកម្មវិធីប្រកបដោយប្រសិទ្ធិភាពនោះ ឃុំបានរួមសហការជាមួយស្ថាប័ន
ផ្សេងៗ បង្កើតថ្នាក់ហ្វឹកហ្វឺន​ផ្ទេរប្តូរវិទ្យាសាស្ត្រ ​បច្ចេកទេសក្នុងផលិតកម្ម កសាងវាល
ស្រែធំ។ នាបច្ចុប្បន្ន ឃុំកសាងបានក្រុមសហករណ៍ និងក្រុមផលិតកម្មនានា តាមទិស
ទំនើប​ភាវូបនីយកម្មកសិកម្ម ជនបទ។ បងចិន្តា នៅឃុំ Truong Khanh អោយ​ដឹងថា៖

          “ នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជន បានមានការអភិវឌ្ឍន៍ជា​ច្រើន។ដោយសារប្រជាជនបានចេះបច្ចេកវិទ្យា និងរបៀបផលិតកម្ម។ ​ឧទាហរណ៍៖ធ្វើស្រូវ​ គេចេះគិតគូរអំពីពូជនិងរដូវកាល។ ទន្ទឹមនឹងនោះ សមគមកសិករយើងខ្ញុំក៏​បាន​រៀបចំគំរោងការណ៍​នានាក្នុងឆ្នាំនិមួយៗ ដើម្បីកំណត់​ទិសដៅអភិវឌ្ឍន៍សំរាប់ប្រ
ជាជន ដូចជា៖ការចិញ្ចឹមមាន់ គោ ក្របី…។ល។ ដើម្បីប្រជាជនមានចំណេញច្រើន
ជាង​ លើកស្ទួយជីវភាពរស់នៅ។”

          ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សេចក្ដីសប្បាយរីករាយរបស់ជនរួមជាតិជា​ជន​ជាតិខ្មែរនៅខេត្ត Soc Trang ត្រូវបានកើនឡើង​ជាច្រើន ដោយសំណង់​ផលប្រយោជន៍​សង្គមជាច្រើនត្រូវបានសម្រេចរួចរាល់។ សំណង់ទាំងនេះនឹងជួយ​ឧបត្ថម្ភជនរួមជាតិ
ខ្មែរ​ អភិវឌ្ឍន៍ផលិតកម្ម ផ្ទេរប្តូររចនាសម្ព័ន្ធខឿន​សេដ្ឋកិច្ចកសិកម្ម រួមចំណែកកាត់
បន្ថយ​ភាពក្រីក្រ កសាងភូមិ ឃុំកាន់តែ​សម្បូរធូធារ រីកចំរើនជាងទៀត។

          មិត្តវស្សានិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

          សង្ឃឹមថាមិត្តនានានឹងពេញចិត្តជាមួយព័ត៍មានពោលខាងលើនេះ​។ ​

យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានសំបុត្រ និងការររួមមតិរបស់បណ្ដាមិត្ត។ ​ សូម​ផ្ញើរមកកម្មវិធីជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម កាណាល់​ផ្សាយជា​ភា​សាបរ​
ទេសលេខ 45Ba Trieu ហាណូយរ​ឬ Email: vov5khmer@yahoo.com.vn។​កម្មវិធីផ្សា​យជាភាសាខ្មែររបស់យើង​ខ្ញុំសូមចប់តែប៉ុណ្ណោះ​។ លោកអ្នកនាងអាចស្ដាប់កម្មវិធី
នេះឡើង​វិញនៅគេហទំព័រ៖ http://vovworld.vn/​. សូមគរពជំរាបលា  និងជួបជាមួយ អស់លោកអ្នកនាងក្នុងកម្មវិធីនេះ ក្នុងសប្ដាហ៍ជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ