ឆ្លើយសំណួរេបស់មិត្តអ្នកស្តាប់
PHUONG LIEN -  
(VOV WORLD) /  
(VOVworld) – លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ email និងទូរស័ព្ទចំនួន
២៣៩ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤១ លើពិភពលោក។ ក្នុងនាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសាខ្មែរនឹងឆ្លើយសំណួរមួយចំនួន
របស់មិត្តអ្នកស្តាប់។
|
វិថី Dinh Le ពោពេញទៅដោយហាងសៀវភៅ។ (Image: VOV) |
ក្នុង email ផ្ញើរមកកម្មវិធីផ្សាយជាភាសាខ្មែរ មិត្ត រតនា និស្សិតកម្ពុជានៅ មហាវិទ្យាល័យពហុវិទ្យាទីក្រុងហាណូយ (វៀតណាម) បានសរសេរថា៖ “បើទោះបី មកសីក្សារៀនសូត្រនៅវៀតណាមបាន ១ ឆ្នាំក្តី ប៉ុន្តែ មិនទាន់ដឹងច្រើនអំពីហាង សៀវភៅនៅទីក្រុងហាណូយឡើយ។ កម្មវិធីអាចឧទ្ទេសនាមជាមួយខ្ញុំអំពីទីកន្លែង
លក់ភៀវភៅគួរឲ្យទុកចិត្តនៅទីក្រុងដែរឬទេ? ខ្ញុំសូមអសគុណជាច្រើន។” មិត្ត
រតនា ជាទីមេត្រី! ការអានសៀវភៅមិនត្រឹមតែនាំមកនូវចំណះដឹងសំរាប់ មនុស្ស
ប៉ុណ្ណោះទេ ថែមទាំងជាទម្លាប់ល្អប្រសើនិងមានផលប្រយោជន៍ទៀតផង។ នា
សព្វថ្ងៃ មានមធ្យោបាយអេឡិកត្រូនិកទំនើបសំរាប់ការអានសៀវភៅ ដូចជា iPad
ឬ Kindle ប៉ុន្តែ មនុស្សនៅរក្សាទម្លាប់អានសៀវភៅតាមបំបែបប្រពៃណី។ ប្រសិនបើ
ដើលេងនៅទីក្រុងហាណូយមិត្តអាចឃើញថា៖ មានហាងសៀវភៅជាច្រើនដែល
ស្ថិតតាមបណ្តោយវិថី Ba Trieu ឬ វិថី Lang ជាដើម។ ប៉ុន្តែ “ឋានសួគ៌ភៀវភៅ” នៅទីក្រុងហាណូយគឺជា វិថី Dinh Le។ តភ្ជាប់វិថី Ngo Quyen ជាមួយវិថី Dinh Tien
Hoang នៅខ័ណ្ឌ Hoan Kiem វិថី Dinh Le ពោពេញទៅដោយហាងសៀវភៅ។ លោក
ស្រី Huong អ្នកម្ចាស់ហាងសៀវ ភៅមួយនៅវិថី Dinh Le បានចែករំលែកថា៖
“ខ្ញុំលក់សៀវភៅនៅទីនេះបាន ១៥ ឆ្នាំហើយ។ ខ្ញុំ មានឱកាសជួបសំណះសំណាល ជាមួយអតិថិជនគ្រប់ប្រភេទ ចាស់ក៏មាន ក្មេងក៏មាន ដែលសុទ្ធតែស្រឡាញ់អាន
សៀវភៅ។ ខ្ញុំឃើញថា៖ ជនវ័យក្មេងនាបច្ចុប្បន្នចូលចិត្តអានសៀវភៅអំពីវិស័យ
ជាច្រើនណាស់។ គេមាននិន្នាការអានសៀវភៅតាមការជ្រើសរើស។”
មិត្ត រតនា ជាទីមេត្រី! ប្រសិនបើ មិត្តចូលចិត្តអំណានរកឃើញសៀវភៅបុរាណ មិត្ត អាចមកទស្សនានៅហាងសៀវភៅនៅលេខ ១៨០ លើវិថី Ba Trieu ទីក្រុងហាណូយ។
នៅទីនេះ មិត្តអាចរកឃើញបណ្ដាសៀវភៅបុរាណនិងកម្រ។ ក្នុងករណី មិត្តចង់ស្វែង រកសៀវភៅជំនាញដូចជា សៀវភៅជាភាសាបរទេស បច្ចេកទេស ។ល។ មិត្តអាចទៅ ទិញនៅបណ្ដាហាងសៀវភៅជុំវិញសកលវិទ្យាល័យនានា។ យើងខ្ញុំសង្ឃឹមថា៖ មិត្តនឹង ជ្រើសរើសហាងសៀវភៅគួរឲ្យស្រាឡាញ់របស់ខ្លួនបានយ៉ាងឆាប់ៗ។
|
ស្ពានថ្មីបំផុតគឺស្ពានខ្សែរកាបទំនើប Nhat Tan ដែលបានដាក់ឲ្យដំណើរការ នាថ្ងៃទី ៤ មករា ឆ្នាំ ២០១៥ ដោយមានប្រវែង ៣,៩ គីឡូម៉ែត្រ។ (Image: VOV) |
ក្នុងសំបុត្រផ្ញើរមកកម្មវិធី មិត្ត គឹម តារា នៅរាជធានី ភ្នំពេញ កម្ពុជា បានសួរថា៖ “មានស្ពានប៉ុន្មានឆ្លងកាត់ទន្លេ Hong នៅរដ្ឋធានីហាណូយ?”។ មិត្ត តារា ជាទីមេត្រី! ស្ពានទាំងអស់ចំនួន ៧ គ្រឿង ដែលឆ្លងកាត់ទន្លេ Hong នៅទីក្រុងហាណូយ។ ក្នុងនោះ ស្ពានបុរាណ បំផុតគឺស្ពាន Long Bien ដែលត្រូវបានកសាងនាឆ្នាំ ១៨៩៨ តភ្ជាប់ខ័ណ្ឌ
Hoan Kiem និងខ័ណ្ឌ Long Bien។ ស្ពានថ្មីបំផុតគឺស្ពានខ្សែរកាបទំនើប Nhat Tan ដែលបានដាក់ឲ្យដំណើរការ នាថ្ងៃទី ៤ មករា ឆ្នាំ ២០១៥ ដោយមានប្រវែង ៣,៩
គីឡូម៉ែត្រ។ រួមគ្នាជាមួយផ្លូវហាយវៃ Nhat Tan – Noi Bai ស្ពាន Nhat Tan បានបង្កើត
ខ្សែផ្លូវហាយវៃទំនើបនៅទីក្រុងហាណូយដែលកាត់បន្ថយពេលវេលាធ្វើដំណើរពី
ព្រលានយន្តហោះ Noi Bai ដល់ទីក្រុងហាណូយ។ បណ្ដាស្ពានផ្សេងៗទៀតគឺ៖
ស្ពាន Chuong Duong ស្ពាន Vinh Tuy ស្ពាន Thanh Tri ជាដើម។ មិត្ត តារា ជាទីមេត្រី!
សង្ឃឹមថា៖ មិត្តនឹងទៅទស្សនានៅទីក្រុងហាណូយដើម្បីគុយគន់បណ្ដាស្ពាននេះ!
|
“នំអន្សមនិងនំ day គឺជាប្រភេទនំប្រពៃណីចំនួន ២ ក្នុងបុណ្យតេតរបស់ប្រជាជាតិវៀតណាម។” (Image: meohay.com) |
ជាទីបញ្ចប់ យើញខ្ញុំសូមផ្ញើរមកមិត្តអ្នកស្តាប់ចម្លើយនៃសំណួរនាខែមករាឆ្នាំ ២០១៥៖ “នំអន្សមនិងនំ day គឺជាប្រភេទនំប្រពៃណីចំនួន ២ ក្នុងបុណ្យតេតរបស់ប្រជាជាតិ
វៀតណាម។” រាល់ចំលើយសំបុត្រ email សូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជា
ភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី
Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ Email÷vov5khmer@yahoo.com.vn។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
PHUONG LIEN
-VOV WORLD