ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៦២ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ផ្នែកទេសចរណ៍ទីក្រុងហាណូយមានគោលការណ៍ជួយឧបត្ថម្ភមគ្គុទេសក៍ទេសចរណ៍ ដែលរងការលំបាក

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាអំពីស្ថានការណ៍ជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ រតនាហួរ និស្សិតកម្ពុជាម្នាក់នៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិបានចែករំលែកថា “ ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលដ៏ធំធេងដល់ជីវភាពរស់នៅ និងសកម្មភាពប្រចាំថ្ងៃរបស់សនិស្សិតភាគច្រើន ជាពិសេសគឺនិស្សិតបរទេស ដោយសារបញ្ហាភាសា។ ទោះយ៉ាងណាក៏ដោយ សាលាតែងតែផ្ដោតការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងថែទាំដល់និស្សិតបរទេស ដូច្នេះហើយ យើងខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពនិងនឹងនរចិត្តជាង”។ ចំណែក មិត្តអ្នកស្ដាប់ គង់សាវិន និស្សិតកម្ពុជានៅសាកលវិទ្យាល័យធារាសាស្ត្របានសម្តែងថា៖ “ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅទាំងវៀតណាម និងពិភពលោកនោះ សាលាតែងតែជួយឧបត្ថម្ភនិស្សិតកម្ពុជាអំពីការហូបចុក ការស្នាក់នៅ និងសកម្មភាពនៅអន្តេវាសិកដ្ឋាន ហើយថែមទាំងផ្ដោតសំខាន់លើការតាមដាននិងត្រួតពិនិត្យសុខភាពជាប្រចាំ។ ក្រៅពីនេះ និស្សិតបរទេសទាំងអស់នៃសាកលវិទ្យាល័យធារាសាស្ត្រទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចរាល់ផងដែរ”។

ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ដែ ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះយើងខ្ញុំទទួលបាន មតិចែករំលែកគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់សុខសំណាង។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធី មិត្តបានសរសេរថា៖ “ ក្នុងរយៈពេលជិត ២ ឆ្នាំថ្មីៗនេះ ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យវិស័យទេសចរនិយាយរួម និងអ្នកធ្វើទេសចរណ៍នៅទីក្រុងហាណូយនិយាយដោយឡែក ក្នុងនោះមានមគ្គុទេសក៍ទេសចរណ៍រងការបាត់បង់អំពីសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ។ ដើម្បីរក្សា និងអភិរឌ្ឍន៍ទេសចរណ៍ក្រោយពីកូវីដ ១៩ នោះ ផ្នែកទេសចរណ៍ទីក្រុងហាណូយមានគោលការណ៍ជួយឧបត្ថម្ភមគ្គុទេសក៍ទេសចរណ៍ ដែលរងការលំបាកដែរឬទេ។ មិត្តសុខសំណាងនិងប្រិយមិត្តជាទីមេត្រី។ នាពេលថ្មីៗនេះ មន្ទីរទេសចរណ៍ទីក្រុងហាណូយបានចេញលិខិតផ្ញើជូនអង្គភាព អង្គការ និងសហគ្រាសធ្វើអាជីវកម្មសេវាកម្មទេសចរណ៍ និងមគ្គុទេសក៍ទេសចរណ៍នៅទីក្រុងហាណូយ ស្ដីពីការអនុវត្តគោលការណ៍ជួយឧបត្ថម្ភពលករ និងនិយោជក ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ មុខសញ្ញា ដែលទទួលបានការជួយឧបត្ថម្ភគឺ មគ្គុទេសក៍ទេសចរណ៍អន្តរជាតិ មគ្គុទេសក៍ទេសចរណ៍ក្រុងស្រុក និងមគ្គុទេសក៍ទេសចរណ៍នៅគោលដៅទេសចរណ៍ ដែលត្រូវបានទីក្រុងហាណូយផ្ដល់ប័ណ្ណមគ្គុទេសក៍ទេសចរណ៍  ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ។ ២០២១ ។យោងតាមមន្ទីរទេសចរណ៍បានឲ្យដឹងថា មគ្គុទេសក៍ទេសចរណ៍ម្នាក់ៗនឹងទទួលបានថវិកាជួយឧបត្ថម្ភចំនួន ៤ ៧១០ ០០០ ដុងផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 ភូមិបុរាណ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ភូមិបុរាណ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយ។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។ ប្រិយមិត្តជាទីមេត្រី។ ប្រសិនបើ ភូមិបុរាណ Duong Lam ល្បីឈ្មោះដោយសារស្ថាបត្យកម្មផ្ទះបែបជនបទ “បីល្វែង ពីរបន្ទុំចែង” ធ្វើពីថ្មបាយក្រៀមនៅតំបន់ជិតជ្រលងភ្នំនោះ ភូមិ Cu Da ឃុំ Cu Khe ស្រុក Thanh Oai ទីក្រុងហាណូយមានរចនាបថភូមិរបរជាយទីក្រុង មាត់ទន្លេគំរូបែបស្ថាបត្យកម្មបារាំង លាយនឹងស្ថាបត្យកម្មផ្ទះបុរាណប្រពៃណីវៀតណាម។ នៅសម័យកាលរុងរឿង ភូមិ Cu Da មានផ្ទះបុរាណរាប់រយខ្នង។ តែឥឡូវ នៅរក្សាបានផ្ទះត្រឹមតែ ៥០ខ្ន ង ដែលមានអាយុកាលរាប់រយឆ្នាំ តាមស្ថាបត្យកម្មពិសេសប្លែកប៉ុណ្ណោះ។ ជាមួយនឹងរចនាផ្ទះពីរជាន់ មានបន្ទុំចែង របៀង តាមលក្ខណៈលោកខាងលិច ប៉ុន្តែផ្ទះជាច្រើននៅក្នុងភូមិមានដំបូលផ្ទះកោងឡើង ប្រៀបប្រដូចជាដំបូលសាលាភូមិអញ្ជឹង។ ក្រៅពីប្រព័ន្ធ “ផ្ទះបារាំង” ដូចជាការហៅនៅទីនេះ អ្នកភូមិ Cu Da ទោះបីមានកេរ្តិ៍ឈ្មោះ មានទ្រព្តសម្បត្តិស្តុកស្តម្ភ នៅតែរក្សាបានផ្ទះបីល្វែង ធ្វើដោយឈើប្រក់ក្បឿង ទីធ្លាក្រាលថ្ម។ ក្នុងភូមិនៅរក្សារបានផ្លូវក្រាលថ្ម ច្រកចូលមានខ្លោងទ្វារ។ ចាស់ភូមិ Cu Da ជាច្រើនរូបបានរៀបរាប់ថាមុននេះ ឱ្យតែដល់ម៉ោង៨យប់ ខ្លោងទ្វារនឹងបានបិទខ្ទប់។ នាគ្រានេះ ប្រធានក្រុមប្តូរវេនដើរល្បាត ដើម្បីរក្សាសណ្តាប់ធ្នាប់ បង្ការចោរប្លន់។ សម័យអតីតកាល ភូមិ Cu Da ជាតំបន់ដីបញ្ញវន្ត តំបន់ដីលាភ។ អ្នកជោគជ័យ អ្នករៀនពូកែ ក៏បានជួយឱ្យភូមិក្លាយទៅជាភូមិមួយ ប្រសូតបញ្ញវន្តអ្នកប្រាជ្ញជូនទឹកដី។ រហូតដល់សព្វថ្ងៃ ប្រពៃណីចូលចិត្តរៀនសូត្ររបស់ប្អូនៗនៅភូមិ Cu Da នៅតែរក្សាបានតម្លៃជានិរន្តអត្ថិភាពនៅក្នុងគ្រួសារនីមួយៗ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ