ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល ជាច្រើន ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
កម្មវិធី “ តភ្ជាប់វង្វង់ដៃនៃក្រីស្រឡាញ់” ជួយឧបត្ថម្ភកុមារកំព្រាដោយសារជំងឺរាតត្បាតកូវីដ ១៩ |
ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាអំពីព័ត៌មានប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមតណាម។ ក្នុងសមុទ្រដែលបានផ្ញើមកាន់កម្មវិធី មិត្តអ្នកស្តាប់ឡាយដារិទ្ធ និស្សិតកម្ពុជានៃសាកលវិទ្យាល័យ សេដ្ឋកិច្ចជាតិបានសម្តែងថា៖“ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលដែលវៀតណាមបានប្រកាសពីការផលិតវ៉ាក់សាំង Sputnik V លើកដំបូង។ កញ្ចប់វ៉ាក់សាំងនេះ នឹងជួយប្រជាជនវៀតណាមទទួលបានប្រភពវ៉ាក់សាំងដែលមានគុណភាពយ៉ាងឆាប់ៗ ដោយរួមចំណែករុញថយក្រោយជំងឺកូវីដ ១៩”។
ក្នុងពេលនោះ មិត្តអ្នកស្ដាប់លាងស្រីទូច និស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសបានសម្តែងការចាប់អារម្មណ៍អំពីកម្មវិធី “ តភ្ជាប់វង្វង់ដៃនៃក្រីស្រឡាញ់” ជួយឧបត្ថម្ភកុមារកំព្រាដោយសារជំងឺរាតត្បាតកូវីដ ១៩៖ “កម្មវិធីមានអត្ថន័យសង្គម និងមនុស្សធម៌យ៉ាងជ្រាលជ្រៅ ដោយចែករំលែក នៃការបាត់បង់មួយផ្នែកជាមួយកុមារកំព្រាដោយសារជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងរួមដំណើរជាមួយកុមារ ដើម្បីជំនះពុះពារលើការលំបាក។ ខ្ញុំជឿជាក់ថាកម្មវិធីនេះនឹងផ្សព្វផ្សាយថាមពលវិជ្ជមាន ដោយមានអត្ថន័យមនុស្សធម៌ដល់សហគមន៍ដើម្បីរួមកម្លាំងកាយចិត្តគ្នាបង្កើតអនាគតដ៏ល្អប្រសើរជូនកុមារកំព្រាទាំងអស់ដោយសារជំងឺរាតត្បាតកូវីដ -១៩ ផងដែរ” ។
ជម្រាលភ្នំ Pai Lung ឃុំ Pai Lung ស្រុក Dong Van |
ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ជម្រាលភ្នំ Pai Lung ឃុំ Pai Lung ស្រុក Dong Van។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។
ប្រិយមិត្តជាទីមេត្រី។ ជម្រាលភ្នំ Pai Lung ចំណុះភូមិសាស្រ្តឃុំ Pai Lung ស្រុក Dong Van។ យោងតាមអ្នកស្រុកបានឲ្យដឹងថា ពាក្យថា Pai Lung គឺ មានន័យថានាគស។ បើសំឡឹងមើលពីខាងលើចុះ គឺឃើញ ផ្លូវបត់កែងលិចអណ្តែតក្រោមស្រមោលភ្នំថ្ម នៅកម្ពស់ជាង ១ ៤០០ ម៉ែត្រ បើប្រៀបធៀបនឹងនីវ៉ូទឹកសមុទ្រ ហើយមានរូបរាងដូចសត្វនាគអញ្ចឹង។ដោយស្ថិតនៅទីតាំងច្រក ត្រៀមចូលកំពូលភ្នំ Ma Pi Leng នោះ មានផ្លូវបត់កែងផ្លាស់ប្តូរជាច្រើន ស្ថិតនៅដងផ្លូវជម្រាលចោត Pai Lung ដ៏គ្រោះថ្នាក់ ដោយបានបង្កើតជាការសាកល្បងសម្រាប់អ្នកបើកបរទៅមក គួរឱ្យភ្ញាក់ផ្អើលនៅចំពោះមុខមានស្តូបបូជា អ្នកដែលមានគុណបំណាចត្រួសត្រាយផ្លូវ។ដោយបានកសាងឡើងនៅឆ្នាំ២០១៧ មណ្ឌលស្តូបបូជានៅជើងជម្រាលភ្នំ ដើម្បីរំលឹកគុណបំណាចរបស់យុវជននាំមុខ និងមាមីងជនជាតិកាលពីអតីតកាល ដែលចូលរួមកាប់ឆ្ការត្រួសត្រាយផ្លូវ។ ក្នុងរយៈពេល ៦ ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ១៩៥៩ យុវជននាំមុខនិងកម្មកររាប់ម៉ឺននាក់បានធ្វើការកាប់ឆ្ការត្រួសត្រាយផ្លូវ ដឹកដីថ្មរាប់លានម៉ែត្រគិប ហើយក្រោយរយៈពេល៦ឆ្នាំធ្វើការ នៅខែមីនា ឆ្នាំ១៩៦៥ ដងផ្លូវបានសម្រេចការសាងសង់ជាស្ថាពរ។ ជម្រាលភ្នំ Pai Lungជាកំណាត់ផ្លូវដែលពិបាកធ្វើបំផុត។ នៅពេលផ្លូវជាតិត្រូវបានសាងសង់ជាស្ថាពរមក បាននាំមកនូវលារផ្លាស់ប្តូរ សុភមង្គលពិតប្រាកដ សម្រាប់មាមីងជនជាតិភាគតិចរាប់ម៉ឺននាក់នៅស្រុកជាប់ព្រំដែនខាងជើងចំនួន៤។ ឥឡូវនវ ដងផ្លូវជាតិលេខ 4C ចេញពីក្រុង Ha Giang ទៅកាន់ជម្រាលភ្នំ Meo Vac នៅមានឈ្មោះថាដងផ្លូវសុភមង្គលផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕