ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល ចំនួន ៣៤៦ ដែលក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។
ពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនរួមជាតិខ្មែរនៅវៀតណាម |
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី កម្មវិធីបន្តទទួលបានសំបុត្រចែករំលែកជាច្រើនពីមិត្តអ្នកស្ដាប់។ មិត្តអ្នកស្តាប់ ហួន លាងហួរ និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញបានចែករំលែកថា៖ “នាដើមឆ្នាំថ្មី ទោះបីត្រូវទទួលអំណរឆ្នាំថ្មីនៅឆ្ងាយពីផ្ទះក៏ដោយ ប៉ុន្តែយើងខ្ញុំតែងតែទទួលបានការយកចិត្តទុកដាក់ ក្ដីស្រឡាញ់ ចែករំលែកពីសំណាក់សមាគមន៍ និងប្រជាជនទីក្រុងហូជីមិញសម្រាប់យើងខ្ញុំជានិច្ច។ ខ្ញុំសង្ឃឹមថា សេចក្តីស្រឡាញ់ និងទំនាក់ទំនងជិតស្និទ្ធរបស់និស្សិតនិយាយដោយឡែក និងប្រជាជាតិកម្ពុជា-វៀតណាម កាន់តែរឹងមាំ”។ ចំណែកឯមិត្តអ្នកស្តាប់ សំ រ័ត្នគន្ធានិស្សិត សាកលវិទ្យាល័យពហុបច្ចេកវិទ្យាទីក្រុងហាណូយបានសម្ដែងថា៖ “នេះគឺជាឆ្នាំដើមដំបូងហើយ ដែលខ្ញុំបានទទួលអំណរឆ្នាំថ្មីនៅឆ្ងាយពីផ្ទះ ខ្ញុំមានអារម្មណ៍ព្រួយចិត្ត និងនឹកផ្ទះបន្តិច។ ទោះយ៉ាងណាក៏ដោយ លោកគ្រូ និងអ្នកគ្រូបានរៀបចំពិធីទទួលអំណរឆ្នាំថ្មីនៅសាលាជូននិស្សិតកម្ពុជា។ នៅទីនេះ យើងខ្ញុំបានចូលរួមពិធីបុណ្យនានា និងទទួលទានម្ហូបអាហារប្រពៃណីរបស់ប្រទេសជាតិ។ ដូច្នេះហើយ ខ្ញុំពិតជាសប្បាយរីករាយណាស់”។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី យើងខ្ញុំសូមជូនពរ និស្សិតកម្ពុជាមានសុខភាពល្អបរិបូរ សំណាងល្អ និងទទួលបានលទ្ធផលខ្ពស់ក្នុងការសិក្សារៀនសូត្រ។ ក្រៅពីនោះ យើងខ្ញុំមានគោលបំណង់ថា មិត្តទាំងអស់គ្នាឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ហាត់ពត់លត់ដំខ្លួន ដើម្បីក្លាយទៅជាមនុស្សមានទេពកោសល្យ រួមចំណែកកសាងប្រទេសដ៏ស្រស់ស្អាត ពូនជ្រុំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។
ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តស្វែង យល់អំពីគោលដៅទេសចរណ៍មួយនៅវៀតណាម នោះគឺ កោះ Banh Sua ខេត្ត Quang Ninh។ នេះក៏ជាគោលដៅទេសចរណ៍ដែលមិត្តអ្នកស្ដាប់ រតនា ហូរ មកពីកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។
កោះ Banh Sua ខេត្ត Quang Ninh (រូបថត៖ VNA) |
មិត្ត រតនា ហូរ និងប្រិយមិត្តជាទីមេត្រី។ កោះ Banh Sua (ត្រូវបានហៅថា កោះ Ong To ឬកោះ Tu Hai ) ស្ថិតនៅរង្វង់កោះ The Vang លើឈូងសមុទ្រ Bai Tu Long ខេត្ត Quang Ninh។ ចំពោះ មនុស្ស ដែលចូលចិត្តការស្វែងយល់ និងស្រឡាញ់ចូលចិត្តភាពស្ងប់ស្ងាត់នោះ កោះ Banh Sua (Van Don ខេត្ត Quang Ninh) ដ៏រហោស្ថានជាមួយទេសភាពស្រស់ស្អាត គឺជាទីកន្លែងដ៏ប្រពៃសម្រាប់ភ្ញៀវទេសចរ ដើម្បីឃ្លាតពីភាពអ៊ូអរនៅទីក្រុង។ ក្រោយរយៈពេលមួយម៉ោងធ្វើដំណើរតាមនាវា លោកអ្នកនឹងមកដល់ទីកន្លែង check – in លើកោះដ៏ស្រស់ស្អាតនេះ។ ដើម្បីស្វែងយល់អំពីតំបន់ដីស្រស់ស្អាតនេះ ភ្ញៀវទេសចរត្រូវក្រោកពីដំណេកទាំងព្រឹក ចាប់ពីម៉ោង ៥ ដើម្បីរួមដំណើរជាមួយប្រជានេសាទទៅចាប់ឈ្លើងសមុទ្រ ព្រោះថានៅពេលនោះទឹកនាចបានចុះទាបបំផុត។ បន្តធ្វើដំណើរ លោកអ្នកនឹងជិះនាវាទៅកាន់ល្អាងភ្នំ Quang ដែលមានចម្ងាយពីកោះប្រហែល៣០នាទីធ្វើដំណើរ ។ ទីកន្លែងនេះធ្លាប់ជាមូលដ្ឋានយោធា នាសម័យប្រឆាំងអាណានិគមអាមេរិក នៅភូមិភាគខាងជើង។ ពេលថ្ងៃរះចែងចាំងកាំរស្មី ភ្ញៀវទេសចរអាចចូលផ្ទះប៊ែរបស់ប្រជានេសាទ នៅលើឈូងសមុទ្រ។ លោកអ្នកអាចទិញគ្រឿងសមុទ្រដែលខ្លួនចូលចិត្តផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕