ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែលចំនួន ៣៣១ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ៩។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុន សែន  (រូបថត៖ កាសែតអន្តរជាតិ)

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំទទួលបានការ ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាអំពីព្រឹត្តិការណ៍បង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ មិត្តអ្នកស្តាប់ ហេង វុទ្ធី មកពីកម្ពុជាបានសំដែងថា៖ “កាលពីពី៥៥ឆ្នាំមុន ពោលគឺនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ បានគូសសញ្ញាព្រឹត្តិការន៍ដំសំខាន់គឺវៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ "ឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្ត្រប្រជាជននៃប្រទេសទាំងពីរបានរួមសុខរួមទុក្ខ សហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះជាតិ និងកសាងប្រទេសឱ្យកាន់តែវិបុលភាព”។ ចំណែកឯមិត្តអ្នកស្ដាប់ ហេង ស៊ុនហាក់ មកពីកម្ពុជាបានចែករំលែកថា៖ “នេះក៏ជាឱកាស ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងអំពីអត្ថន័យ និងសារៈសំខាន់នៃការថែរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា”។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តអ្នកស្តាប់ ឡៃទ្រីម មកពីកម្ពុជាមានគោលបំណងថា កម្មវិធីផ្សាយអត្ថបទសរសេរជាច្រើនអំពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ៗ លទ្ធផល និងសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

លោកអ្នកនាងជាទីមេត្រី! កាលពី ៥៥ ឆ្នាំមុន (២៤ មិថុនា ១៩៦៧) វៀតណាម និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ដោយបានឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ និងព្រឹត្តិការណ៍នៃសម័យកាល ទំនាក់ទំនងនេះកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំ ហើយត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរពូនជ្រុំ ដោយកម្លាំងពលំ សាច់ស្រស់ ឈានស្រស់ និងការពលីជីវិតរបស់វីវៈយុទ្ធជនពលី ហើយបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ សាមគ្គីភាព មនោសញ្ចេតនាដ៏ស្មោះសរស្មារតីជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិយើងទាំងពីរគឺជាកម្លាំងចលករ ជាកម្លាំងពលំសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរប្រកៀកស្មាដណ្ដើមជ័យជំនះលើរបបប្រល័យពូជសាសន៍ប៉ុល ពត នាំប្រទេសកម្ពុជារស់រៀនមានជីវិតឡើងវិញ ហើយទំនាក់ទំនងនៃប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដូចបច្ចុប្បន្ននេះ។ នេះគឺជាសាមគ្គីភាពរវាងប្រជាជាតិទាំងពីរក្នុងប្រវត្តិសាស្ត្រ។ ដោយមានការថែរក្សា ពូនជ្រុំរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនវ័យក្មេងនោះ នាបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ក្រោមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង”។ ជាមួយនឹងទិសស្លោកនេះ យើងខ្ញុំជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាម-កម្ពុជានឹងបន្តអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង រួមចំណែកដល់ការអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះគឺជាបំណងប្រាថ្នារួមរបស់ប្រទេសយើងទាំងពីរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2តំបន់ទេសចរណ៍ Vinpearl Nam Hoi An - ឋានសួគ៌ទេសចរណ៍ភូមិភាកកណ្តាលវៀតណាម

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “តំបន់ទេសចរណ៍ Vinpearl Nam Hoi An - ឋានសួគ៌ទេសចរណ៍ភូមិភាកកណ្តាលវៀតណាម” ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ ស៊ុន សុធារ៉ាត់មានគោលបំណងចង់ស្វែងយល់ផងដែរ។មិត្តអ្នកស្ដាប់ស៊ុន សុធារ៉ាត់ជាទីមេត្រី។ ដោយមាចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីទីក្រុងបុរមបុរាណ Hoi An តំបន់ទេសចរ Vinpearl Nam Hoi Anគឺជាឋានសួគ៌ទេសចរណ៍សម្រាកលំហែកាយ- លេងកម្សាន្តវប្បធម៌ចម្រុះពណ៌ តាមទម្រង់ "អ្វីៗទាំងអស់បានបញ្ចូលគ្នាក្នុងតែមួយ" (all-in-one) ជាមួយនឹងបទពិសោធន៍ប្លែកៗដ៏វិសេសវិសាលគួរឲ្យទាក់ទាញកំពុងរង់ចាំភ្ញៀវទេសចរណ៍អញ្ជើញមកស្វែងយល់ ដើម្បីបំពេញអារម្មណ៍ សម្រាប់ការធ្វើដំណើរទេសចរណ៍ទៅកាន់ភូមិភាគកណ្តាលក្រោយជំងឺរាតត្បាត។ ដំបូងឡើយ ត្រូវរំលឹកដល់មណ្ឌលសម្រកលំហែកាយលំដាប់ផ្កាយ ៥ Vinpearl Resort & Golf Nam Hoi An ស្ថិតនៅក្បែរឆ្នេរសមុទ្រ Binh Minh ដ៏រហោស្ថាន។ ដោយមានរូបរាងជាទូកក្តោងដែលមានលក្ខណៈមហាសមុទ្រមេឌីទែរ៉ាណេ មណ្ឌលសម្រាកលំហែកាយនេះគឺជាគោលដៅទេសចរណ៍ និងសម្រាកលំហែកាយដ៏គួរឱ្យចាប់អារម្មណ៍របស់ Vinpearl Nam Hoi An។ នៅក្បែរ Vinpearl Resort & Golf Nam Hoi An គឺជាគោលដៅលេងកម្សាន្ត VinWonders Nam Hoi An ដែលជាគោលដៅដ៏ល្អសម្រាប់មនុស្សគ្រប់វ័យ។ នេះជាកន្លែងលេងកម្សាន្ត និងសម្រាកលំហែកាយដែលមានផ្ទៃដីជាង ៦៣ ០០០ ម៉ែត្រការ៉េ បែងចែកជា ៦ មណ្ឌល រួមមានៈ មណ្ឌលកំពង់ផែ មណ្ឌល river safari មណ្ឌលសួនទឹក មណ្ឌលវប្បធម៌ប្រជាប្រិយ មណ្ឌលហ្គេមផ្សងព្រេងកណ្ដាលវាល និងមណ្ឌលហ្គេមក្នុងផ្ទះ។ ក្នុងលំហរបស់ VinWonders Nam Hoi An ក៏មានមណ្ឌល River Safari ដែលជាសួនថែរក្សា អភិរក្ស សត្វដំបូងគេនៅលើទន្លេរដើមដំបូង និងធំបំផុតនៅវៀតណាមផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ