ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែលចំនួន ៣៨៩ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ៩។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ខ្ពង់រាប Moc Chau”

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំទទួលបានការ ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជា។ មិត្តអ្នកស្តាប់ ហួន លាងហួរ និស្សិតកម្ពុជាម្នាក់បានថ្លែងអំណរគុណចំពោះកម្មវិធីដែលបាននាំមកនូវព័ត៌មានធ្វើបច្ចុប្បន្នភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីប្រទេស និងមនុស្សវៀតណាម។ ឬមិត្តអ្នកស្តាប់ សំ រ័ត្នគន្ធាបានវាយតម្លៃថា រាល់ព័ត៌មានទាក់ទងនឹងវៀតណាម-កម្ពុជាកាន់តែសម្បូរបែប។

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ “ខ្ពង់រាប Moc Chau” ។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ ស៊ុន សុធារ៉ាត់មានគោលបំណងចង់ស្វែងយល់ផងដែរ។ ខ្ពង់រាប Moc Chau ស្ថិតនៅលើភូមិសាស្រ្តស្រុកពីរគឺ Van Ho និង Moc Chau ខេត្ត Son La ជាទីកន្លែងមានផ្លែផ្កាពេញមួយឆ្នាំ ហើយត្រូវបានប្រៀបប្រដូចជា “Da Lat នៅតំបន់ពាយព្យ។ ជ្រលងផ្កា Man ពណ៌សសំឡី ព្រៃសាគូរ៉ាក្រហម វាលផ្កាស្ពៃពណ៌លឿងលាតសន្ធឹងដល់ជើងទួលដី ដោយទាក់ទាញភ្ញៀវទេសចរមកទស្សនាខ្ពង់រាបបៃតង។ ដោយមានផ្ទៃដីដាំដើម Man ឡើងដល់ ១២០០ ហិកតា ដោយប្រមូលផ្តុំភាគច្រើនតាមឃុំ Loong Luong  Van Ho  (ស្រុក Van Ho) ទីរួមស្រុក Nong Truong  Tan Lap  Muong Sang  (ស្រុក Moc Chau) នាប៉ុន្មានថ្ងៃដើមឆ្នាំ ២០១៨ផ្កា Man គ្របដណ្តប់ទូទាំងភូមិស្រុក ជ្រលងភ្នំ ពេញទៅដោយពណ៌សសំឡី។ វដ្តជីវិតរបស់ដើម Man ដូចជាចេញផ្កានិងជាប់ផ្លែ ត្រូវបានស្រុក Moc Chau អភិវឌ្ឍន៍ឲ្យក្លាយទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាល ជាមួយចំណុចលេចធ្លោសំខាន់ៗគឺ មហោស្រពបេះផ្លែ Man ដែលត្រូវបានរៀបចំឡើងនាខែឧសភាជារៀងរាល់ឆ្នាំ នៅតំបន់ Na Ka ភូមិ Pa Khen 1 និងទីរួមស្រុកNong Truong។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2សកម្មភាពលេងកម្សាន្តនៅខ្ពង់រាប Moc Chau

ក្រៅពីនេះមានទីកន្លែងគយគន់ផ្កានៅ Moc Chau ជាច្រើន ក្នុងនោះល្បីបំផុតគឺភូមិ Ba Phac ភូមិ Ang ភូមិ Thung Cuong និងភូមិ Bua។ ភាពស្រស់ស្អាតនៃរដូវផ្ការីក នៅទីកន្លែងនីមួយៗសុទ្ធតែមានលក្ខណៈពិសេសដាច់ដោយឡែក។ ផ្លូវចូលភូមិ Ba Phach ត្រូវបានតុបតែងយ៉ាងឆើតឆាយជាមួយវាលផ្កាស្ពៃបណ្តោយតាមសង្ខាងផ្លូវ។ ដោយបានប្រសិទ្ធិនាមជា “ពិភពទេវផ្កាស្ពៃ” នៅ Moc Chau នោះ ភូមិ Ba Phach ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងថតរូបដ៏អស្ចារ្យ សម្រាប់នរណាចូលចិត្ត “ជីវិតនិម្មិត”។ ក្រៅពីនោះ ប្រភេទផ្កាព្រៃរីកនៅរដូវទាំង ៤ ដូចជាផ្កាអ័រគីដេក៏បានបញ្ចេញភាពល្អុកល្អើន ដែលត្រូវបានភ្ញៀវទេសចរណ៍ប្រៀបប្រដូចខ្ពង់រាប Moc Chau ដូចជានារីពេញក្រមុំស្អាតផូរផងនិងសាមញ្ញម្នាក់ផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ