ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៣៨៩ ដែលក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ លើសពីនេះទៀត យើងខ្ញុំក៏ទទួលបានកាតប៉ុស្តាល់ជាច្រើនដោយមានពាក្យជូនពររបស់ប្រិយមិត្តនៅក្នុង និងក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ២០២៣ ផងដែរ។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1សកម្មភាពទទួលអំណរឆ្នាំថ្មី

ក្នុងនោះ មិត្តអ្នកស្ដាប់ យ៉ង រស្មីមកពីកម្ពុជាបានឆ្ញើសំបុត្រអប់អរសាទរឆ្នាំថ្មី និងថ្លែងអំណរគុណដល់កម្មវិធីភាសាខ្មែរ ដោយមានខ្លឹមសារព័ត៌មានគួរឲ្យទាក់ទាញ ដែលបានផ្សាយពេញមួយឆ្នាំកន្លងទៅ។ ចំណែកមិត្តអ្នកស្ដាប់ ឡាយ ទ្រីនទូ មកពីរាជធានីភ្នំពេញបានថ្លែងអំណរគុណដល់កម្មវិធី ដែលបាន ផ្ញើអំណោយចូលឆ្នាំថ្មី។ តាមរយៈអ៊ីមែល ដែលបានផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្ដាប់ Johnny A. RAMÍREZ LÓPEZ បានចែករំលែកថា“ នៅឆ្នាំ ២០២២ ខ្ញុំសង្ឃឹមថាវិទ្យុសម្លេងវៀតណាមនឹងបន្តផ្សាយអត្ថបទសរសរដ៏សំបូរបែប និងស៊ីជម្រៅជាច្រើន ដើម្បីផ្សាយសម្លេងវៀតណាមឲ្យកាន់តែវែងឆ្ងាយថែមទៀត ព្រមទាំងផ្សព្វផ្សាយយ៉ាងខ្លាំងក្លាថែមទៀត អំពីទឹកដី និងមនុស្សវៀតណាមជាមួយប្រិយមិត្ត និងមិត្តភក្តិនៅទ្វីពទាំង ៥ ផងដែរ។

សូមអរគុណចំពោះរាល់មតិយោបល់របស់ប្រិយមិត្ត។ ក្នុងនាមជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់ប្រទេសជាតិនោះ ដោយមានសារព័ត៌មានគ្រប់ប្រភេទរបស់ប្រទេសជាតិ ដូចជា ការសែត ការផ្សាយសម្លេង ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអេឡិចត្រូនិក។ ទន្ទឹមនឹងការផ្សាយសម្លេងជាភាសាជនជាតិភាគតិចចំនួន ១៣ និងភាសាបរទេសចំនួន ១៣ នោះ វិទ្យុសម្លេងវៀតណាមតែងតែខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ទំនុកទុកចិត្ត សេចក្ដីស្រឡាញ់ ប្រកបដោយនិរន្តរភាព ដោយតភ្ជាប់ប្រទេសជាតិ ជាមួយជនរួមជាតិ ដែលរស់នៅឆ្ងាយពីស្រុកកំណើត តភ្ចាប់វៀតណាមជាមួយពិភពលោក ដើម្បីពិភពលោកមួយប្រកបដោយសុខសន្តិភាព មិត្តភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីប្រទេសវៀតណាមមួយ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌។ ក្នុងឱកាស ឆ្នាំថ្មី តាងនាមកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម សូមជូនពរមិត្តអ្នកស្ដាប់ ក្នុងឆ្នាំថ្មីនេះ មានសុខភាពល្អបរិបូរ វិបុលភាព និងសុភមង្គល។

តទៅនេះ យើងខ្ញុំនឹងធ្វើការចែករំលែកខ្លឹមសារនៃសំបុត្ររបស់មិត្តអ្នកស្ដាប់ ដែលបានផ្ញើមកកម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ ក្នុងនោះមិត្តអ្នកស្តាប់ តឿង សុខឃាង មកពីរាជធានីភ្នំពេញ កម្ពុជា បានផ្ញើសំបុត្រដោយបានសម្ដែងចំណាប់អារម្មណ៍អំពីទំនៀមទម្លាប់ប្រពៃណីតេត ដែលត្រូវបានរក្សាពីច្រើនជំនាន់របស់ប្រជាជនវៀតណាមក្នុងឱកាសបុណ្យតេតប្រពៃណី រួមទាំងទំនៀមទម្លាប់ព្យួរគំនូរក្នុងថ្ងៃបុណ្យតេតផងដែរ។

មិត្តអ្នកស្ដាប់ ត្រឿង សុខឃាង និងប្រិយមិត្តជាទីមេត្រី។ បុណ្យចូលឆ្នាំប្រពៃណីវៀតណាម គឺជាពេលវេលាដែលត្រូវបានទន្ទឹងរង់ចាំ ច្រើនបំផុតក្នុងមួយឆ្នាំៗសម្រាប់អ្នកទាំងអស់គ្នា ដែលជាឱកាសសម្រាប់ យើងបានជួបជុំគ្នាជុំវិញផ្ទះ មិត្តភ័ក្តិ និងសមាជិកគ្រួសារ បន្ទាប់ពីរយៈពេល១ឆ្នាំបំពេញការងារ ។ ដូច្នេះហើយ បុណ្យតេតសម្រាប់ជនជាតិវៀតណាមនៅតែមានអត្ថន័យដ៏ពិសិដ្ឋ ហើយមានទំនៀមទំលាប់ប្រពៃណីតេតជាច្រើនដែលត្រូវបានថែរក្សាជាច្រើនជំនាន់ ក្នុងនោះមានទំនៀមទម្លាប់ព្យួរគំនូរក្នុងបុណ្យតេតរបស់ប្រជាជាតិ។ ការព្យួរគំនូរក្នុងបុណ្យ ដើម្បីតុបតែងផ្ទះឱ្យកាន់តែមានភាពស្រស់បំព្រង ដើម្បីទទួលស្វាគមន៍អំណរឆ្នាំថ្មីជាមួយជោគជ័យច្រើនថែមទៀត។ ការព្យួរគំនូរក្នុងបុណ្យតេត គឺស្រដៀងនឹងការព្យួរពាក្យប្រស្នាក្រហម ព្រោះថា គំនូរតាមហុងស៊ុយមានអត្ថន័យខុសៗគ្នា អាស្រ័យលើអត្ថន័យនៃគំនូរនីមួយៗ ប៉ុន្តែគំនូរដែលបានជ្រើសរើសដើម្បីព្យួរក្នុងបុណ្យតេតគឺជាគំនូរអំពីនិទាឃរដូវ ដោយនាំមកនូវសិរីមង្គល វិបុលសុខ មហាប្រសើរ ផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2សេវាកម្មទេសចរណ៍នៅវៀតណាម៖ស៊ីក្លូនៅទីក្រុងហ្វេ

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តស្វែង  យល់អំពីសេវាកម្មទេសចរណ៍នៅវៀតណាម នោះគឺស៊ីក្លូនៅទីក្រុងហ្វេ។ នេះគឺជាសេវាកម្មទេសចរណ៍ដែលមិត្តអ្នកស្ដាប់ ធឿន រត្តនា មកពីកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។ មិត្តអ្នកស្ដាប់ ធឿនរត្តនា និង លោកអ្នកនាងជាទីមេត្រី នៅពេលភ្ញៀវទេសចរអញ្ជើញមកដល់ទីក្រុងហ្វេហើយ ធ្វើដំណើរទៅទស្សនាទីក្រុងបុរាណដោយមធ្យោបាយស៊ីក្លូ គឺជាចំណូលចិត្តដ៏សាមញ្ញ តែងតែនាំមកនូវចំណាប់អារម្មណ៍ដ៏រំភើបសប្បាយ ដែលមិនអាចពណ៌នាបានឡើយ។ ធ្វើដំណើរដោយស៊ីក្លូ នៅកណ្តាលវិថី ស្ងាត់ជ្រងុំ ដែលពោរពេញទៅដោយភាពបុរាណកាលនៃទីក្រុងហ្វេ ពេលណាក៏រមែងនាំមកនូវអារម្មណ៍អណ្តែតអណ្តូងផងដែរ។ ប្រសិនបើមិនជឿទេ លោកអ្នកអាចសាកល្បងអង្គុយលើស៊ីក្លូ ផ្អែកខ្នងលើពូកដ៏ស្រទន់ ហើយសាកធ្វើដំណើរកម្សាន្តជុំវិញទីក្រុងហ្វេ នឹងទទួលបានអារម្មណ៍ដ៏ប្លែកអស្ចារ្យ។ ធ្វើដំណើរដោយស៊ីក្លូតាមដងវិថីទីក្រុងហ្វេ ទោះបីភ្ញៀវទេសចរថ្មី ឬធ្លាប់ស្គាល់តាំងពីយូរ ក៏មានអារម្មណ៍ដូចជាទើបវិលត្រឡប់មកដល់ស្រុកកំណើត វិលត្រឡប់មកជាមួយនឹងក្រុងហ្វេជាទីស្រឡាញ់ និងជិតស្និទ្ធិ។ ក្នុងរដូវរងារធ្វើដំណើរដោយស៊ីក្លូនៅទីក្រុងហ្វេ ក៏មានចំណាប់អារម្មណ៍ដោយឡែកផងដែរ។ ។ នាបច្ចុប្បន្ននេះ នៅទីក្រុងហ្វេ មានស៊ីក្លូច្រើនណាស់ ហើយគេក៏បង្កើតក្រុមអ្នកធាក់ស៊ីក្លូ ដើម្បីបម្រើភ្ញៀវទេសចរយ៉ាងជំនាញទៀតផង។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ