ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែលចំនួន ៤១៥  ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិយោបល់ និងចែករំលែកពីអារម្មណ៍របស់ខ្លួនប្រកបដោយមានខ្លឹមសារនិងការយល់ដឹងដ៏សម្បូរបែបនូវព័ត៌មានអំពីប្រទេសជាតិ និងប្រជាជនវៀតណាម។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ពិធីសម្ពោធដាក់ឲ្យដំណើរការរថភ្លើង “តភ្ជាប់បេតិកភណ្ឌកណ្តាល” - រូបថត៖ VGP/Luu Huong

ក្នុងសប្ដាហ៍កន្លងទៅ កម្មវិធីទទួលួលបានមតិយល់ចែករំលែកជាច្រើនរបស់មិត្តអ្នកស្ដាប់កម្ពុជាអំពីព្រឹត្តិការណ៍ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌នៅខេត្តក្រចេះ ភាគឦសានកម្ពុជា។ ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធមកពីកម្ពុជាបានសរសេរថា៖ “ខ្ញុំវាយតម្លៃខ្ពស់ចំពោះកម្មវិធីពិនិត្យសុខភាព និងផ្ដល់ថ្នាំសង្កូវលើកនេះរបស់ជួរគ្រូពេទ្យ គិលានុបដ្ឋាយិកា និងអង្គភាពនានាចំពោះបងប្អូនពលរដ្ឋដើមកំណើតវៀតណាម និងប្រជាជនកម្ពុជា ជាពិសេសគឺគ្រួសារ ដែលមានជីវភាពរស់នៅលំបាក ហើយមិនសូវមានលទ្ធភាពប្រើប្រាស់សេវាកម្មសុខាភិបាល និងថែទាំសុខភាពខ្លួនឯង”។ ក្នុងពេលនោះ មិត្តអ្នកស្ដាប់លាង ស្រីទូចមកពីកម្ពុជាបានចែករំលែកថា៖ “កម្មវិធីសប្បុរសធម៌របស់ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាពិតជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមួយផ្នែកក្នុងភូមិសាស្ត្រ រួមចំណែកជួយជួយឧបត្ថម្ភរដ្ឋអំណាចខេត្តក្រចេះ ក្នុងការផ្តល់សេវាកម្មថែទាំសុខភាពគុណផាពខ្ពស់ និងប្រកបដោយប្រសិទ្ធភាពជូនប្រជាជនក្រោមការណែនាំរបស់វិស័យសុខាភិបាលមូលដ្ឋាន”។ មិត្តអ្នកស្តាប់ គឹម សំនៀងមកពីកម្ពុជាបានសំដែងថា៖ “កម្មវិធីនេះរួមចំណែកថែទាំសុខភាពជូនប្រជាជនកម្ពុជា លើកទឹកចិត្តដល់បងប្អូនប្រជាជនខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរឹតបន្តឹងចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ”។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់របស់មិត្តអ្នកស្ដាប់ជាច្រើន ក្នុងនោះមានការចែករំលែកគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់នួនស៊ីណា។ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្តបានសរសេរថា៖ " តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានដឹងថា វៀតណាមត្រូវបានតម្លើងចំណាត់ថ្នាក់ក្នុងតារាងរៀបចំណាត់ថ្នាក់ ប្រទេស ដែលមានសុភមង្គលបំផុតនៅលើពិភពលោក។ សូមអបអរសាទរប្រទេសអ្នក”។

មិត្ត នួនស៊ីណា និងប្រិយមិត្តជាទីមេត្រី។ តារាងរៀបចំណាត់ថ្នាក់សុភមង្គលបានផ្អែកលើលទ្ធផលស្ទង់មតិតាមប្រទេស និងតំបន់ដែនដីចំនួន ១៤៣ ក៏ដូចជាផ្អែកលើការស្ទង់មតិជាមធ្យមក្នុងរយៈពេល ៣ ឆ្នាំថ្មីៗបំផុត។ ប្រជាជនត្រូវបានស្នើឲ្យវាយតម្លៃអំពីជីវភាពរបស់គេពី ០ ដល់ ១០ ពិន្ទុះ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកត្តាពេញចិត្តក្នុងជីវភាព  GDP សម្រាប់មនុស្សម្នាក់ៗ សុខុមាលភាពសង្គម អាយុកាល និងសុខភាព សេរីភាព សប្បុរសធម៌ និងអំពើពុករលួយ។ ហ្វាំងឡង់ជាប្រទេសសុភមង្គលបំផុតនៅលើពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា បន្ទាប់មកគឺប្រទេសអឺរ៉ុបខាងជើងរួមមាន ដាណឺម៉ាក អ៊ីស្លង់ និងស៊ុយអែត។ ក្នុង Top ១០ ក៏មាន អ៊ីស្រាអែល ហូឡង់ ន័រវេស លុចសំបួរ ស្វីស និងអូស្ត្រាលី។ ក្នុងតារាងរៀបចំណាត់ថ្នាក់ប្រទេសសុភមង្គលនៃរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២៤ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥៤ កើនឡើង ១១ កាំបើធៀបនឹងឆ្នាំ ២០២៣ ។ ប្រការនេះត្រូវបានចាត់ទុកថាជាសញ្ញាដ៏សប្បាយរីករាយ ដោយបង្ហាញថាគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនវៀតណាមត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តស្វែងយល់អំពីផលិតផលទេសចរណ៍ដ៏ថ្លីប្លែកៗ និងទាក់ទាញ នោះគឺ “ដំណើរតភ្ជាប់បេតិកភណ្ឌភូមិភាគកណ្តាល។ នេះក៏ជាសំណួរ ដែលមិត្តអ្នកស្ដាប់កម្ពុជាជាច្រើន    មានគោលបំណងចង់ស្វែងយល់ផងដែរ។

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ដូចនឹងព័ត៌មានដែលយើងខ្ញុំបានចុះផ្សាយ នាពេលថ្មីៗនេះ នៅស្ថានីយ៍រថភ្លើង Hue ខេត្ត Thua Thien Hue អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាម រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue និងទីក្រុង Da Nang បានរៀបចំពិធីសម្ពោធរថភ្លើងទេសចរណ៍តភ្ជាប់ទីក្រុង Hue - Da Nang និងច្រាសមកវិញ  តាមទម្រង់អាជីវកម្មដឹកជញ្ជូន រួមជាមួយនឹងការធ្វើអាជីវកម្មសេវាកម្មទេសចរណ៍។ រថភ្លើងនេះមានឈ្មោះហៅថា “ដំណើរផ្សាភ្ជាប់បេតិកភណ្ឌភូមិភាគកណ្តាល” ជាមួយនឹងអត្តសញ្ញាណដោយឡែកនៃដំណើរបេតិកភណ្ឌតាមរយៈខ្នងភ្នំ Hai Van ផ្សារភ្ជាប់ជាមួយនឹងសេវាកម្មវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់។ ជារៀងរាល់ថ្ងៃ អគ្គក្រុមហ៊ុនផ្លូវដែកវៀតណាមរៀបចំរថភ្លើងចំនួន ២ ខ្សែ រវាងទីក្រុង Hue និង ទីក្រុង Da Nang ឆ្លងកាត់ផ្លូវរថភ្លើងដ៏ស្រស់ស្អាតបំផុតនៅវៀតណាម។ នោះគឺខ្នងភ្នំ Hai Van ដែលត្រូវបានសារព័ត៌មានទេសចរណ៍អន្តរជាតិមួយចំនួនជ្រើសរើស ដាក់បញ្ជូលទៅក្នុងតារាងផ្លូវរថភ្លើងដ៏ស្រស់ស្អាតបំផុតលើពិភពលោក។ ក្នុងដំណើរ រថភ្លើងនឹងឈប់នៅស្ថានីយ៍ Lang Co សម្រាប់អ្នកដំណើរគយគន់ទេសភាពស្រស់ស្អាត   និងថតរូបឆ្នេរសមុទ្រ Lang Co ដែលជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។ ការដាក់ឱ្យដំណើរការរថភ្លើងទេសចរណ៍ផ្លូវរថភ្លើង Hue - Da Nang បានឆ្លើយតបនឹងតម្រូវការការធ្វើដំណើររបស់ប្រជាជន និងជាផលិតផលទេសចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ នេះក៏ជាកម្លាំងចលករតភ្ជាប់បន្ថែមទៀតរវាងតំបន់ទាំងពីរ ដើម្បីទាញយកសក្តានុពលទេសចរណ៍ដែលមានស្រាប់របស់ទីក្រុង Thua Thien Hue និងទីក្រុង Da Nangផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn

ប្រតិកម្មទៅវិញ

ផ្សេងៗ