ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ភ្ញៀវទេសចរទស្សនា រូបសណ្ឋានកសិករធ្វើទេសចរណ៍ក្សេត្រកម្មនៅមូលដ្ឋាននានានៅវៀតណាម (internet)

ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាមិត្តនូនស៊ីណាមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីរការអភិវឌ្ឍទេសចរឆ្លាតវៃនៅទីក្រុងហូជីមិញ។ លោកអ្នកនាងជាទីមេត្រី។ ទេសចរវៃឆ្លាតគឺជា ផ្នែកមួយនៃទីក្រុងឆ្លាតវៃ។ហេតុដូច្នេះ នៅពេលដែលទីក្រុងកំពុងផ្ដល់ការយកចិត្តទុកដាក់លើការកសាងនគរឆ្លាតវៃនោះ ផ្នែកទេសចរណ៍ទីក្រុងក៏មានលក្ខណៈងាយស្រួល ដើម្បីអភិវឌ្ឍន៍ទេសចរ ជាពិសេសគឺប្រភពកម្លាំង និង ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសម្រាប់ទេសចរណ៍ឆ្លាតវៃ។ ដោយមានគោលបំណងទទួលឲ្យបានភ្ញៀវទេសចរចំនួន ៧,៥ លាននាក់មកទស្សនាទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០១៨ នោះទីក្រុងបានអនុវត្តន៍ទម្រង់ទេសចរណ៍ឆ្លាតវៃជាច្រើន។ ដើម្បីផ្លាស់ប្តូររបៀបទាក់ទងជាមួយព័ត៌មានទេសចរណ៍សម្រាប់ភ្ញៀវទេសចរតាមទិសប្រើប្រាស់
បច្ចេកវិទ្យាខ្ពស់នោះ ទីក្រុងហូជីមិញកំពុងសុក្រឹតយ៉ាងសកម្មនូវកម្មវិធីទេសចរណ៍ឆ្លាតវៃជាភាសាអង់គ្លេស និងភាសាវៀតណាម ដែលអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ ហេតុដូច្នេះ ភ្ញៀវទេសចរអាចទាក់ទងផ្ទាល់ជាមួយប្រភពព័ត៌មានជាក់ស្ដែងយ៉ាងងាយស្រួល។កម្មវិធីនេះនឹងត្រូវបានបង្ហាញមុខជាសាធារណៈនាខែកក្កដាឆ្នាំ២០១៩ ខាងមុខ។ នាបច្ចុប្បន្ននេះ ទេសចរណ៍វៃឆ្លាតគឺជាប្រភេទទេសចរណ៍ថ្មីថ្មោងនៅទីក្រុងហូជីមិញ និងវៀតណាមផងដែរ។

ពីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មិត្ត អ៊ុក សុភី មានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីរូបសណ្ឋានកសិករធ្វើទេសចរណ៍ក្សេត្រកម្មនៅមូលដ្ឋាននានានៅវៀតណាម។លោកអ្នកនាងជាទីមេត្រី។ នាបច្ចុប្ននេះ រូបសណ្ឋានទេសចរណ៍ក្សេត្រកម្ម កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ម្ចាស់ចំការមួយចំនួន មិនត្រឹមតែមានអាជីពជាកសិករប៉ុណ្ណោះទេ ថែមទាំងចេះ ធ្វើអាជីវកម្មនៅកសិដ្ឋានរបស់ខ្លួនទៀតផង។ ភ្ញៀវទេសចរបានមកទស្សនាចម្ការនេះកាន់តែច្រើន ដើម្បីទទួលបរិយាកាសធម្មជាតិបរិសុទ្ធ។ ដោយមានឧត្តមភាពជាខេត្តដំបន្លែគ្មានជាតិគីមីដ៏ធំនៅទូទាំងប្រទេសនោះ នាពេលថ្មីនេះ ខេត្ត Lam Dong បានដាក់ចេញគោលការណ៍ផ្សារភ្ជាប់កសិកម្មជាមួយទេសចរណ៍។ រូបសណ្ឋានទាំងនេះមិនត្រឹមតែទទួលបានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបើកចេញទិសដៅថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ទីក្រុងផ្ការាប់ពាន់ប្រភេទនេះ។នៅពេលមកកាន់ភូមិផ្កា Van Thanh ដែលជាមជ្ឈមណ្ឌលធំមួយក្នុងចំណោមមជ្ឈមណ្ឌលទេសចរក្សេត្រកម្មធំបំផុតនៅខេត្ត Lam Dong នោះ ភ្ញៀវទេសចរមិនត្រឹមតែបានគយគន់ និងថតរូបជាមួយផ្កាស្រស់ស្អាតគ្រប់ប្រភេទប៉ុណ្ណោះទេ ថែមទាំងមានចំណាប់អារម្មណ៍ចំពោះ វារីកសិកម្ម ឬ ជលវប្បកម្ម (Hydroponics System) ទៀតផង។ នាបច្ចុប្បន្ននេះ ខេត្ត Lam Dong កំពុងខិតខំប្រឹងប្រែងដើម្បីបង្ហើយរូបសណ្ឋានគំរូចំនួន ៣៥ អំពីទេសចរណ៍ ក្សេត្រកម្មផងដែរ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2ផលិតផលចរបាប់របស់ជនជាតិ   "Zèng" (internet)

សំណួរចុងក្រោយក្នុងនាទីប្រអប់សំបុត្រថ្ងៃនេះគឺមកពីមិត្ត សុខសំណាង នៅខេត្តតាកែវ ប្រទេសកម្ពុជា។ មិត្តមានបំណងចង់ស្វែងយល់អំពី ភូមិត្បាញចរបាប់នៅខេត្ត Thua Thien Hue។ លោកអ្នកនាងជាទីមេត្រី។ ត្បាញ "Zèng" គឺជារបរសប្បកម្មប្រពៃណីរបស់ប្រជាជន A Luoi នៅខេត្ត Thua Thien Hue ពីយូរលង់ណាស់មកហើយ។ "Zèng"គឺជាឈ្នោះរបស់ផលិតផលចរបាប់របស់ប្រជាជនជាជនជាតិ Ta Oi។ ដើម្បីធ្វើសំលៀកបំពាក់ Zèng សម្រាប់ជនជាតិ Ta Oi គឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងនោះដំណាក់កាលជ្រលក់ព័ណគឺមានសារៈសំខាន់បំផុត។ នាបច្ចុប្បន្ននេះ Zèng មិនត្រឹមតែជាសំលៀកបំពាក់ប៉ុណ្ណោះទេ ថែមទាំងជាផលិតផលម៉ូត ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនទៀតផង។ មុខរបរនេះបានបង្កើតការងារធ្វើសម្រាប់ស្ត្រីជាច្រើននៅមូលដ្ឋាននានា ដោយរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ប្រាក់ចំណូលសម្រាប់គ្រួសារ។ នាពេលបច្ចុប្បន្ននេះ នៅស្រុកព្រៃភ្នំ A Luoi បានបង្កើតសហករណ៍ត្បាញ Zèng ដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់មុខរបរត្បាញ់  Zèng ផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ