ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន ២៦១ មកពីប្រទេសនិងតំបន់ដែនដីចំនួន ៤០ នៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ១២ របស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះយើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។សូមអញ្ជើញមិត្តទាំងអស់តាម ដានស្តាប់។
ក្បាច់រាំ Zumbar កីឡាហាត់ប្រាណដ៏ល្បីឈ្មោះនាពេលឥឡុវនេះនៅពិភពលោក |
មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីរដ្ឋធានីហាណូយ និស្សិតកម្ពុជាឈ្មោះ ឌួង កញ្ញា កំពុងសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម មានបំណងចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីរបាំហ្សូមបារ (Zumbar) នៅវៀតណាម។ មិត្ត ឌួង កញ្ញា ជាទីរាប់អាន! តាមនិន្នាការនៅលើពិភពលោក បច្ចុប្បន្ននេះ ក្បាច់រាំ Zumbar បានទាក់ទាញយ៉ាងខ្លាំងសំរាប់ជំនាន់វ័យក្មេងនៅវៀតណាមដោយសារភាពរស់រើកនិង សប្បាយៗរបស់របាំនេះ។ គួរបញ្ជាក់ថា ក្បាច់រាំ Zumbar ជារកីឡាហាត់ប្រាណពិសសេសមួយដែលរួមបញ្ជូលរវាងការហាត់កីឡាផងនិងរាំតាមបទភ្លេងផង។ ដោយមានបទភ្លេងដ៏រស់រវើកនិងទាក់ទាញ រួងទាំងក្បាច់រាំដ៏ស្វាហាប់ របាំនេះមិនទាមទារឲ្យចេះប្រើរបៀបបច្ចេកទេសពិបាកណាមួយនោះឡើយ ហើយក្បាច់រាំ Zumbar នៅតែជួយឲ្យយើងភ្លេចបាត់ថាខ្លួនឯងកំពុងហាត់ប្រាណតាមចង្វាក់ភ្លេងដែលមិនចេះហត់នឿយនោះទេ។ រាល់កាយវិការរាំសុទ្ធតែផ្តោតទៅលើសាច់ដុំមួយចំនួន ក៏ប៉ុន្តែលំហាត់ហាត់ប្រាណទាំងឡាយគឺមានការរួមផ្សំជាមួយកាយវិការខុសៗគ្នាជាច្រើន ដើម្បីជួយឲ្យរាងកាយបញ្ចេញថាមពលប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជួយឲ្យដំណើរការដុតជាតិខ្លាញ់នៅក្នុងរាងកាយបានល្អ និងសាច់ដុំរឹងមាំនៅក្នុងពេលតែមួយផងដែរ។ ម្យ៉ាងវិញទៀត ក្បាច់រាំ Zumbar ក៏ជាលំហាត់កីឡាតាមបែប Cardio (លំហាត់កីឡាបង្កើនចង្វាក់បេះដូង) ដែលពិតជាល្អសំរាប់បេះដូងនិងសរសៃឈាមក្នុងរាងកាយយើងទៀតផង ហើយក្បាច់រាំ Zumbar បានចាត់ទុកជាកីឡាហាត់ប្រាណមួយដ៏ល្បីល្បាញនៅលើពិភពលោកនាពេលបច្ចុប្បន្នដោយ សារ នេះគឺជាកីឡាដែលនាំមកនូវភាពសប្បាយរីករាយ និងជិតស្និទ្ធសំរាប់មនុស្សគ្រប់ៗគ្នាដោយមិនចេះធុញទ្រាន់នោះឡើយ។ មិនដូចជាប្រភេទកីឡាផ្សេងៗ ក្បាច់រាំ Zumbar មិនទាមទារឲ្យមានបច្ចេកទេសខ្ពស់ ឬ មិនបែងចែកកំរិតសំរាប់អ្នកហាត់ថ្មីនិងចាស់ ក៏ដូចជាមិនប្រកាន់អាយុ ភេទប្រុសឬស្រីនោះទេ ហេតុដូច្នេះ អ្នកណាក៏អាចចូលរួមហាត់រក្បាច់រាំ Zumbar បាន រួមជាមួយចង្វាក់ភ្លេងគួរឲ្យពិរោះៗ ដោយរាំកាច់ចង្កេះយ៉ាងសប្បាយរីករាយផងដែរ។
សិល្បករស្មូន To He នៅភូមិ Xuan La |
ពីខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា មិត្តអ្នកស្តាប់ឈ្មោះ អ៊ីម សុម៉ាលី មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពី របរស្មូន To He នៅភូមិ Xuan La (ទីក្រុងហាណូយ)។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ភូមិ Xuan La ឃុំ Phuong Duc ស្រុក Phu Xuyen នៅភាគខាងត្បូងពីរដ្ឋធានីហាណូយ ជាភូមិរបរមួយដែលជំនាញខាងស្មូន To He ដ៏ល្បីល្បាញ ដែលគេហៅថា «មានតែមួយគ្មានពីរ» នៅវៀតណាមតាំងពីយូរណាស់មកហើយ។ របរស្មូន To He នៅភូមិ Xuan La បានក្លាយទៅជាភាពស្រស់ស្អាតនៃខឿនវប្បធម៌ប្រជាប្រិយ ដែលរួមចណែកក្នុងការអប់រំជំនាន់យុវវ័យក្រោយនៅទូទាំងប្រទេសអំពីប្រវិត្តិសាស្ត្រនិងអត្តសញ្ញាណប្រទេសជាតិវៀតណាម។ To He គឺជាប្រដាប់ក្មេងលេងមានលក្ខណៈប្រជាប្រិយសំរាប់កុមារវៀតណាម ហើយវាអាចញ៉ាំបានយ៉ាងងាយស្រួលៗផងដែរ។ វត្ថុធាតុដើម ដែលធ្វើ To He រួមមានម្សៅអង្ករ លាយជាមួយដំណើបតិចតួចហើយលាយឲ្យស្មើគ្នាព្រមទាំង ត្រាំនៅក្នុងទឹកទើបយកទៅកិនឲ្យម៉ត់ស្អិតនិងស្ងោរឲ្យឆ្អិនផងដែរ។ បន្ទាប់មកគេច្របាច់ម្សៅឲ្យក្លាយទៅជាដុំតូចនិមួយៗ និងលាបពណ៌ខុសៗគ្នាឲ្យដុំម្សៅទាំងនេះ។ មុខរបរនេះមិនត្រឹមតែទាមទារឲ្យមានផ្នត់គំនិតល្អ និងមានថ្វៃដៃដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ ថែមទាំងទាមទារឲ្យមានភាពអត់ធ្មត់ ហ្មត់ចត់និងចេះស្រឡាញ់ក្មេងៗ ទើបធ្វើបានផលិតផលប្រកបដោយជោគជ័យទៀតផង។ នាបច្ចុប្បន្ន របរស្មូន To He នៅភូមិ Xuan La តែងតែសហការជាមួយបណ្តាសាលារៀន ដើម្បីរៀបចំពិធីជួបប្រាស្រ័យជាមួយគ្នាក្នុងការស្វែងយល់របៀបស្មូន To He ព្រមទាំងរួមគ្នាធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលថែទាំកុមារនិងពិព័រណ៌នានាដើម្បីផ្សព្វផ្សាយផលិតផល To He របស់ស្រុកកំណើតផងដែរ។ ប្រការនេះមិនត្រឹមតែបានរួមវិភាគទានក្នុងការថែរក្សាភូមិរបរ To He តែប៉ុណ្ណោះទេ ថែមទាំងជួយអភិរក្សបាននូវវប្បធម៌ជាប្រពៃណីរបស់ភូមិរបរវៀតណាមទៀតផង។
រមនីយដ្ឋានភ្នំ Ba Den នៅខេត្ត Tay Ninh |
មិត្តអ្នកស្តាប់ឈ្មោះ ស្រីពៅ មកពីរាជធានីភ្នំពេញ បានសំដែងនូវបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីរមនីយដ្ឋានភ្នំ Ba Den នៅខេត្ត Tay Ninh។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! តាំងពីយូរលង់ណាស់មកហើយ ភ្នំ Ba Den ស្ថិតនៅឃុំ Thach Tan ស្រុក Hoa Thanh ខេត្ត Tay Ninh ដែលមានកំពស់ ៩៨៥ ម៉ែត្រ មិនត្រឹមតែជារមនីយដ្ឋានដ៏ល្បីឈ្មោះនៅតំបន់ Tay Ninh ភាគខាងកើតតំបន់ណាមបូប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍វិញ្ញាណមួយ ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនារៀងរាល់ឆ្នាំ ក្នុងនោះមានវត្ត Linh Son Tien Thach។ ដើម្បីទៅដល់កំពូលភ្នំ Ba Den យើងអាចធ្វើដំណើរដោយថ្មើរជើងតាមបណ្តោយផ្លូវភ្នំដែលត្រូវចំណាយពេលប្រមាណ ២ - ៤ ម៉ោង ដើម្បីក្រេបយកខ្យល់អាកាសដ៏ស្រឡះបរិសុទ្ធនៅក្នុងព្រៃភ្នំភាគខាងត្បូងវៀតណាម រីឯវិធីមួយទៀតគឺយើងអាចធ្វើដំណើរឡើងកំពូលភ្នំដោយជិះកន្ត្រកខ្សែកាបយោង ដែលត្រូវចំណាយរយៈពេល ២០ នាទីតែប៉ុណ្ណោះក៏មានដែរ។ លាតសន្ធឹងចាប់ពីជើងភ្នំ ដល់កំពូលភ្នំ Ba Den រួមមានសម្ព័ន្ធស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ដូចជាវិមាន វត្ត ចេតីយជាដើម ហើយទាំងនេះសុទ្ធសឹងតែមានលក្ខណៈពិសេសនៃវប្បធម៌ព្រះពុទ្ធសាសនា និងជំនឿសាសនាប្រជាប្រិយវៀតណាមផងដែរ។ ភ្នំ Ba Den ត្រូវបានក្រសួងវប្បធម៌និងផ្សព្វផ្សាយវៀតណាម បានទទួលស្គាល់ជាកេរិ៍្តដំណែលប្រវត្តិសាស្ត្រជាតិនាឆ្នាំ១៩៨៩ ហើយបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរនៅគ្រប់ទិសទីមកទស្សនាជារៀងរាល់ឆ្នាំ។ ទេសភាពធម្មជាតិ និងបរិយាកាសបរិសុទ្ធនៅភ្នំ Ba Den ហាក់ដូចជាលាយឡំជាមួយគ្នា ព្រមទាំងនាំមកនូវបទពិសោធន៍មួយនៅតំបន់ពោរពេញទៅដោយវប្បធម៌ជាប្រពៃណី ប្រវត្តិសាស្ត្រ និងតំលៃខាងផ្លូវចិត្តដ៏វិសេសវិសាលសំរាប់ភ្ញៀវទេសចរទាំងអស់គ្នាទៀតផង៕
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕