ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1សកម្មភាពបាញ់កាំជ្រូច (internet)

ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាមិត្តហេង ដារ៉េត បានបង្ហាញនូវ ចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពីពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមនៅខេត្តដាកណុងថា “តាមរយៈពិធីបុណ្យនេះ ខ្ញុំបានស្គាល់អំពី” សំលៀកបំពាក់ ប្រពៃណីរបស់សហគមន៍ជនជាតិភាគតិចដែលរស់នៅខេត្តដាកណុង គឺ សម្បូរបែប និងពោរពេញទៅដោយអត្តសញ្ញានវប្បធម៌។ ហើយតាមនោះ បង្កើត លក្ខណៈងាយស្រួលសម្រាប់សិប្បករសិល្បករនៃបណ្ដាជនជាតិភាគតិច សិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធន៍ ក៏ដូចជាផ្លាស់ប្ដូរវប្បធម៌ជាមួយ
ភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីផងដែរ។ នេះគឺជាបេតិកភ័ណ្ឌវប្បធម៌ដ៏ថ្លៃថ្លា ដែលចាំចាច់ត្រូវអភិរក្ស និងអភិវឌ្ឍន៍។ ខ្ញុំមានក្ដីសង្ឃឹមថានាពេលខាងមុខ ពិធិបុណ្យនេះនឹងត្រូវបានពង្រីកទ្រង់ទ្រាយជាបណ្ដើរៗ តាមរយៈការអញ្ជើញខេត្ត ក្រុង នៅទូទាំងប្រទេស ក៏ដូចជាប្រទេសមួយចំនួនលើពិភពលោក ដែលក្នុងនោះមានកម្ពុជាមកចូលរួមផងដែរ"។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2  វិថីដើរថ្មើរជើង Trinh Cong Son (internet)

មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីទីកន្លែងរៀបចំការបាញ់កាំជ្រួច ទទួលអំណរបុណ្យចូលឆ្នាំកុរ ២០១៩ នៅទីក្រុងហាណូយ។ លោកអ្នកនាងជាទីមេត្រី។ នាពេលថ្មីៗនេះទីក្រុងហាណូយបានចេញសេចក្ដីជូនដំណឹងជាច្រើនអំពីផែនការត្រៀមរៀបចំទទួលអំណរបុណ្យចូលឆ្នាំថ្មី
ប្រពៃណីវៀតណាម ២០១៩ ក្នុងនោះមានផែនការស្ដីអំពីទីកន្លែងបាញ់កាំជ្រូចនៅទីក្រុងហាណូយក្នុងឱកាសបុណចូលឆ្នាំកុរ ២០១៩។ តាមនោះ ទីកន្លែងជាច្រើននៅទីក្រុងហាណូយដូចជានៅបណ្ដាខ័ណ្ឌ Hoan Kiem, Tay Ho, Nam Tu Liem, Hai Ba Trung និង Ha Dong នឹងរៀបចំការបាញ់កាំជ្រួច ព្រមទាំងរៀបចំសកម្មភាពសម្ដែងវប្បធម៌ និងសិល្បៈ។

ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីវិថីដើរថ្មើរជើងថ្មីនៅទីក្រុងហាណូយ។ លោកអ្នកនាងជាទីមេត្រី។ ក្រោយពីវិថីដើរថ្មើរជើងនៅបឹង Guom នោះ នាពេលថ្មីៗនេះ វិថីដើរថ្មើរជើង Trinh Cong Son ត្រូវបានបើកជាផ្លូវការនៅ ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។ នេះគឺជាលំហរដើរថ្មើរជើងថ្មីថ្មោងដែលស្ថិតនៅជុំវិញតំបន់ដឹង Tay ។ វិថីដើរថ្មើជើងនេះ មិនត្រឹមតែមានស្ដង់ទំនិញលក់វត្ថុអនុស្សាវរីយ៍ សិប្បកម្ម វិចិត្រសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានស្តង់ទំនិញលក់ម្ហូបអាហារ និងគ្រឿងភេសជ្ជៈទៀតផង។ ក្រៅពីកម្មវិធីសម្ដែងសិល្បៈនោះ លំហរដើរថ្មើរជើងនៅវិថីនេះ ក៏មានស្ដង់ទំនិញលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងគ្រឿងភេសជ្ជៈ ដែលបានរំលឹកអំពីស្ថាបត្យកម្មនៃវិធីបុរាណហាណូយ  Hoi An និងវប្បធម៌នៅតំបន់នីមួយៗផងដែរ។ មកដល់វិថីដើរថ្មើរជើង Trinh Cong Son នាចុងសប្ដាហ៍នោះ ភ្ញៀវទេសចរនឹងមានអារម្មណ៍រ៉ូម៉ង់ទិក។ ប្រជាជននឹងបានស្ដាប់តន្ត្រីរបស់តន្ត្រីករ Trinh Cong Son និងពិសារកាហ្វេនៅតាមចិញ្ចើមថ្នល់ ដែលមានតម្លៃត្រឹមតែពី ១០ ម៉ឺន ដល់ ២០ ម៉ឺនដុងតែប៉ុណ្ណោះ។

Thưa quý thính giả! Phút hộp thư của chúng tôi kết thúc ở đây. Tất cả thư, nhận xét hoặc câu hỏi của bạn, vui lòng gửi tới: Dịch vụ phát thanh truyền hình Việt Nam, 45, đường Bà Triệu, Hà Nội hoặc Email: vov5khmer @ gmail. Bạn có thể liên hệ với chúng tôi qua trang web của Www.vovworld.vn Nghe danh sách gửi thư của chúng tôi và chúng tôi sẽ gặp bạn trong những tuần tới.

ប្រតិកម្មទៅវិញ

ផ្សេងៗ