ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី!ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល និងទូរស័ព្ទរបស់មិត្តអ្នកស្តាប់មួយចំនួនមកពីប្រទេសនិងតំបន់ដែនដីនៅទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ និងទូរស័ព្ទរបស់មិត្តអ្នកស្ដាប់មកពីកម្ពុជា។ សូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្ដាប់ដែលបានផ្ញើសំបុត្រ និងទូរស័ព្ទមកកាន់យើងខ្ញុំ។ ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ យើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ដែលបានផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់។
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1 វៀតណាមទទួលតំណែងជាប្រធានអាស៊ាន២០២០ជាផ្លូវការ (រូបថត៖ baochinhphu.vn)

មិត្តអ្នកស្ដាប់ជាទីរាប់អាន! ពីទីក្រុងហាណូយ មិត្តអ្នកស្តាប់ Lim Vanna ជានិស្សិតវិទ្យាស្ដានការទូតវៀតណាមបានសំដែងនូវចំណាប់អារម្មណ៍យ៉ាងសប្បាយរីករាយចំពោះការដែលវៀតណាមក្លាយទៅជាប្រធានអាស៊ាន២០២០ជាផ្លូវការ។ ក្នុង   សំបុត្រមិត្តបានសរសេរថា«ខ្ញុំពិតជាសប្បាយនិងគាំទ្រចំពោះការដែលវៀតណាម ទទួលតំណែងជាប្រធានអាស៊ាន ២០២០ នាថ្ងៃទី៤ខែវិច្ឆិកាក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅទីក្រុងបាងកកនៃប្រទេសថៃ។ ខ្ញុំសង្ឃឹមថាក្នុងតួនាទីនេះ វៀតណាមនឹងបន្តកសាងសហគមន៍អាស៊ានប្រកបដោយឯកភាព សាមគ្គីភាព សមាហរណកម្មព្រមទាំងធ្វើជាស្ពានតភ្ជាប់ជួយអាស៊ាននិងសហគមន៍អន្តរជាតិដោះស្រាយបញ្ហាប្រឈមរួមនៅលើសកលលោក។ លើសពីនេះទៅទៀត រាល់ការរួមចំណែករបស់វៀតណាមនឹងមានអត្ថន័យដ៏សំខាន់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀណាមនិងបណ្តាប្រទេសសមាជិកអាស៊ាន ក៏ដូចជាអះអាងអំពីឋានៈនិងតួនាទីរបស់វៀតណាមក្នុងតំបន់និងនៅលើពិភពលោកផងដែរ»។ មិត្តអ្នកស្តាប់ Lim Vanna ជាទីមេត្រី! យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយោបល់របស់មិត្តដែលបានផ្ញើរមកកាន់កម្មវិធី។ យើងខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពនូវព័ត៌មានឲ្យទាន់ហេតុការណ៍និងមានគុណភាពបំផុតជាបន្តទៀត ដើម្បីផ្តល់ជូនមិត្តអ្នកស្តាប់ទាំងអស់នាពេលខាងមុខ។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2 ស្ពាន Ong Cop - ស្ពានឈើដែលមានប្រវែងវែងបំផុតនៅវៀតណាម (រូបថត៖ kyluc.vn)

ពីទីក្រុងភ្នំពេញ មិត្តអ្នកស្តាប់ Kim Pisay មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីស្ពានឈើដែលមានប្រវែងវែងបំផុតនៅវៀតណាម។ មិត្តអ្នកស្ដាប់ជាទីមេត្រី! ប្រទេសវៀតណាមមានស្ពានឈើជាច្រើនដែលឆ្លងកាត់ទន្លេ ប៉ុន្តែល្បីល្បាញជាងគេគឺស្ពាន Ong Cop ( ឬហៅថាស្ពាន Binh Thanh) ដែលឆ្លងកាត់ទន្លេ  Phu Ngan និងតភ្ជាប់នឹងភូមិនានានៅ ឃុំ An Ninh ស្រុក Tuy An ជាមួយសង្កាត់ Xuan Dai ទីរួមខេត្ត Song Cau ( ខេត្ត Phu Yen)។ ស្ពានឈើ Ong Cop ត្រូវបានដាក់ឱ្យប្រើប្រាស់នាដើមឆ្នាំ ១៩៩៩ ហើយជារៀងរាល់ថ្ងៃមានភ្ញៀវទេសចររាប់រយនាក់មកទីនេះដើម្បីទស្សនានិងថតរូបកំសាន្តផងដែរ។ ដោយមានសោភ័ណភាពស្រស់បំព្រង ស្ពានឈើនេះមិនត្រឹមតែជាផ្លូវធ្វើដំណើរសម្រាប់ប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយទៅជាគោលដៅទេសចរណ៍សម្រាប់យុវជននិងអ្នកមានចំណង់ចំណូលចិត្តថតរូបទៀតផង។ ធ្វើដំណើរ       កំសាន្តនៅលើស្ពានឈើនេះ ភ្ញៀវទេសចរអាចមើលឃើញរូបភាពដ៏សាមញ្ញរបស់អ្នកនេសាទបង់សំណាញ់ចាប់ត្រីកុមារហែលទឹកនៅតាមដងទន្លេ ឬស្ត្រីជិះកង់ឆ្លងកាត់ស្ពានជាដើម៕

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 3បឹង Ta Dung នៅតំបន់ Tay Nguyen (រូបថត៖ ivivu.vn)

ពីខេត្តមណ្ឌលគីរី (កម្ពុជា) មិត្តអ្នកស្តាប់ Sok KimSeng មានបំណងចង់ឲ្យកម្មវិធីជួយឧទ្ទេសនាមអំពីបឹង Ta Dung ខេត្ត Tay Nguyen។ មិត្តអ្នកស្ដាប់ជាទីរាប់អាន! ដោយត្រូវបានគេលើកឈ្មោះថា « ឈូងសមុទ្រ Ha Long ទីពីរនៅតំបន់ Tay Nguyen» បឹង Ta Dung មានសម្រស់ដ៏អស្ចារជាមួយនឹងទីកន្លែងស្អាត       ក្រអាលជាច្រើនដែលទាក់ទាញភ្ញៀវទេចរវ័យក្មេងមកទស្សនាផងដែរ។ បឹង Ta Dung មានទំហំផ្ទៃដីចំនួន ២២.១០៣ ហិកតា ដែលស្ថិតនៅទីតាំងនៅភូមិ Dak P’lao ឃុំ Dak Som ស្រុក Dak Glong ខេត្ត Dak Nong ដែលមានចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីទីរួមខេត្ត Gia Nghia ។ បឹងដ៏ធំនេះមានទេសភាពធម្មជាតិប្លែកៗជាមួយកោះធំៗ និងតូចជាង ៤០ នៅលើផ្ទៃទឹក ហើយនាំមកនូវភាពស្រស់បំព្រង និងអាលោះអាល័យសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នា។ បឹង Ta Dung មានអាកាសធាតុត្រជាក់និងអាកាសធាតុរីករាយពេញមួយឆ្នាំ។ កន្លែងនេះតែងតែទាក់ទាញដល់ភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្តដ៏សាមញ្ញ ព្រមទាំងសម្រាប់អ្នកចូលចិត្តទទួលយកបទពិសោធន៍ជាក់ស្តែង និងស្រឡាញ់សម្រស់ធម្មជាតិផងដែរ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ