ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) -លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ បណ្តាកម្មវិធីផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិង email មួយចំនួនរបស់មិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីដូចជា កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី និងជប៉ុនជាដើម។ ក្នុងនោះ មិត្តកម្ពុជាជាច្រើននាក់ក៏បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានចែករំលែកនូវមនោសញ្ចេតនានិងផ្តល់មតិយោបល់ចំពោះនាទីនានានៃកម្មវិធី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់នាពេលនេះ យើងខ្ញុំសូមដកស្រង់និងឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ផ្ញើមកកាន់កម្មវិធី។ សូមអញ្ជើញមិត្តទាំងអស់តាមដានស្តាប់ដោយរីករាយ។
គំរូទេសចរណ៍ សហគមន៍ នៅសាប៉ា |
មិត្តហេង ដារ៉េត និស្សិតកម្ពុជាឆ្នាំទី ២ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្ត្រថៃប៊ិញបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពី“សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម៖ ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះនឹងបង្កើតឱកាសសំរាប់ប្រជាជនវៀតណាម ឲ្យកាន់តែស្វែងយល់ច្បាស់អំពីទឹកដី និងមនុស្សកម្ពុជា ក៏ដូចជាសម្រស់ធម្មជាតិ និងភាពកក់ក្ដៅរបស់ប្រជាជនកម្ពុជាដល់ប្រជាជនវៀតណាម និងសាធារណជនផងដែរ”។
មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីគំរូទេសចរណ៍ សហគមន៍ នៅសាប៉ា។
មិត្ត នួនស៊ីណាជាទីមេត្រី។ មកទស្សនាសាប៉ា ភ្ញៀវទេសចរមិនត្រឹមតែអាចគយគន់ទេសភាពមហិមាកំពូល Fanxipan ប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់ទំនៀមទម្លាប់ វប្បធម៌របស់ជនជាតិទាំងប្រាំមួយរស់នៅទីនោះ ៖ ជនជាតិម៉ុង (Mong) ជនជាតិយ៉ាវ (Dao) ជនជាតិស្វាផុ (Sa Pho) ជនជាតិត៉ៃយ៉ៃ (Tay Giay) ជនជាតិគីញ (Kinh) ជនជាតិចិន ។ ភាពពិសេសនៃវប្បធម៌ នៅតំបន់ សាប៉ា បានជំរុញវិស័យទេសចរណ៍ បង្កើតប្រភពអភិវឌ្ឍន៍ទេសចរណ៍។ស្រុក សាប៉ា (Sa Pa) បានវិនិយោគអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ មកកម្សាន្តភូមិនិងតំបន់រស់នៅរបស់បណ្តាជនជាតិរស់នៅទីនោះ។ រហូតដល់បច្ចុប្បន្ននេះ លើទូទាំងស្រុក សាប៉ា មានទីកន្លែង homestay ចំនួន ១៦០ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ តាវ៉ាន (Ta Van) ឃុំឡាវចាយ (Lao Chai) ឃុំបានហូ (Ban Ho) ឃុំតាភីន (Ta Phin) …ដែលទទួលបានរាប់សិបពាន់លានដុងក្នុងមួយឆ្នាំ។
អាជ្ញាធរស្រុក សាប៉ា (Sa Pa)បានដាក់ចេញទិសដៅ “ក្លាយទៅកេរ្តិ៍ដំណែលទៅជាទ្រព្យសម្បត្តិ”និងសហគមន៍នីមួយៗ ភូមិនីមួយៗ ត្រូវមានផលិតផលទេសចរណ៍ពិសេស។
ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងចង់បានស្ដាប់ការឧទ្ទេសនាមអំពីឧទ្យានជាតិកាតបា។ មិត្តមិត្តសុខ សំណាងជាទីមេត្រី។ ឧទ្យានជាតិកាតបាមានទំហំធម្មជាតិគឺ ១៦.១៩៨ ហិចតា រួមមានប្រព័ន្ធអេកូពិសេស ដែលត្រូវបានអ្នកជំនាញជាតិនិងអន្តរជាតិវាយតំលៃថាមានតំលៃពហុវសាស្ត្រខ្ពស់បំផុតវៀតណាម។ ក្នុងចំណោមសត្វរុក្ខជាតិចំនួន ៧៤៥ ប្រភេទ ដែលស្ថិតក្នុងបញ្ជីរាយនាមកម្រមាន ត្រូវការពារដូចជា៖ គីមយ៉ាវ ( nageia fleuyri) copperpod កាល់ព្រឹក្សហាឡុង។ ប្រព័ន្ធសត្វជាសម្បូរ ដែលមាន ២៨២ ប្រភេទ រួមមានសត្វចំនួន ២០ ប្រភេទ បក្សីចំនួន ៦៩ ប្រភេទ សត្វលូនអាចរស់ក្នុងទឹកនិងលើដីគោកចំនួន ២០ ប្រភេទ កង្កែបចំនួន ១១ ប្រភេទ ជាពិសេសនៅទីនេះគឺជាទីកន្លែងរស់នៅតែមួយគត់នៅពិភពលោករបស់សត្វ langur ក្បាលពណ៌ស
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕