ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល ចំនួន ៣១៩ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១១។ រាល់សំបុត្ររបស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីគឺជាប្រភពកម្លាំងលើកទឹកចិត្តដ៏ស្មោះសរ សម្រាប់យើងខ្ញុំ។
ពិធីបុណ្យសពលោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម និងជាប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម - កម្ពុជា |
លំដាប់តទៅនេះ យើងខ្ញុំសូមចែករំលែកខ្លឹមសារនៃសំបុត្រមួយចំនួនរបស់មិត្តអ្នកស្ដាប់ក្នុងសប្តាហ៍កន្លងទៅ។ ពីព្រះរាជាណាចក្រកម្ពុជា មិត្ត ហេង វុធីបានផ្ញើសំបុត្រមកកាន់កម្មវិធី ដោយបានសម្ដែងនូវសេចក្ដីទុក្ខក្រៀមក្រំ ចំពោះមរណភាពរបស់លោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម និងជាប្រធានសមាគមិត្តភាពវៀតណាម កម្ពុជា ដោយរោគាពាធ នាវេលាម៉ោង១និង ៣៩នាទីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ នៅគេហដ្ឋាននៅរដ្ឋធានីហាណូយ។ ក្រៅពីនោះ យើងខ្ញុំក៏ទទួលបានសំបុត្រគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់ ថាច់សាមបូរ ដែលកំពុងរស់នៅរាជធានីភ្នំពេញ ដោយមានខ្លឹមសារដូចតទៅ៖“ ខ្ញុំជាមនុស្សម្នាក់ដែលជក់ចិត្ត និងស្រឡាញ់សៀវភៅណាស់។ កាលពីឆ្នាំទៅមិញ ខ្ញុំមានឱកាសទៅទស្សនាទីក្រុងហូជីមិញ។ នៅទីនេះ ខ្ញុំបានចូលរូមកម្មវិធី “ ផឹកកាហ្វេ បង់ជាសៀវភៅ” នៅហាងកាហ្វេមួយនៅខ័ណ្ឌទី ១។ ក្នុងឱកាសនេះ ខ្ញុំសុំស្នើ កម្មវិធីជួយឧទ្ទេសនាមអំពីរូបសណ្ឋានហាងកាហ្វេនេះ។ សូមអរគុណច្រើន។
ហាងកាហ្វេ " Sai Gon " នៅសង្កាត់ទី ១ ទីក្រុងហូ ជីមិញ |
|
មិត្តអ្នកស្ដាប់ជាទីមេត្រី។ “ ផឹកកាហ្វេ បង់លុយដោយសៀវភៅ” គឺជាសកម្មភាពដែលត្រូវបានប្រព្រឹត្តិទៅនៅហាង កាហ្វេ " Sai Gon " នៅសង្កាត់ទី ១ ទីក្រុងហូជីមិញជារៀងរាល់ចុងសប្តាហ៍។ សកម្មភាពនេះ សំដៅតភ្ជាប់រវាងមនុស្សដែលមានចំណង់ចំណូលចិត្តអានសៀវភៅដូចគ្នា ហើយចូលរួមចំណែកក្នុងការថែរក្សានិងអភិវឌ្ឍវប្បធម៌អានសម្រាប់យុវជនទីក្រុង។ ហាងកាហ្វេ " Sai Gon " ត្រូវបានតុបតែងតាមបែប Sai Gon បុរាណ ដោយបង្កើតបរិយាកាសកក់ក្ដៅ និងរ៉ូមែនទិក។ ភាពខុសគ្នាគឺថា ហាងកាហ្វេនេះមានធ្នើរដាក់សៀវភៅចំនួនពីរ ដែលត្រូវបានរៀបដាក់នៅខាងមុខហាង។ ធ្នើរមួយគឺសម្រាប់រៀបដាក់សៀវភៅ ជូនអតិថិជន ហើយធ្នើរមួយទៀតគឺសម្រាប់ “ប្តូរសៀវភៅជាមួយគ្នា” ពោលគឺអតិថិជនដែលមកផឹកកាហ្វេនឹងនាំយកនូវសៀវភៅផ្ទាល់ខ្លួនហើយប្តូរយកសៀវភៅមួយទៀតរបស់ហាង
ដើម្បីយកទៅអាន។
មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តគយគន់ទេសភាពដ៏ស្រស់បំព្រងមួយកន្លែង។ នោះគឺវត្តឃោសិតារាម។ នេះក៏ជាគោលដៅ ដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណចចង់ស្វែងយល់ផងដែរ។
មិត្តអ្នកស្ដាប់ គីមសែនសុខ និងលោកអ្នកនាងជាទីមេត្រី។ វត្តឃោសិតារាម (នៅភូមិ Cu Lao ឃុំ Hung Hoi ស្រុក Vinh Loi ខេត្ត Bac Lieu) ត្រូវបានកសាងនាឆ្នាំ ១៨៦០ នៅលើផ្ទៃដី ៤ ហិកតាដ៏ធំទូលាយ ។ វត្តឃោសិតារាម រួមមានមណ្ឌលដ៏វិសេសវិសាលជាច្រើនដូចជា៖ ព្រះវិហារ កុដិ សាលាធម្មសភា ចេតិយ៍ សាលារៀនជាដើម។ សំឡឹងពីចម្ងាយ ព្រះវិហារធំ លេចធ្លោពណ៌ក្រហម ពណ៌មាសឆើតឆាយ ជាលក្ខណៈនៃវត្តអារាមខ្មែរ ។ វត្តមានមណ្ឌលសាលារៀនសមរម្យ ដែលតែងតែបើកថ្នាក់រៀនភាសាបាលី ថ្នាក់រៀនវប្បធម៌ ទាក់ទាញយុវជន យុវតីខ្មែរក្នុងតំបន់ មករៀនសូត្រ។ នៅថ្ងៃបុណ្យសំខាន់ៗនៃសហគមន៍ខ្មែរដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ កឋិនទាន បុណ្យចូលឆ្នាំថ្មីជាដើម។ល។ វត្តឃោសិតារាមទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរដ៏ច្រើនកុះករ អញ្ជើញមកចូលរួម ព្រមទាំង រួមចំណែកកបង្កើតប្រព័ន្ធទេសចរណ៍ដំណើរផ្សងព្រេង និងទេសចរណ៍ចេតនាភាព ទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ ធ្វើដំណើរអញ្ជើញមកលេងខេត្ត Bac Lieu។
លោកអ្នកនាងជាទីមេត្រី។ គិតត្រឹមថ្ងៃទី ២ ខែមិថុនា កម្មវិធីផ្សាយជាភាសាខ្មែរទទួលបានអត្ថបទប្រឡងចំនួន ២ ដែលបានចូលរួមការប្រឡង តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម របស់មិត្តអ្នកស្ដាប់។ ក្នុងនោះ អត្ថបទប្រឡងរបស់មិត្តអ្នកស្ដាប់ គីម សំនាង ត្រូវបានរៀបចំយ៉ាងល្អិតល្អន់។ អត្ថបទនេះមានកម្រាស់ ៥ ទំព័រ ដែលមានចម្លើយត្រឹមត្រូវ និងងាយយល់។ សូមអរគុណមិត្ត គីមសំនាង និងប្រិយមិត្ត ដែលបានផ្ញើអត្ថបទប្រឡងមកកាន់កម្មវិធីរបស់យើងខ្ញុំ។ យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តនឹងទទួលបានរង្វាន់ក្នុងការប្រឡងនេះជាក់ជាពុំខាន។
សំនួរនិងរង្វាន់គួរឲ្យទាក់ទាញនៃការប្រលងនេះត្រូវបានយើងខ្ញុំបង្ហោះនៅលើគេហទំព័រ vovworld.vn ហើយ។ លោកអ្នកនាងអាចអញ្ជើញសាច់ញាតិ និងមិត្តភក្តិរបស់ខ្លួន ដើម្បីចូលរួមផងណា។ លោកអ្នកនាងកុំស្ទាក់ស្ទើរអី សូមផ្ញើអត្ថបទប្រឡង ឬសំនួរ មតិយោបល់ មកកាន់យើងខ្ញុំតាមរយៈអ៊ីម៉ែល vov5khmer@gmail.com ។ យើងខ្ញុំនឹងឆ្លើយសំណួរទាំងអស់របស់លោកអ្នកនាង។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនៅសប្ដាហ៍ខាងមុខ