ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់
(VOVWORLD) - មិត្តអ្នកស្ដាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជា ភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៣០៩ ក្នុងនោះកម្មវិធីផ្សាយជាភាសា ខ្មែរទទួលបានសំបុត្រចំនួន ១១ របស់មិត្តអ្នក ស្ដាប់មកពីកម្ពុជា។
ពិធីករក្នុងស្ទូឌីយោនៃវិទ្យុសម្លេងវៀតណាម |
មានមិត្តអ្នកស្តាប់ជាច្រើនបានផ្ញើសំបុត្រមកកាន់កម្មវិធីដើម្បីបង្ហាញពីក្តីយោបល់និងអត្ថបទសរសេរទាក់ទងនឹងការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះ អំពីប្រទេស វៀតណាម ” ឆ្នាំ ២០២០ ដោយមានខ្លឹមសារនិងការយល់ដឹងចម្រុះ សម្បូរបែបផងដែរ។ ក្នុងនោះមានមិត្តអ្នកស្តាប់ឈ្មោះ ច័ន្ទសុភា មកពីទីក្រុង ភ្នំពេញបានចែករំលែកថា “ ខ្ញុំធ្លាប់ជាអតីតនិស្សិតខ្មែរដែលធ្លាប់សិក្សានៅ សាកលវិទ្យាល័យមួយក្នុងទីក្រុងហាណូយ ក្នុងអំឡុងពេលសិក្សាដើម្បីរៀន ភាសាវៀតណាមឲ្យបានល្អ ខ្ញុំតែងតែចំណាយពេលស្តាប់វិទ្យុសម្លេងវៀតណាម ជារៀងរាល់ថ្ងៃ។ ដោយដឹងថា VOV5 កំពុងរៀបចំការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពី ប្រទេសវៀតណាម” ខ្ញុំពិតជារំភើបចិត្តនិងកំពុងស្វែងរកព័ត៌មានបន្ថែមទៀត ដើម្បីចូលរួមការប្រឡងដ៏គួរឲ្យទាក់ទាញនោះដោយសង្ឃឹមថាអាចឈ្នះបាន រង្វាន់ក៏មិនដឹងដែរ។ ម្យ៉ាងវិញទៀតខ្ញុំសង្ឃឹមថាការប្រឡងនេះ នឹងជាឱកាសមួយ សម្រាប់ខ្ញុំជាផ្ទាល់ដើម្បីបង្ហាញពីសមត្ថភាពចេះភាសាវៀតណាមរបស់ខ្លួនក៏ដូចជាចែករំលែកបទពិសោធន៍របស់ខ្ញុំអំពីប្រជាជននិងប្រទេសវៀតណាមដ៏ស្រស់ស្អាតផងដែរ” ។
ទាំងនេះគឺជាការចែករំលែកគួរឱ្យចាប់អារម្មណ៍ហើយក៏បង្ហាញពី ការយកចិត្តទុក របស់ មិត្តអ្នកស្តាប់ចំពោះការប្រឡង "តើអ្នកយល់ដឹងអ្វីខ្លះអំពី ប្រទេសវៀតណាម" ឆ្នាំ ២០២០។ យើងខ្ញុំសង្ឃឹមថាការប្រឡងនេះនឹងក្លាយជា ស្ពានតភ្ជាប់វប្បធម៌រវាងវៀតណាមនិងបណ្តាប្រទេសនៅលើពិភព លោកផងដែរ។ លោកអ្នកនាងកុំភ្លេចថាកម្មវិធីយើងខ្ញុំនឹងប្រគល់រង្វាន់ចំនួន ៣ ទៅកាន់អ្នកនិពន្ធ ចំនួន ៣ នាក់ដែលមានអត្ថបទសរសេរដ៏ល្អបំផុតនៅពេលចូលរួមការ ប្រឡងកម្ម វិធី នេះដែលត្រូវបាន VOV រៀបចំឡើងចាប់ពីថ្ងៃទី ១៥ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០។ តោះរួសរាន់ឡើងមិត្តអ្នកស្តាប់ទាំងអស់គ្នា! សូមផ្ញើរ អត្ថបទសរសេរអំពីការប្រឡងនេះមកកាន់កម្មវិធីយើងខ្ញុំយ៉ាងឆាប់ៗដែលអាចធ្វើបានណា៎!!!
យើងខ្ញុំក៏សង្ឃឹមថាមិត្តអ្នកស្តាប់ក៏នឹងរីករាយជាមួយនឹងរង្វាន់ ដ៏គួរឱ្យទាក់ទាញរបស់គណៈកម្មការរៀបចំកម្មវិធីប្រសិនបើយកឈ្នះក្នុងការប្រឡងនេះតែម្តង។ លោកអ្នកនាជាទីស្រឡាញ់រាប់អាន! នៅពេលដែលវៀតណាម ឈានចូល«សភាពធម្មតាតាមបែបគន្លងថ្មី» ក្រោយពីការទប់ស្កាត់ជំងឺរាតត្បាត សកល Covid-19 ក៏ចំពេល ដែលទេសចរណ៍វៀតណាមឈានចូលដល់ដំណាក់ កាលនៃការស្តារទីផ្សារឡើងវិញផងដែរ។ តើវៀតណាមមានកម្មវិធីនិងដំណោះ ស្រាយអ្វីខ្លះដែលវៀតណាមបានអនុវត្តដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក ប្រកបដោយប្រសិទ្ធភាពក្រោយពីជំងឺឆ្លង Covid-19? នេះក៏ជាសំនួររបស់មិត្ត អ្នកស្តាប់ សុខចន្ធី មកពីប្រទេសកម្ពុជា ដែលផ្ញើរមកកាន់កម្មវិធីដោយសង្ឃឹមថា ទទួលបាននូវព័ត៌មានល្អៗមួយចំនួនអំពីបញ្ហានេះ។
ឆ្នេរសមុទ្រ My Khe ទីក្រុង Da Nang (រូបថត៖ vntrip) |
មិត្តអ្នកស្តាប់ សុខចន្ធី ជាទីរាប់អាន! បច្ចុប្បន្ននេះជើងហោះហើរក្នុងស្រុក របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏ ត្រូវបានដំណើរការឡើងវិញហើយនេះ ជាឱកាសសម្រាប់តំបន់នានាក្នុងការបង្កើនការ ផ្សាយព័ត៌មាន ផ្សព្វផ្សាយ រូបភាពទេសចរណ៍វៀតណាមដ៏មានសុវត្ថិភាព ដើម្បី ជម្រុញតម្រូវ ការទេសចរ ណ៍នៅទូទាំងប្រទេសផងដែរ។ នៅទីក្រុង Da Nang មន្ទីរទេសចរណ៍ បាន សហការជាមួយធុរកិច្ចទេសចរណ៍និងសេវាកម្មក្នុង ទីក្រុងដើម្បីប្រកាសកញ្ចប់ ជំរុញការលើកកំពស់ទេសចរណ៍ដែលមានឈ្មោះថា « Da Nang Thank You 2020» ដែលប្រព្រឹត្តទៅរហូតដល់ខែធ្នូឆ្នាំនេះ។ កម្មវិធីនេះបាន ទាក់ទាញអង្គភាពអាជីវកម្មទេសចរណ៍ជាង ១៥០ នៅទីក្រុង Da Nang ចូលរួមជាមួយសកម្មភាពគួរឲ្យចាប់អារម្មណ៍ដូចជា៖អញ្ជើញចូល ទស្សនារមនីយដ្ឋានដោយឥតគិតថ្លៃនិងបញ្ចុះតម្លៃសម្រាប់បន្ទប់សណ្ឋាគារពី ២០%ទៅ៥០%ជាដើម។ លើសពីនេះទៀតដើម្បីជំរុញវិស័យទេសចរណ៍ក្នុង ស្រុកឲ្យកាន់តែល្អប្រសើរឡើង អង្គភាពអាជីវកម្មទេសចរណ៍ក៏បានបង្ហាញនូវ តួនាទីយ៉ាងសកម្មក្នុងការដឹកនាំទីផ្សារនិងមានយន្តការសមស្របអំពីការបញ្ចុះ តម្លៃដើម្បីចៀសវាងការប្រកួតប្រជែងតម្លៃនិងកាត់បន្ថយគុណភាព។ ដោយមាន ការចូលរួមយ៉ាងប្តូរបផ្តាច់របស់រដ្ឋាភិបាល តំបន់ និងអង្គភាពអាជីវកម្មទេសចរ ណ៍នានា វិស័យទេសចរណ៍របស់វៀតណាមត្រូវបានរំពឹងថានឹងទទួលបាន លទ្ធផលជាវិជ្ជមានច្រើនថែមទៀតនាពេលខាងមុខផងដែរ។
ការអនុវត្តកិច្ច ព្រមព្រៀង EVFTA មានឱកាសបង្កើនទំហំទីផ្សារនាំចេញ - នាំចូលដែលជាមូលហេតុធ្វើ ឱ្យមានតម្រូវការខាងឡូជិស្ទីកកាន់តែច្រើនឡើងៗ (រូបថត៖KT) |
លោកអ្នកនាងជាទីមេត្រី! កាលពីសប្តាហ៍មុនយើងបានទទួលសំបុត្រ របស់មិត្តអ្នកស្តាប់ ហេងសូលី មកពីខេត្តព្រៃវេង (កម្ពុជា) ដោយសំដែងការស្វែង យល់អំពីផលប្រយោជន៍ផ្ទាល់នៃវិស័យឡូជិស្ទីក (Logistics) វៀតណាមបន្ទាប់ ពីកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ចូលជាធរមាន។ មិត្តអ្នកស្តាប់ ហេងសូលី ជាទីរាប់អាន! យោងតាមការស្ថិតិពី នាយកដ្ឋាននាំចូល - នាំចេញ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថាសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំជាងគេទី ២ របស់វៀតណាម។ ជាជារៀងរាល់ឆ្នាំ កំពង់ផែសហភាពអឺរ៉ុបអាចដឹកទំនិញបានប្រមាណ ៤ ពាន់ លានតោន ក្នុងនោះប្រាក់ចំណេញធំជាងគេគឺមកពីកំពង់ផែសមុទ្រធំៗ ការដឹកជញ្ជូនមានចំនួន ៤៦% នៃតម្លៃទីផ្សារសរុបនៃ ឡូជិស្ទីក និងឃ្លាំងស្តុក ទំនិញមាន ១១% និងសេវាកម្មឡូជិស្ទីក ដទៃទៀតមាន ៤៣% ។ ហេតុដូច្នេះ យោងតាមអ្នកជំនាញផ្នែកពាណិជ្ជកម្មបានឲ្យដឹងថា ការអនុវត្តកិច្ច ព្រមព្រៀង EVFTA មានឱកាសបង្កើនទំហំទីផ្សារនាំចេញ - នាំចូលដែលជាមូលហេតុធ្វើ ឱ្យមានតម្រូវការខាងឡូជិស្ទីកកាន់តែច្រើនឡើងៗ។ ពីនោះការប្តេជ្ញារបស់ប្រទេសវៀតណាមក្នុងការលុបបំបាត់ពន្ធលើយានយន្តគ្រឿងម៉ាស៊ីននិងឧបករណ៍បច្ចេកវទ្យាសម្រាប់សកម្មភាពដឹកជញ្ចូនពីសហភាពអឺរ៉ុបគឺជាឱកាសសម្រាប់ អាអង្គភាពជីវកម្មជំនាញផ្នែកដឹកជញ្ជូនក្នុងស្រុកអាចទិញផលិតផលសម្រាប់ការប្រើប្រាស់ផលិតកម្មក្នុងស្រុកដោយមានតម្លៃសមរម្យ; សន្សំ ចំណាយលើផលិតកម្ម កែលំអសមត្ថភាពខាង បច្ចេកវិទ្យា និងបង្កើនសមត្ថ ភាពអនុវត្តដោយខ្លួនឯងក៏ដូចជាកាត់បន្ថយសេវាកម្មពីការ ជួលនៅខាង ក្រៅ ជាដើម។ទន្ទឹមនឹងនេះវាក៏ជាឱកាសដើម្បីទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុបដើម្បីឆ្លៀតយកបទពិសោធន៍ ជំនាញវិជ្ជាជីវៈខាងគ្រប់គ្រង ដើមទុន បណ្តាញ និងដៃគូ នៅពេលធ្វើការជាមួយសហភាពអឺរ៉ុបផងដែរ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងបានពេញចិត្ត ចំពោះ ព័ត៌មានខាងលើនេះ ហើយកុំភ្លេចចូលរួមការប្រឡង «តើអ្នកដឹងអ្វីខ្លះអំពី ប្រទេសវៀតណាម»។ រាល់បែបបទ គោលការណ៍ និងរង្វាន់ដ៏គួរឲ្យទាក់ ទាញ នៃការប្រឡងនេះ ត្រូវបានយើងខ្ញុំបង្កោះលើគេហទំព័រ www.vovworld.vn ។ លោកអ្នកនាងអាចផ្ញើអត្ថបទសរសេរ យោបល់ ឬសំនួរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយ ជាភាសាខ្មែរនៃវិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬក៏អ៊ីម៉ែលទៅកាន់អាស័យដ្ឋាន៖ vov5khmer @gmail.com។ សូមបន្ថែមព័ត៌មានដ៏សប្បាយមួយទៀតគឺក្រៅពីសំនួរទាំង អស់ខាងលើនេះ មិត្តអ្នកស្តាប់ណាមួយដែលមានអត្ថបទសរសេរដ៏ល្អបំផុតអំពី ប្រទេសវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នឹងទទួលបានរង្វាន់ ពិសេសរបស់វិទ្យុសម្លេងវៀតណាម។ អត្ថបទនេះមានខ្លឹមសារដ៏ល្អៗនឹងត្រូវបាន ជូនទៅចូលរួមការប្រឡងថ្នាក់ជាតិស្តីពីកម្មវិធីកិច្ចការបរទេសរបស់វៀតណាមផងដែរ៕